សមាជិកក្រុម EXO លោក Xiumin បានធ្វើតេស្តវិជ្ជមានចំពោះជម្ងឺកូវីដ-១៩

638

មានសេចក្តីរាយការណ៍ថាសមាជិកក្រុម EXO លោក Xiumin បានធ្វើតេស្តវិជ្ជមានចំពោះជម្ងឺកូវីដ-១៩ ចាប់តាំងពីពេលនោះមកគាត់នៅដាច់ដោយឡែក ហើយកំពុងទទួលការព្យាបាល ។

ម៉្យាងវិញទៀតសមាជិក EXO ដែលនៅសល់ត្រូវបានបញ្ជូនទៅធ្វើតេស្តភ្លាមៗផងដែរ ខណៈពេលដែលលទ្ធផលរបស់ពួកគេ គឺអវិជ្ជមាន ហើយពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីជាវិធានការបង្ការមួយ ។

យ៉ាងណាមិញនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីដោះស្រាយបញ្ហាទាំងនេះ។

បន្ទាប់ពីលោក Xiumin បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ នៅថ្ងៃទី ៥ ខែសីហា មកសមាជិក និងបុគ្គលិកផ្សេងទៀត ដែលជាអ្នកទទួលខុសត្រូវចំពោះពួកគេក៏បានទៅធ្វើតេស្តផងដែរ ហើយលទ្ធផលអ្នកផ្សេងទៀតទទួលបានលទ្ធផលអវិជ្ជមានបន្ទាប់ពីធ្វើតេស្ត។

ទោះបីជាអ្នករាល់គ្នាបានធ្វើតេស្តអវិជ្ជមានក៏ដោយពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ពីគេរយៈពេល ២ សប្តាហ៍ ហើយយើងនឹងខិតខំអនុវត្តតាមគោលការណ៍ដាក់ឲ្យនៅដាច់ពីគេ ។

ម៉្យាងវិញទៀត Kai ត្រូវបានគេកំណត់ពេលសម្រាប់ការបង្ហាញខ្លួនក្នុងការប្រគុំតន្រ្តីនិម្មិតរបស់ Prudential x SuperM និង Fan Meet ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១ ។ យើងសង្ឃឹមថាលោក Xiumin នឹងឆាប់ជាសះស្បើយ ៕

ប្រភពពី៖koreaboo