តារាម៉ូដែល នៅលើរទេះរុញ ត្រូវបានចោទគេចោទប្រកាន់ពីថា បទបន្លំធ្វើជាមានជម្ងឺ ដើម្បីទទួលបានការចាប់អារម្មណ៍ ប៉ុន្តែនាងតបតដោយធម៌ត្រជាក់ត្រឡប់ទៅវិញ

“ ការពិត ” មិនអាចវិនិច្ឆ័យដោយភ្នែកបានទេ ដូចគ្នាចំពោះរឿងរបស់យុវនារីម្នាក់នេះ ដែលបានប្រឈមនឹងការរិះគន់ជាច្រើនចំពោះនាងនៅលើរទេះរុញ។

Georgina Wasdall គឺជាឈ្មោះរបស់តារាម៉ូដែលជនជាតិអង់គ្លេសអាយុ ២២ ឆ្នាំ ដែលមាន ជម្ងឺរលាកខួរក្បាលប្រភេទ Myalgic Encephalomyelitis (ME) ដែលត្រូវបានគេស្គាល់ថា Myalgic Encephalomyelitis (ME) ធ្វើឲ្យ “ អស់កម្លាំងរ៉ាំរ៉ៃ ” បណ្តាលមកពីកង្វះប្រព័ន្ធភាពស៊ាំ។

រោគសញ្ញានេះបានលេចចេញជាលើកដំបូងនៅពេលនាងមានអាយុ ១៤ ឆ្នាំ ហើយនាងស្រាប់តែបាត់បង់កម្លាំងរាំក្នុងថ្នាក់ ពេលបញ្ជូនទៅដល់ផ្ទះ នាងចាប់ផ្តើមឈឺសាច់ដុំ។

នៅពេលដែលការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃរោគសញ្ញារបស់នាងកាន់តែអាក្រក់ទៅៗ។

ភាពធ្ងន់ធ្ងរនៃជំងឺនេះបានបង្ខំឱ្យ Georgina បោះបង់ការសិក្សា ហើយត្រូវអង្គុយលើរទេះរុញ ដោយសារតែនាងស្ទើរតែគ្មានថាមពលក្នុងការធ្វើអ្វីមួយទាំងអស់។ ប្រសិនបើនាងគ្រាន់តែក្រោកឈរឡើង វាប្រហែលជាគ្រប់គ្រាន់ ប៉ុន្តែបើចង់បានដើរដោយខ្លួនឯង គឺស្ទើរតែមិនអាចទៅរួចទេ។

រហូតដល់ឆ្នាំ ២០១៧ Georgina នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នាងបានចុះកុងត្រាធ្វើជាតារាម៉ូដែល និងជាតារាសម្តែងជាមួយ Zebedee Management ដែលគាំទ្រការកំសាន្តសម្រាប់មនុស្សផ្សេងៗគ្នា។

ដោយសារជំងឺរបស់នាង Georgina តែងតែអង្គុយលើរទេះរុញ ប្រហែលជាមានរូបភាពខ្លះ ដែលឃើញនាងឈរ ប៉ុន្តែភាគច្រើននាងតែងតែអង្គុយលើរទេះរុញ រឿងនោះបានក្លាយជាបញ្ហានៅក្នុងពិភពអនឡាញ។

Georgina ត្រូវបានចោទប្រកាន់ថាធ្វើពុតជាមានជម្ងឺ វាជា “ ជំងឺក្លែងក្លាយ” ការអង្គុយលើរទេះរុញនេះនាងគ្រាន់តែចង់ទទួលបានចាប់អារម្មណ៍ ជម្ងឺរបស់នាងមិនធ្ងន់ធ្ងរទេ តាមមើលទៅ ហេតុអ្វីនាងត្រូវអង្គុយលើរទេះរុញ។

.

ការចោទប្រកាន់ជាច្រើនបានកើតឡើងប្រឆាំងនឹង Georgina ចុងក្រោយនាងបាននិយាយថា វាដោយសារតែពេលខ្លះនាងក្រោកពីព្រលឹម ដើម្បីថតរូប ឬថតវីដេអូនៅលើបណ្តាញសង្គម ប៉ុន្តែកិច្ចការទាំងនេះមិនមែនជារឿងងាយស្រួលទេ……

“ នៅពេលខ្ញុំចេញពីរទេះរុញដើម្បីផ្លាស់ប្តូរកៅអី មនុស្សមួយចំនួនពួកគេនឹងមើលដោយភ្នែក ហើយសន្និដ្ឋានដូចជា “ ហេតុអ្វីបានជានាងត្រូវការរទេះរុញ? ” ឬ “ អីយ៉ា! អស្ចារ្យណាស់” ។

មតិមួយនៅលើ TikTok និយាយថា “ ជំងឺខ្ញុំមិនតាមពិតមិនត្រូវការរទេះរុញទេ ” ធ្វើឱ្យខ្ញុំខឹង។

ទោះដូច្នេះក៏ដោយខ្ញុំគិតថានៅពេលដែលអ្នកដទៃមើលឃើញថា ការលំបាកដែលខ្ញុំជួបប្រទះ គ្រាន់តែជាការធ្វើពុតទេ ប៉ុន្តែខ្លួនខ្ញុំដឹងច្បាស់នូវការពិត ហើយរឿងទាំងនោះបានធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្អម្នាក់ និងមានការងារជាច្រើនទៀតដែលខ្ញុំស្រលាញ់ដើម្បីធ្វើ ពួកគេកំពុងតែច្រណែនការលំបាករបស់ខ្ញុំ តែមិនអីទេ ខ្ញុំនៅតែបន្តជួយខ្លួនឯងតទៅទៀត ” ។

កន្លែងដែលមិត្តភក្តិអាចមើលពីរបៀបរស់នៅនាង រួមទាំងការងារថតរូបរបស់នាងនៅលើ Instagram georginawasdall រីឯ Twitter @GeorginaWasdall និងនៅលើគណនី TikTok គឺ georginawasdall ៕ ប្រភពពី៖ DailyStar

.

.

.