តារាចម្រៀងស្រី Billie Eilish បានបង្ហាញនូវរឿងមួយចំនួន ដែលតារាចម្រៀងលោក Justin Bieber បានជួយនាងឲ្យមានភាពល្បីល្បាញ ព្រមទាំងបង្ហាញពីក្ដីស្រមៃក្នុងភាពជាអ្នកគាំទ្រគាត់ពីមុន

224

សម្រាប់តារាចម្រៀងទាំងពីរនាក់ រួមមាន  Billie Eilish និង Justin Bieber បានសហការគ្នាលើបទចម្រៀងមានចំណងជើងថា ” bad guy ” ។

ដោយតារាស្រី Billie Eilish បាននិយាយក្នុងការសម្ភាសន៍នៃកម្មវិធី The Morning Mash Up របស់ SiriusXM ថា គាត់គឺជាក្មេងល្អម្នាក់ ហើយខ្ញុំស្រលាញ់គាត់ក្នុងនាមជាមិត្តល្អរបស់ខ្ញុំ ។

គួរបញ្ជាក់ដែរថា៖ ការសរសើរដ៏អស្ចារ្យរបស់អ្នកឈ្នះពានរង្វាន់ Grammy អាយុ ១៩ ឆ្នាំ ជាតារាប៉ុបត្រូវបានចងក្រងជាឯកសារយ៉ាងល្អ។ នាងបានចាត់ទុកគាត់ជាតារាល្បីដំបូងរបស់នាង ហើយនាងបានធ្លាប់គិតថាគាត់ជាស្នេហាដំបូងរបស់នាង ពេលនាងជាអ្នកគាំទ្រ ម្នាក់កាលនៅអាយុ ១២ ឆ្នាំមុន ។

យ៉ាងណាមិញជាលទ្ធផលនៃភាពល្បីល្បាញរបស់នាងធ្វើឲ្យអ្នកទាំងពីរមិនត្រឹមតែបានជួបគ្នាទេ ប៉ុន្តែថែមទាំងបានសហការគ្នាលើបទចម្រៀងមានចំណងជើងថា “ Bad Guy ” និងបង្កើតមិត្តភាពនៅក្នុងដំណើររួមគ្នានេះផងដែរ ។ សម្រាប់តារាប្រុសលោក Justin Bieber បានក្លាយជាអ្នកពន្យល់ណែនាំនាង ដើម្បីក្លាយជាដៃគូសហកាគ្នាដ៏ល្អ។

Billie Eilish ដែលទើបតែបានចេញអាល់ប៊ុមស្ទូឌីយោទី ២ របស់នាងឈ្មោះ Happier Than Ever បានពន្យល់ថា “ គាត់ពិតជាមនុស្សល្អសម្រាប់ខ្ញុំ បើនិយាយពីកិត្តិនាមនៅក្នុងចិត្តរបស់ខ្ញុំ ” ហើយពេលខ្លះគាត់បានទូរស័ព្ទមកខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាពិតជារឿងរំភើបរីករាយបំផុតពេលដែលមានគាត់ ។

ដោយឡែកលោក Bieber សប្បាយចិត្តដែលបានសហការជាមួយនាង ដូចដែលគាត់បាននិយាយនៅក្នុងបទសម្ភាសន៍របស់ Apple Music ជាមួយ Zane Lowe ក្នុងឆ្នាំ ២០២០ “ វាពិបាកសម្រាប់ខ្ញុំដែលខ្ញុំនៅក្មេង ហើយត្រូវចូលមកក្នុងឧស្សាហកម្មនេះ ពីដំបូងខ្ញុំមិនដឹងថាត្រូវងាកទៅណា ឯអ្នករាល់គ្នាប្រាប់ខ្ញុំថាពួកគេស្រឡាញ់ខ្ញុំ ខ្ញុំក៏នឹងបែរខ្លួនទៅរកគេភ្លាម។ ដូច្នេះប្រសិនបើនាងត្រូវការខ្ញុំ ខ្ញុំនឹងនៅទីនេះដើម្បីនាង ។

គាត់បានប្រកាសបន្ថែមថា “ ខ្ញុំគ្រាន់តែចង់ការពារនាង” ។ ” ខ្ញុំមិនចង់ឱ្យនាងឆ្លងកាត់គ្រាលំបាកដូចដែលខ្ញុំធ្លាប់បានឆ្លងកាត់ពីមុនមកនោះទេ ។ ខ្ញុំមិនប្រាថ្នាអ្វីពីនាងឡើយ ប្រសិនបើនាងត្រូវការខ្ញុំជួយ ខ្ញុំក៏នឹងទូរស័ព្ទទៅនាងភ្លាម ” ។

នាងបាននិយាយនៅក្នុងកម្មវិធី The Morning Mash Up ថា ” ខ្ញុំមិនគិតថាខ្ញុំនឹងនៅជិតស្និទ្ធជាមួយគាត់ទាល់តែសោះ ។ ខ្ញុំមិនធ្លាប់គិតថាខ្ញុំនឹងទទួលបានបំណងល្អពីគាត់ដូចគ្នា ” ” មានភាពល្អប្រសើរជាច្រើនដែលគាត់បានផ្ដល់មកឲ្យខ្ញុំ ហើយខ្ញុំក៏មិននឹងស្មានថាខ្ញុំអាចដើរមកដល់ផ្លូវនេះ ខ្ញុំមិនធ្លាប់គិតសោះថារឿងនេះនឹងកើតឡើងក្នុងជីវិតរបស់ខ្ញុំ ” ៕

ប្រភពពី៖yahoo