រូបភាពដ៏កម្រ “ អាហ្វហ្គានីស្ថាន” នៅទសវត្សឆ្នាំ ១៩៦០ នៅពេលប្រទេសមានសន្តិភាព មុនពេលអ្វីៗត្រូវបានផ្លាស់ប្តូរប្រទេសជារៀងរហូត (មានរូបច្រើន)

នៅឆ្នាំ ១៩៦៧ វេជ្ជបណ្ឌិត វីលៀមផូដលិច បានចូលនិវត្តន៍ពីការបង្រៀននៅសាកលវិទ្យាល័យរដ្ឋអារីហ្សូណាក្នុងគោលបំណងផ្លាស់ប្តូរទីលំនៅ ដោយបានទៅធ្វើការនៅមហាវិទ្យាល័យជាគ្រូបង្រៀននាទីក្រុងកាប៊ុលអាហ្វហ្គានីស្ថាន ក្នុងនាមជាអ្នកជំនាញខាងអប់រំ។

ភរិយារបស់គាត់ឈ្មោះ ម៉ាហ្គារ៉េត និងកូនស្រីពីរនាក់ឈ្មោះ ផែក និង ជែន ក៏បានទៅជាមួយគាត់ដែរ។

រហូតដល់ធំឡើងពួកគេបានចូលរៀននៅសាលាអន្តរជាតិអាមេរិចកាប៊ុល ជាសាលាដែលយកចិត្តទុកដាក់ចំពោះកុមារអាមេរិក និងបរទេសដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសនេះ។

ក្រៅពីធ្វើជាអ្នកសិក្សា ផូលិច គាត់ក៏ជាអ្នកថតរូបស្ម័គ្រចិត្តម្នាក់ ដែលចូលចិត្តថតរូបបំផុត។ នោះនាំឱ្យមានរូបថតនៃជីវិត និងជីវភាពប្រជាជននៅកាប៊ុល ១០ ឆ្នាំមុនការគំរាមកំហែងរបស់សូវៀត។

នេះគឺជារូបថតដែលថតនៅចន្លោះឆ្នាំ ១៩៦៧-១៩៦៨ ដែលបង្ហាញពីរបៀបរស់នៅដ៏ស្រស់ស្អាត និងបែបទំនើបរបស់ប្រជាជន បើប្រៀបធៀបទៅនឹងប្រជាជនជាច្រើនផ្សេងទៀត។ ប្រទេសនេះនៅពេលនោះ មិនដូចសព្វថ្ងៃនេះពោរពេញដោយសង្គ្រាម និងការប្រយុទ្ធ។

ជែន (ឆ្វេង) និងផែក (ស្តាំ) ពេលនៅសួនផាកម៉ាន ដែលត្រូវបានបំផ្លាញកាលពីប៉ុន្មានឆ្នាំមុន មុនចការប្រតិបត្តិការណ៍របស់អាមេរិកឆ្នាំ ២០០១ ។

រូបភាពរបស់ Peg Podlich ថតនៅទីក្រុងកាប៊ុល

ក្មេងស្រី Peg Podlich ពាក់វ៉ែនតា ពេលធ្វើដំណើរជាមួយគ្រួសាររបស់នាងនៅលើឡានក្រុងពីទីក្រុងកាប៊ុល ទៅកាន់ទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

ក្មេងស្រីអាហ្វហ្គានីស្ថានមកពីសាលារៀន ទាំងបុរស និងស្ត្រី ត្រូវពាក់ឯកសណ្ឋានសាលាហើយត្រូវបញ្ចប់ការសិក្សាយ៉ាងហោចណាស់វិទ្យាល័យ។

ក្មេងស្រី មិនត្រូវបានអនុញ្ញាតឱ្យពាក់កន្សែងបង់ក ពេលនៅសាលា និងសាកលវិទ្យាល័យឡើយ ក្មេងប្រុសក៏ដូច្នេះដែរ។

បុរសម្នាក់ឈរក្បែររថយន្តចតនៅស្ថានីយ៍ប្រេងឥន្ទនៈ នៅខាងក្រោយមានមនុស្សជិះកង់។ នេះគឺជារឿងធម្មតានៅពេលនោះ។

នេះគឺជាកន្លែងដែលអ្នកថតរូប និងក្រុមគ្រួសារ ទើបតែបានឃើញ នៅពេលយើងនៅទីនេះជាងពីរឆ្នាំ វាជាស្តេចឃីងនៅសួនផាកម៉ាន់។

