១០ យ៉ាងទាក់ទិននឹង Liu Yifei ទេពអប្សរនៃដែនដីនាគរាជ ដែលអ្នកអាចមិនធ្លាប់ដឹងពីមុន

នាងគឺជាតួឯកដ៏សំខាន់មួយរូបដែលមាន សញ្ជាតិអាមេរិក សូមទៅមើលប្រវត្តិ និងរឿងរ៉ាវខ្លះៗរបស់ Liu Yifei ដែលអ្នកប្រហែលជាមិនទាន់ដឹង។

១. សន្មតនាម “ទេពអប្សរមួយរូបនៅលើផែនដី”

ជាមួយទម្រង់មុខ ដែលមើលទៅគួរឱ្យស្រលាញ់លក្ខណៈបែបធម្មជាតិ ធ្វើឲ្យនាងត្រូវបានគេដាក់សន្មតនាមថា “ទេពអប្សរមួយរូបនៅលើផែនដី” នាងពិតជាស្រស់ស្អាតខ្លាំងណាស់រហូតដលថ្នាក់ មានមនុស្សខ្លះប្រើទម្រង់មុខរបស់នាង ធ្វើជាគំរូវះកាត់កែសម្ផស្សឲ្យដូចជារូបនាងបំផុតទៀតផង ។

២. ឈ្មោះហៅក្រៅ Sissi

ម្តាយរបស់នាងដាក់ឈ្មោះហៅក្រៅថា ‘ស៊ីស៊ី’ ពីព្រះនាងស៊ីស៊ី (茜茜公主) នៅក្នុងរឿង sissi – the young empress វាត្រូវបានច្រឡំថា Qien Qian ព្រោះតួអក្សរចិននេះអាចអានបានពីរយ៉ាង ដែលមានន័យថា Crystal ។

៣. នាងស្រស់ស្អាតតាំងពីក្មេង

សមត្ថភាពដ៏អស្ចារ្យរបស់នាង ក្នុងនាមជាតារាបានរះតាំងពីនាងនៅក្មេង ជាមួយនឹងមុខគួរឱ្យស្រឡាញ់តាំងពីកុមារភាព រហូតដល់ធំឡើងវាក៏នៅតែមិនផ្លាស់ប្តូរ ។

៤. ច្រៀង និងរាំដូចជាអ្នកជំនាញ

ទេពកោសល្យពិសេសរបស់នាង គឺច្រៀងរាំនិងលេងព្យាណូ នាងមិនត្រឹមតែពូកែសម្តែងទេ ជំនាញច្រៀងរបស់នាងក៏អស្ចារ្យដែរ ហើយក៏បានចេញអាល់ប៊ុមរួចរាល់ហើយដែរ ជាភាសាជប៉ុននិងភាសាចិនកុកងឺ ។

៥. បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រតាំងពីអាយុ ១៨ ឆ្នាំ

នាងបានសិក្សានៅ Beijing Film Academy (BFA) ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រត្រឹមអាយុ ១៨ ឆ្នាំប៉ុណ្ណោះ នៅអាយុ ២០ ឆ្នាំ អ្នកនាងមានគម្រោងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យអាមេរិក ប៉ុន្តែក្នុងអំឡុងពេលនោះ នាងត្រូវបានជាប់សម្តែងរឿង “អ្នកក្លាហានឥន្ទ្រីទេព” ដូច្នេះនាងក៏បានក្លាយទៅជាតារាសម្តែងអាជីពតែម្តង ។

៦. សម្តែងជាតួ សៀវឡុងនី ដែលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ

ពីរឿង “អ្នកក្លាហានឥន្ទ្រីទេព ភាគ ២” បានធ្វើមហាជនស្គាល់នាងកាន់តែច្រើនឡើង ហើយល្បីល្បាញយ៉ាងខ្លាំងក្នុងនាមជា “សៀវឡុងនី” ដែលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែវាត្រូវបានគេរិះគន់តាំងពីមុនពេលសម្តែងទៅទៀត ថានាងនៅក្មេងពេក មិនសមដើរតួជាគ្រូអាយុពីរពាន់ឆ្នាំនេះបានទេ ប៉ុន្តែនៅទីបំផុតនាងបានបង្ហាញទស្សនិកជន នូវទេពកោសល្យរបស់នាងក្នុងនាមជាតារាសម្តែងដ៏មានទេពកោសល្យ។

៧. ធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយ តារាប្រុសកូរ៉េខាងត្បូង Song Seung Heon

ក្រោយពីសម្តែងរឿង ‘The Third Way of Love’ ជាមួយគ្នាមក អតីតគូស្នេហ៍ Song Seung Heon និង Liu Yifei ធ្លាប់មានទំនាក់ទំនងស្នេហ៍អស់រយៈពេល ២ ឆ្នាំ បន្ទាប់ពីបែកបាក់គ្នានៅដើមឆ្នាំ ២០១៨ ។

៨. នារីជនជាតិចិនដំបូងគេដែលក្លាយជាទូតសុច្ឆន្ទៈឲ្យ ប្រែនលំដាប់អន្តរជាតិ Dior

នាងបានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាឯកទូតសុច្ឆន្ទៈម៉ាកយីហោ Dior ដ៏ល្បីលើពិភពលោក និងជាតារាស្រីចិនដំបូងគេបង្អស់ ។

៩. ស្រស់ស្អាត ទាក់ទាញគ្រប់ក្រសែរភ្នែកនៅលើកំរាលព្រំក្រហម

នៅឆ្នាំ ២០១៦ នាងបានដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិអីមហោស្រពភាពយន្ត Cannes ដែលនាងមើលទៅស្រស់ស្អាត ឆើតឆាយ ទាក់ទាញ ធ្វើឱ្យក្រសែភ្នែកទាំងអស់សម្លឹងមករកនាងមិនដាក់ភ្នែក ។

១០. ឃើញមុខទន់ភ្លន់ដូច្នេះ តែនាងចូលចិត្តដើរតួក្បាច់គុន

បើមើលតាមមុខមាត់ អ្នកនឹងគិតថានាងជាមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត ប៉ុន្តែចរិកពិតនាងជាក្លាហានណាស់ សាកសមនឹងដើរតួជា វីរនារីស្អាត Mulan ឥតខ្ចោះ ៕

ប្រភព៖ Monomaxx