បឹងអាហ្សង់ទីនប្រែទៅជាពណ៌ផ្កាឈូកយ៉ាងចម្លែក ធ្វើឲ្យមានមតិផ្ទុយគ្នារវាអាជ្ញាធរ និងមន្ត្រីបរិស្ថាន (មានវីដេអូ)

ទីក្រុងប៊ុយណូស៊ែរ៖ បឹងចំនួនពីរនៅតំបន់ឆ្នេរ ប៉ាតាហ្គោនៀ ប្រទេសអាហ្សង់ទីនបានប្រែទៅជាពណ៌ផ្កាឈូកភ្លឺជាបាតុភូតដែលមិនអាចពន្យល់បាន ដោយអ្នកបរិស្ថានក្នុងតំបន់ខ្លាចថាអាចបង្កគ្រោះថ្នាក់ និងបណ្តាលមកពីការបំពុលពីឧស្សាហកម្ម។

បឹងដែលមានទីតាំងស្ថិតនៅជិតឧទ្យានឧស្សាហកម្មមួយនៅជាយក្រុង Trelew ប្រទេសអាហ្សង់ទីន បានលាតសន្ធឹងពាសពេញវាលទំនាបដូចជាវាលខ្សាច់ ហើយភាគច្រើនផ្ទៃដីតំបន់នេះមិនមានការអភិវឌ្ឍន៍ទេ។ មន្រ្តី ព្រមទាំងសាលាក្រុង Trelew ថ្មីៗនេះបានរកឃើញឡានដឹកសំរាមមួយគ្រឿង បានបោះចោលកាកសំណល់នៅក្នុងតំបន់ទឹកនេះ នេះបើយោងតាមការបង្ហោះរបស់សាលាទីក្រុងនៅលើបណ្តាញសង្គម។

Aerial view of the Corfo lagoon, that turned pink due to chemical waste, in Trelew, Chubut, Argentina July 29, 2021. Picture taken July 29, 2021 with a drone. Daniel Feldman/Handout via REUTERS

ទោះយ៉ាងណាអាជ្ញាធរក្នុងតំបន់ បានផ្តល់ទស្សនៈផ្ទុយគ្នាចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបង្ហាញថា តើការផ្លាស់ប្តូរពណ៌របស់បឹងភ្លាមៗនេះ មានគ្រោះថ្នាក់ដែរឬទេ ប្រសិនបើវាបង្កគ្រោះថ្នាក់ទើបអាចត្រូវបំពុលដោយសារកាកសំណល់ ហើយវាអាចបណ្ដាលមកពីបំរែបំរួលអាកាសធាតុ។

សកម្មជនក្នុងតំបន់ឈ្មោះ ប៉ាបឡូឡាដា សមាជិកនៃបណ្តាញអេកូឡូស៊ីជាតិអាហ្សង់ទីន (RENACE) បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ពណ៌ផ្កាឈូកអាចជាលទ្ធផលនៃល័ក្ខពណ៌មានសាធាតុសូរ្យូម ដែលត្រូវបានប្រើជាទូទៅដើម្បីផ្តល់ឱ្យបង្គាចិញ្ចឹមនៅក្បែរនោះ ឲ្យសត្វនេះមានពណ៌ផ្កាឈូក។

ឡាដាបាននិយាយថា “ ខ្ញុំគិតថាអាងទឹកឡើងពណ៌ផ្កាឈូកបែបនេះអាច ដោយសារតែធម្មជាតិនៃផ្ទៃបឹង វាព្យាបាលដោយខ្លួនវាដើម្បីឆ្លើយតបទៅនឹងកាកសំណល់ពុល” ។

មន្ត្រីបរិស្ថានក្នុងតំបន់ កំពុងធ្វើការស៊ើបអង្កេតរកមូលហេតុពិត និងការខូចខាតដែលអាចកើតមានចំពោះបឹង ប៉ុន្តែមិនទាន់មានការសន្និដ្ឋានណាមួយជាក់លាក់នៅឡើយទេ៕ ប្រភពពី៖ Reuters