នៅចាំនាង អាស្ថាទេ? តួឯកស្រីពីរឿង “បេះដូងលាក់ស្នេហ៍” ស្រស់ស្អាតមើលសឹងមិនស្គាល់ នឹងបង្ហើបពីគម្រោងរៀបការតែមិនព្រមបង្ហាញមុខគូស្នេហ៍

តារាស្រី Shrenu Parikh ដែលទស្សនិកជនធ្លាប់ស្គាល់មុខច្បាស់ នៅក្នុងវិស័យភាពយន្តទូរទស្សន៍ កំពុងពង្រីកការយល់ដឹងរបស់នាងនៅលើពិភពឌីជីថល។ តារាសម្តែងស្រីរាងតូចច្រឡឹងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការថតរូបថ្មីៗ ហើយកំពុងមានអាជីពថ្មីតាមជំនាញរបស់នាង ។

ថ្មីៗនេះ តារាស្រី Shrenu Parikh បាននិយាយនៅប៉ុស្តិ៍ទូរទស្សន៍ ETimes អំពីអាជីពរបស់នាងក្នុងកំឡុងពេលមានជំងឺរាតត្បាត និងរឿងរ៉ាវជាច្រើនទៀត។

ស្របពេលដែលតារាស្រីវ័យ ៣១ ឆ្នាំរូបនេះ ក៏បាននិយាយពីគម្រោងរៀបការរបស់នាងផងដែរ នៅពេលត្រូវបានគេសួរទាក់ទិននឹង “មនុស្សពិសេស” ថានាងមានគម្រោងរៀបការនៅពេលឆាប់ៗនេះទេ? Shrenu ញញឹមហើយនិយាយថា “នេះមិនមែនជាអ្វីដែលខ្ញុំកំពុងផ្តោតសំខាន់ទេ” ។

ទោះយ៉ាងណាតារាសម្តែងរូបនេះបាននិយាយថា នាងគឺដូចជានារីទូទៅដែរ “អាជីពរបស់ខ្ញុំគឺជារឿងសំខាន់ ប៉ុន្តែខ្ញុំក៏មានក្តីសុបិន្តដូចនារីទូទៅដែរ ចង់រសនៅបែបសាមញ្ញ ប៉ុនែ្តមនុស្សល្អបែបនោះមិនដឹងនៅឯណាទេ ដូច្នេះពិតណាស់អាពាហ៍ពិពាហ៍ច្បាស់ជាមាន ប៉ុន្តែខ្ញុំមិនដឹងថាពេលណាទេ”

យ៉ាងណាមិញ សម្រាប់តារាស្រី Shrenu Parikh ត្រូវបានគេស្គាល់យ៉ាងច្បាស់ពីរឿង Iss Pyaar Ko Kya Naam Doon? Ek Baar Phir (បេះដូងលាក់ស្នេហ៍) ខណៈដែលប្រទេសកម្ពុជាយើងក៏មានទស្សនិកជន តាមដានយ៉ាងភ្លូកទឹកភ្លូកដីផងដែរ ៕

ប្រភព៖ Timeofindia