នុះ ឲ្យរាង! អ្នកនាង Angelababy ប្តឹងពួកឆ្លៀតឱកាស ផ្សព្វផ្សាយព័ត៌មានថានាង “ក្បត់ចិត្តប្តី” ទៅទាក់ទង Chris Wu

ចាប់ផាកពិន័យហើយពួកឆ្លៀតឱកាស ផ្សព្វផ្សាយព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត ដែលបញ្ចេញព័ត៌មានមិនពិតថា Angelababy លួចក្បត់ចិត្តប្តីរបស់នាង Huang Xiaoming ណាត់ជួបជាមួយ Kris Wu ។

សព្វថ្ងៃយើងប្រហែលជាឃើញតារាល្បីៗ ជាច្រើន បានចេញមុខមកប្តឹងពួកឆ្លៀតឱកាស និងផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិតមួយចំនួន ដោយពួកគេសង្ឃឹមថានឹងអាចបង្ក្រាបសកម្មភាពទាំងនោះបានខ្លះ ។

ប៉ុន្តែទោះបីជាមានការប្រមានជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏សកម្មភាពបែបនេះហាក់មិន​សូវបានកាត់បន្ថយទាល់តែសោះ ឧទាហរណ៍ដូចជាករណីរបស់តារាស្រីដ៏ល្បីល្បាញ អ្នកនាង Angelababy ដែលនាងបានចេញមកប្តឹងពួកឆក់ឱកាសផ្សព្វផ្សាយព័ត៌មានមិនពិតអំពីនាង តែពួកគេហាក់មិនខ្លាចរអាឡើយ ។

កាលពីថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយចិន Sina Entertainment News បានបង្ហាញថា នៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២១ តុលាការនៅទីក្រុងប៉េកាំង បានផាកពិន័យអ្នកប្រើអ៊ិនធឺណេតម្នាក់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍​ឈ្មោះ Angelababy ។

តាមរបាយការណ៍បញ្ជាក់ថា អ្នកលេងអ៊ីនធឺណិតរូបនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិតថា Angela បានក្បត់ចិត្តស្វាមីរបស់នាង Huang Xiaoming ទៅណាត់ជួបជាមួយតារាសម្តែង Chris Wu ដែលបច្ចុប្បន្នកំពុងមានព័ត៌មានមិនល្អជាច្រើន។

Kris Wu

ទៀតសោតខាងជនជាប់ចោទនៅតែបន្តការផ្សាយពាណិជ្ជកម្ម ដែលទទួលបានប្រាក់ចំណេញពីអ្នកចូលមើលគេហទំព័រ ហេតុដូចនេះ Angelababy បានសម្រេចចិត្តប្តឹងទាមទារសំណងជំងឺចិត្តចំនួន ១៥០.០០០ យ័ន និង ២០០.០០០ យ័ន សម្រាប់ការសងជំងឺចិត្ត។

តែទោះយ៉ាងណានៅទីបំផុត តុលាការសម្រេចឲ្យចុងចោទបានសុំទោស Angela និងសងសំណងជំងឺចិត្តចំនួន ៥០,០០០ យ័ន និង ១០,០០០ យ័នទៀតជាថ្លៃការពារសមរម្យ ៕

ប្រភព៖ Sina Entertainment News