ផ្ទុះការចាប់អារម្មណ៍វីដេអូចាស់របស់តារាសម្ដែងដ៏ល្បីម្នាក់ ក្នុងនាមជាអ្នកយកព័ត៌មានវ័យក្មេង ធ្វើការសម្ភាសជាមួយតារាសម្ដែងស្រីដ៏ល្បីឈ្មោះ Joey Wong បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

នេះគឺជាការរំលឹកឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ដែលបង្ហាញពីអតីតព្រះនាងតៃវ៉ាន់ Joey Wong អាយុ ៥៤ ឆ្នាំ ហើយនាពេលនេះមានតារាល្បីម្នាក់ឈរនៅកន្លែងដែលមិននឹកស្មានដល់។

ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណេត បានរកឃើញឃ្លីបក្រោយឆាកចាស់នៃឆ្នាំ ១៩៩៤ wuxia ក្នុងខ្សែភាពយន្ត Ashes of Time ដែលមានការសម្ដែងរួមគ្នាពីតារា Leslie Cheung, Tony Leung Chiu-wai , Tony Leung Ka-fai , Lin Ching Hsia , Carina Lau , Charlie Young , Jacky Cheung ,  Maggie Cheung និង Joey (ទោះបីជាឈុតឆាកភាគច្រើនរបស់នាងត្រូវបានកាត់ចេញពីខ្សែភាពយន្តក៏ដោយ) ។

មិនបាច់និយាយទេ រូបភាពដែលដឹកនាំសម្ដែងដោយ Wong Kar Wai បានបង្កឱ្យមានអារម្មណ៍ការភ្ញាក់ផ្អើល នៅពេលមានតារាល្បីល្បាញបានបង្ហាញខ្លួនក្នុងវីដេអូចាស់ក្នុងនាមជាបណ្តាញសារព័ត៌មាន។

នៅក្នុងផ្នែកមួយនៃវីដេអូដែលត្រូវបានចេញផ្សាយដំបូង ដោយអ្នកផ្សព្វផ្សាយកូរ៉េខាងត្បូងនៅឆ្នាំ ១៩៩២ Joey ត្រូវបានគេឃើញកំពុងរៀបសម្លៀកបំពាក់ ហើយឈរក្បែរអ្នកយកព័ត៌មានប្រុសម្នាក់ដែលមើលទៅក្មេង និងមានភាពភ័យខ្លាច ចំណែកឯក្នុងដៃមានកាន់មីក្រូហ្វូន (សូមមើលខាងក្រោម) ។

អ្នកយកព័ត៌មាននោះមិនមែនជាអ្នកណាក្រៅទេ លោកគឺជាតារាសម្តែងសម្តែងហុងកុង Leo Ku ដែលមានអាយុ ២០ ឆ្នាំនៅគ្រានោះ ហើយកំពុងធ្វើការជាអ្នករៀបចំកម្មវិធីព័ត៌មានកំសាន្ត។

Leo ដែលមានអាយុ ៤៨ ឆ្នាំនៅពេលនេះ ក្រោយមកបានរំលឹកពីបទពិសោធន៍របស់គាត់នៅថ្ងៃនោះ ដោយសារភាពថាគាត់ពិតជា “ ហួសចិត្ត” ចំពោះវត្តមានរបស់គាត់ជាមួយតារាជាច្រើន ។

គាត់បាននិយាយថា “ អាជីពធ្វើជាពិធីកររយៈពេល ២ ឆ្នាំរបស់ខ្ញុំ ពិតជាមានតម្លៃណាស់សម្រាប់អ្នកថ្មីដូចខ្ញុំនាពេលនោះ” ។

តួអង្គតូចតាចរបស់ Leo បានធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលឃ្លីបនេះត្រូវបានគេរកឃើញ ដោយធ្វើឲ្យអ្នកលេងអ៊ីនធឺណេតជាច្រើននិយាយថាតើគាត់គួរឱ្យស្រឡាញ់ និងសង្ហាខ្លាំងណាស់នៅពេលនោះ។

រូបភាពខាងលើនៅចំណុច ៣ នាទីនិង ៥៦ វិនាទី

មនុស្សម្នាក់ថែមទាំងកត់សម្គាល់ថា គាត់គឺជា “ ចំណុចលេចធ្លោមួយ” នៃវីដេអូ សម្រាប់រឿងព្រេងនិទានរបស់ showbiz នៅក្នុងវីដេអូនេះ៕ ប្រភពពី៖ Todayonline