យុវជនអាហ្វហ្គានីស្ថានម្នាក់ដើរទៅផ្ទះក្នុងទេសភាពដ៏ស្រស់ស្អាត។

លំនៅដ្ឋាន Hillside នៅ Kabul ពោរពេញទៅដោយដើមឈើពណ៌ផ្សេងគ្នា

Picnics នៅអាហ្វហ្គានីស្ថាន វាជាព្រឹត្តិការណ៍ ដែលយុវជនជំនាន់ក្រោយប្រមូលផ្តុំគ្នាក្នុងពេលទំនេររបស់ពួកគេ ដើម្បីផឹកតែ និងលេងភ្លេង។

ក្មេងស្រីម្នាក់ក្នុងសម្លៀកបំពាក់ស្រស់ស្អាតកាន់ដៃបងស្រីនាង នៅឯផ្សារមួយក្នុងក្រុងកាប៊ុល។

ចំណតរថយន្តរបស់សាលាអន្តរជាតិអាមេរិចកាំង ជាកន្លែងដែលកូនស្រីរបស់អ្នកថតរូបបានសិក្សាផងដែរ។

ថ្វីបើសាលានេះលែងមានហើយ ហើយនិស្សិតដែលធ្លាប់សិក្សានៅទីនេះនៅតែទាក់ទងគ្នាតាមរយៈហ្វេសប៊ុក ព្រមទាំងជួបគ្នារៀងរាល់ ២-៣ ឆ្នាំម្តងនៅកន្លែងផ្សេងៗ នា​សហរដ្ឋ​អា​មេ​រិ​ច។

វិហារអ៊ីស្លាម Masjid Shah-e-do Shamsheera នៅកាប៊ុល គឺជាវិហារអ៊ីស្លាមពីរជាន់ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុង។

និស្សិតនៅមហាវិទ្យាល័យគ្រូបង្រៀនជាន់ខ្ពស់ ទីក្រុងកាប៊ុលជាកន្លែង ដែលវេជ្ជបណ្ឌិត ផូដលិច បានបង្រៀនក្នុងរយៈពេលពីរឆ្នាំនៅទីនោះ។

និស្សិតស្រីក្នុងឯកសណ្ឋានពណ៌ខៀវ កំពុងរាំយ៉ាងសប្បាយរីករាយនៅក្នុងសួនកុមាររបស់សាលា។

បរិយាកាសថ្នាក់រៀននៅសាលាអន្តរជាតិអាមេរិកាំងកាប៊ុល

កូនស្រីម្នាក់របស់ ផូដលិច ឈ្មោះ ជែន ញញឹមអំឡុងពេលដើរនៅក្នុងភូមិ Istalif ភាគពាយព្យនៃទីក្រុង Kabul ។

ក្មេងប្រុសអាហ្វហ្គានីស្ថានញញឹមដាក់កាមេរ៉ាពេលគាត់តុបតែងនំ។

បុរសទាំងក្មេងទាំងចាស់មកសម្អាតខ្លួន និងហែលទឹកនៅទន្លេកាប៊ុល។

យុវជនមួយក្រុមកំពុងអង្គុយ ជាមួយនឹងទេសភាពនៃអ៊ីស្តាលីហ្វ មជ្ឈមណ្ឌលកណ្តាល ផតផ្លៅវើ ដែលមានអាយុកាល រាប់សតវត្សរ៍ វាមានទីតាំងស្ថិតនៅភាគពាយព្យនៃទីក្រុងកាប៊ុល។

រូបថតនេះថតនៅឆ្នាំ ១៩៦៧ នៅពេលដែល ផូដលិច (រូបភាព) កំពុងធ្វើការជាមួយអង្គការយូណេស្កូ នៅមហាវិទ្យាល័យគ្រូបង្រៀនជាន់ខ្ពស់ ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

កាត់ទៅអាហ្វហ្គានីស្ថានបច្ចុប្បន្ន ដែលបានក្លាយជាប្រភពចាប់ផ្ដើមនៃរឿងរ៉ាវនាពេលបច្ចុប្បន្ន រហូតដល់ខ្ញុំស្ទើរតែមិនជឿថាវាជាកន្លែងតែមួយ ដែលខ្ញុំធ្លាប់រស់នៅ

សង្គ្រាមពិតជាបង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ៕ ប្រភពពី៖ designyoutrust