កម្រងរូបភាពប្រវត្តិសាស្ត្រចំនួន ១៨ ស្ដីអំពី “ សួនសត្វមនុស្ស ” គឺជារឿងមួយ ដែលគួរឱ្យខ្មាសអៀនបំផុត ចំពោះទង្វើរបស់មនុស្សពីអតីតកាល

តើអ្នកធ្លាប់លឺរឿងនិទានអំពី “ សួនសត្វមនុស្ស ” ពីមុនទេ? សួនសត្វនេះមានពិតប្រាកដ នៅលើពិភពលោកនៅចុងសតវត្សទី ១៩ ដល់ដើមសតវត្សរ៍ទី ២០ វាគឺជាសួនសត្វ ដែលរៀបចំ ដើម្បីបង្ហាញជនជាតិដើមភាគតិចបរទេស ដែលត្រូវបានគេមើលឃើញថាមានភាពចម្លែក ហើយវាត្រូវបានគេដឹងថាជាទង្វើដ៏អាម៉ាស់បំផុតមួយរបស់មនុស្សម្នាក់ធ្លាប់បានធ្វើប្រឆាំងនឹងមនុស្ស។

ដើម្បីជាចំណេះដឹង និងឆ្លុះបញ្ចាំងពីរឿងសោកនាដកម្ម ដែលមនុស្សយើងបានធ្វើកាលពីអតីតកាល ដូច្នេះហើយទើបមានការប្រមូលរូបភាពសួនសត្វមនុស្សកាលពីអតីតកាលសម្រាប់មិត្តភក្តិទាំងអស់បានទស្សនាក្នុងឱកាសនេះ។

ប៉ុន្តែប្រសិនបើយើងស្ថិតក្នុងស្ថានភាពនោះ តើយើងនឹងសង្វេកយ៉ាងណា?

សូមទស្សនាដោយខ្លួនឯងខាងក្រោមនេះ៖

ចូរចាប់ផ្តើមជាមួយរូបភាពរបស់ជនជាតិភាគតិចហ្វីលីពីន អង្គុយនៅក្នុងរង្វង់មួយនៅសួនសត្វមួយនៅកោះខូនី រដ្ឋញូវយ៉ក ជាកន្លែងដែលជនជាតិអាមេរិក អាចត្រូវបានគេមើលឃើញថាឈរនៅពីក្រោយពួកគេ។

យុវតីហ្វីលីពីនម្នាក់អង្គុយនៅលើកៅអីឈើនៅឯក្រោលមួយក្នុងពិព័រណ៍មួយក្នុងឆ្នាំ ១៩០៦ ។

www.rarehistoricalphotos.com

ក្មេងស្រីជនជាតិអាហ្វ្រិកម្នាក់សម្តែងនៅឯ ” ការតាំងពិពណ៌ ” នាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្នុងឆ្នាំ ១៩៥៨ ។

www.rarehistoricalphotos.com

សាស្ត្រាចារ្យ Lutz Heck អ្នកជំនាញខាងសត្វវិទ្យាអាល្លឺម៉ង់ ថតរូបជាមួយដំរី និង “ គ្រួសារមនុស្ស” ដែលគាត់បាននាំទៅសួនសត្វប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ឆ្នាំ ១៩៣១ ។

www.rarehistoricalphotos.com

សាស្ត្រាចារ្យ Lutz Heck ជាមួយសមាជិកនៃកុលសម្ព័ន្ធអាហ្វ្រិកសារ៉ា-កាបា នៅឆ្នាំ ១៩៣១ ដែលពួកគេនឹងត្រូវដាក់បង្ហាញក្នុងពេលឆាប់ៗ។

