ប្រទេសទាំង ១០ ដែលបានផ្លាស់ប្តូរឈ្មោះរបស់ពួកគេ តើមានប្រទេសណាខ្លះដែលអ្នកធ្លាប់ដឹង?

ការផ្លាស់ប្តូរឈ្មោះជាញឹកញាប់ត្រូវបានធ្វើឡើងចំពោះប្រជាជនក្នុងសហគមន៍ ដោយសារហេតុផលផ្សេងៗនៃបុគ្គលម្នាក់ៗ ហើយការផ្លាស់ប្តូរឈ្មោះរបស់មនុស្សម្នាក់ៗ ត្រូវបានទទួលស្គាល់ដោយរដ្ឋ ប្រសិនបើវាត្រូវបានបញ្ចូលទៅក្នុងស្ថាប័នរដ្ឋដែលពាក់ព័ន្ធ។

ប៉ុន្តែមិនត្រឹមតែប្រជាជនទេ សូម្បីប្រទេសមួយក៏អាចនឹងផ្លាស់ប្តូរឈ្មោះរបស់ខ្លួនផងដែរ។ ហេតុផលជាច្រើនត្រូវបានពិចារណាសម្រាប់ប្រទេសមួយ ដើម្បីផ្លាស់ប្តូរឈ្មោះរបស់ខ្លួន។ សម្រាប់ប្រទេសវិញ ការផ្លាស់ប្ដូរឈ្មោះនេះ ត្រូវតែទទួលស្គាល់ដោយប្រទេសផ្សេងៗនៅលើពិភពលោក ដូច្នេះការផ្លាស់ប្តូរឈ្មោះ គឺស្របច្បាប់។

ដូច្នេះតើប្រទេសណាដែលបានផ្លាស់ប្តូរឈ្មោះរបស់ពួកគេ? នេះគឺជាប្រទេសដែលផ្លាស់ប្តូរឈ្មោះជាញឹកញាប់ មានទាំងប្រទេសជិតខាងនៅក្នុងផ្នែកអឺរ៉ុបផងដែរ។

១. បន្ទាប់ពីការពិភាក្សាអស់រយៈពេល ២០ ឆ្នាំនៅខែមេសាឆ្នាំ ២០១៦ ” សាធារណរដ្ឋឆេក ” បានប្តូរទៅជា ” ប្រទេសឆេក ” ដើម្បីកាត់ឈ្មោះប្រទេសឲ្យខ្លី

២. ” ប្រទេសស្វាស៊ីឡង់ ” ត្រូវបានប្តូរទៅជា ” អេសស្វាទីនី ” នៅខែមេសាឆ្នាំ ២០១៨ ដោយស្តេចអាហ្វ្រិក ហើយវាមិនធ្វើអោយសាធារណជនភ្ញាក់ផ្អើលទេ ព្រោះវាត្រូវបានគេប្រើជាទូទៅនៅទីនោះជាយូរមកហើយ

៣. នៅឆ្នាំ ១៩៨៤ ” អាល់តូវ៉ុលតា ” បានប្តូរមកជា ” ប៊ឺគីណា ហ្វាសូ ” នៅខួបលើកទី ២០ នៃបុណ្យឯករាជ្យភាព

៤. ដើម្បីដកទំនាក់ទំនងជាមួយប្រទេសអង់គ្លេសនៅឆ្នាំ ១៩៣៧ រដ្ឋសេរីរអៀរឡង់ ត្រូវបានផ្លាស់ប្តូរត្រឹមតែពាក្យថា ” អៀរឡង់ “

៥. ប្រទេសនេះបានលុបចោលជាផ្លូវការនូវអ្វីៗទាំងអស់អំពី ” ស៊ីលឡុន ” ក្នុងឆ្នាំ ២០១១ ហើយចុងក្រោយបានប្តូរទៅជា ” ស្រីលង្កាវិញ “

៦. មិនមែនទើបតែពេលនេះទេ ” សៀម ” បានប្រែក្លាយទៅជា ” ប្រទេសថៃ ” តាំងពីឆ្នាំ ១៩៣៩ នៅពេលដែលស្តេចគ្រប់គ្រងនៅគ្រានោះ

៧. នៅឆ្នាំ ១៩៩០ បន្ទាប់ពីទទួលបានឯករាជ្យពី អាឡឺម៉ង់ ” អាហ្វ្រិកខាងត្បូង-អាឡឺម៉ង់ ” បានក្លាយជា ” ប្រទេសណាមីបៀ “

Panoramic view of Luderitz town Namibia

៨. នៅឆ្នាំ ១៩៨៩ ” ភូមា ” បានផ្លាស់ប្តូរមកជា ” ប្រទេសមីយ៉ាន់ម៉ា ” ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សរបៀបសរសេរជាភាសាក្នុងស្រុក គឺមីយ៉ាន់ម៉ា

៩. ” ហូឡិន ” បានប្តូរទៅ ” ហូឡង់ ” បានផ្លាស់ប្តូរនៅខែមករា ឆ្នាំ ២០២០ ក្នុងគោលបំណងផ្សព្វផ្សាយប្រទេសឲ្យគេស្គាល់

១០. ” សាធារណរដ្ឋម៉ាសេដូនៀ ” បានផ្លាស់ប្តូរទៅជា ” សាធារណរដ្ឋម៉ាសេដូនៀខាងជើង ” នៅខែកុម្ភៈ ឆ្នាំ ២០១៩ ព្រោះវាជាផ្នែកមួយរបស់ណាតូ

ប្រភពពី៖ mira