៥ វិធីដែលអាចជួយឱ្យលោកអ្នកគេចផុតពីវីរុសបំលែងថ្មីដែលតា បានយ៉ាងមានប្រសិទ្ធភាព!

711

គ្រប់គ្នាសុទ្ធតែបានដឹងហើយថាវីរុសបំលែងថ្មីដែលតា មានការឆ្លងលឿនយ៉ាងណានោះ។ ដូច្នេះហើយទើបបង្ហើបគន្លឹះខ្លះៗដែលអាចឱ្យលោកអ្នកគេចផុតពីវីរុសដ៏កាចសាហាវមួយនេះបាន ដោយគ្រាន់តែលោកអ្នកអនុវត្តនូវវិធីងាយៗខាងក្រោមនេះ៖

១. ធ្វើការហាត់ប្រាណ ព្រោះការហាត់ប្រាណធ្វើឱ្យចរន្ដឈាមដើរបានល្អ បេះដូងរឹងមាំ និងសួតដកដង្ហើមបានល្អ ពិសេសជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលអាចជួយលោកអ្នកប្រឆាំងនឹងជំងឺផ្សេងៗបាន។

២. លាងដៃឱ្យបានញឹកញាប់ ពិតណាស់ការលាងដៃឱ្យបានញឹកញាប់ជាជម្រើសដ៏ល្អ សម្រាប់ទប់ទល់នឹងការឆ្លងមេរោគ មិនថាតែកូវីដ១៩ ឬវីរុសបំលែងថ្មីដែលតានោះទេ ពោលគឺមេរោគគ្រប់ប្រភេទទាំងអស់។

៣. រក្សាគម្លាត ផ្អាកការជួបជុំ ដើម្បីចៀសវាងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត វិធីដែលល្អមានតែការរក្សាគម្លាត និងផ្អាកការជួបជុំក្នុងកម្មវិធីផ្សេងៗដែលមិនចាំបាច់។

៤. ពាក់ម៉ាស់ជានិច្ច បើទោះបីជាអ្នកចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនគួរភ្លេចការប្រុងប្រយ័ត្នដែរ ដូច្នេះយើងគួរតែនាំគ្នាបន្ដការពាក់ម៉ាស់ឱ្យបានខ្ជាប់ខ្ជួនដើម្បីរួចផុតពីវីរុសដ៏កាចសាហាវនេះ។

៥. ចូររួមចាក់វ៉ាក់សាំងទាំងអស់គ្នា ទោះបីជាយ៉ាងណាក៏ដោយក៏វ៉ាក់សាំងអាចជួយបង្កើតប្រព័ន្ធភាពស៊ាំ និងបង្កើតអឌីគ័រការពារកុំឱ្យឆ្លង ឬបើឆ្លងក៏ស្ថិតក្នុងសភាពអាចព្យាបាលបានដែរ៕