ក្រណាត់នៅលើមាត់របស់ស្ត្រីទាំងនេះនៅក្នុងរូបភាពនេះ ត្រូវបានគេប្រើដើម្បីគ្របចាន ប៉ុន្តែបែរជាយកមកគ្របមាត់របស់នាងទៅវិញ។

www.rarehistoricalphotos.com

ចំណងជើងដើម៖ “ ហ្វូងមនុស្សក្នុងអំឡុងពេលមានដង្ហែរ ” ពិព័រណ៍កូឡុំបៀ World នាទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ ឆ្នាំ ១៨៩៣

www.rarehistoricalphotos.com

ជនជាតិដើមភាគតិចបានបាញ់ព្រួញនៅឆ្នាំ ១៩០៤ ក្នុងអំឡុងពេលព្រឹត្តិការណ៍ ដែលគេហៅថា “ ការតាំងពិពណ៌អូឡាំពិកមនុស្សព្រៃ”

www.rarehistoricalphotos.com

ក្រុម Igorots មកពីប្រទេសហ្វីលីពីន ស្លៀកខោខ្លី និងកាន់ស្គរដៃនៅឯពិព័រណ៍មួយ ក្នុង Louisiana នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩០៤

www.rarehistoricalphotos.com

ពិព័រណ៍ពិភពលោកឆ្នាំ ១៩៥៨ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលបង្ហាញពីភូមិជនជាតិដើមសេណេហ្កាល់។

www.rarehistoricalphotos.com

ព្រះចៅអធិរាជអាឡឺម៉ង់ Wilhelm II ឈរជាមួយជនជាតិអេត្យូពី នៅពីក្រោយរបងឈើ ឆ្នាំ ១៩០៩ ។

www.rarehistoricalphotos.com

អូតាបេនហ្គា បុរសជនជាតិកុងហ្គោ នៅឯការតាំងពិពណ៌មួយនៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក ក្នុងឆ្នាំ ១៩០៦ បានល្បីល្បាញបំផុត ធ្វើឲ្យមានអ្នកទស្សនាចំនួន ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ។

www.rarehistoricalphotos.com

មេកុលសម្ព័ន្ធឥណ្ឌានៅឯពិព័រណ៍សួនសត្វមនុស្ស ក្នុងពិព័រណ៍ពិភពលោក នៅមីសសួរី ឆ្នាំ ១៩០៤ ។

www.rarehistoricalphotos.com

បុរសជនជាតិអាហ្វ្រិក មិនស្គាល់អត្តសញ្ញាណ វាត្រូវបានបង្ហាញពីភាពខ្លាំងក្លា នៅឯពិព័រណ៍មួយ នាឆ្នាំ ១៩០៤ ។

www.rarehistoricalphotos.com

អូតាបេងហ្គា និងមិត្តភក្តិ នៅឯឆាកសម្ដែងក្នុងសួនសត្វមនុស្ស សួនសត្វ Bronx Zoo នៅញូវយ៉ក ឆ្នាំ ១៩០៦ ។

www.rarehistoricalphotos.com

កុមារ Eskimo កើតនៅក្នុងសួនសត្វមនុស្ស ជាមួយឆ្កែមួយក្បាល ត្រូវបានគេថតរូបនៅឯពិព័រណ៍ពិភពលោកឆ្នាំ ១៩០៤ ។

www.rarehistoricalphotos.com

វីរបុរសជនជាតិឥណ្ឌាឈ្មោះ Apache “Geronimo” ថតរូបដោយអ្នកទេសចរ ដោយគាត់ “សំញែង” ព្រួញ នៅឯពិព័រណ៍ពិភពលោកនៅ St.Louis ឆ្នាំ ១៩០៤ ។

www.rarehistoricalphotos.com

ស្ត្រីរាំអេហ្ស៊ីប នៅកូឡុំប៊ី World ប្រហែលឆ្នាំ ១៨៩៣

www.rarehistoricalphotos.com

ក្មេងដែលមិនស្គាល់អត្តសញ្ញាណ (ប៉ុន្តែសន្មតថាមកពីអាស៊ី) នៅកូឡុំប៊ី World ប្រហែលឆ្នាំ ១៨៩១ ។

www.rarehistoricalphotos.com

ប្រភពពី៖ rarehistoricalphotos