ថៃ៖ អ្នកបើកបរជនជាតិខ្មែរម្នាក់ បានរងរបួសបន្ទាប់ពីបើកម៉ូតូធ្លាក់ចូលប្រឡាយទឹកនៅក្រុង Sattahip ហើយគាត់បានបន្ទោសទៅលើម៉ោងបំរាមគោចរកូវីដ-១៩

ថៃ៖ អ្នកបើកបរជនជាតិខ្មែរម្នាក់ បានរងរបួសក្បាលកម្រិតមធ្យម បន្ទាប់ពីរូបគេបានជិះម៉ូតូធ្លាក់ចូលប្រឡាយនៅមុនពេលបម្រាមគោចរកូវីដ-១៩ នៅ Sattahip កាលពីយប់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ។

អ្នកជួយសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះយប់ថ្ងៃទី ២ វេលាម៉ោង ៨ និង ៤០ នាទីយប់នៅលើផ្លូវលេខ ៣២២ ក្នុងសង្កាត់ Bang Sarae ស្រុក Sattahip ។ ការកំណត់ម៉ោងបំរាមនៅឈុនបុរី ដើម្បីជួយ “ ការពារការរីករាលដាលនៃជំងឺកូវីដ-១៩” គឺចាប់ពីម៉ោង ៩:០០ យប់ដល់ ៤:០០ ព្រឹក

ក្រុមអ្នកជួយសង្គ្រោះ និងសារព័ត៌មានប៉ាតាយ៉ា បានទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកបុរសជនជាតិខ្មែរម្នាក់ ដែលមានអាយុប្រហែល ៣៥ ឆ្នាំនៅកៀនផ្លូវក្បែរប្រឡាយ ហើយឈ្មោះរបស់គាត់មិនត្រូវបានផ្តល់ដោយមន្រ្តីសង្គ្រោះបន្ទាន់ទេ។

បុរសដែលរងរបួស បានរងរបួសមធ្យមនៅលើថ្ងាស គាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីសុំជំនួយផ្នែកវេជ្ជសាស្ត្រ។

បុរសជនជាតិខ្មែរ រូបនេះបានអះអាងថាគាត់ប្រញាប់ប្រញាល់ត្រលប់មកផ្ទះវិញ មុនពេលមានបម្រាមគោចរ កូវីដ-១៩ ហើយគាត់បានស្តីបន្ទោសចំពោះម៉ោងបំរាមគោចរសម្រាប់គ្រោះថ្នាក់របស់គាត់។ គាត់អះអាងថាប្រសិនបើមិនជិតដល់បំរាមគោចរគាត់ក៏នឹងមិនចាំបាច់ប្រញាប់ទៅផ្ទះទេ៕ ប្រភពពី៖ Pattaya