ផ្លូវដ៏សន្ធត់ទាំង ១០ ដែលអ្នកមិនធ្លាប់ដឹងនៅលើពិភពលោក ហើយប្រសិនបើអ្នកបានទៅដល់ទីនោះតើអ្នកហ៊ានឆ្លងកាត់ទេ?

ផ្លូវ គឺជាមធ្យោបាយតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយទៀត។

ផ្លូវថ្នល់ត្រូវបានសាងសង់ឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាចធ្វើដំណើរទៅណាមកណាដោយសេរី។

ទោះជាយ៉ាងណាក៏ដោយមិនមែនផ្លូវទាំងអស់ ដែលត្រូវបានសាងសង់សុទ្ធតែស្អាត និងប្រកបដោយសុវត្តិភាពនៅពេលឆ្លងកាត់នោះទេ ដោយសារផ្លូវទាំងនោះតូចចង្អៀត ឬខ្លះមានទីតាំងនៅជិតជ្រោះ ដូច្នេះអ្នកត្រូវប្រយ័ត្នជៀសវាងមានគ្រោះថ្នាក់។

ក្នុងចំណោមផ្លូវទាំងនេះខាងក្រោមនេះ គឺជាផ្លូវដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ តើអ្នកគិតថាអ្នកហ៊ានឆ្លងកាត់ទេ បើបានជួបផ្លូវបែបនេះ?

១. ផ្លូវហាយ Leh-Manali ដែលមានទីតាំងនៅឥណ្ឌាកំពស់ ៤-៥ គីឡូម៉ែត្រ និងស្ថានភាពផ្លូវចោទមានភាពតូចចង្អៀតណាស់។

២. នេះជាផ្លូវប្រសព្វនៃ Skippers Canyon ដែលមានទីតាំងនៅញូវហ្សេឡែន ផ្លូវនោះមានរូង ច្រាំងចោត ស្ពានយោល និងមានច្រកតូចចង្អៀត

៣. នេះគឺជាផ្លូវរូងក្រោមដី Guoliang នៅប្រទេសចិន ប្រវែងប្រហែល ១,២ គីឡូម៉ែត្រ ខណៈទទឹងមានត្រឹមតែ ៤ ម៉ែត្រប៉ុណ្ណោះ

៤- ផ្លូវហាយវ៉េដ ដាប់ថុន នៅអាឡាស្កាសហរដ្ឋអាមេរិក មានប្រវែង ៦៦៦ គីឡូម៉ែត្រ មានក្រាលកៅស៊ូ ១៧៥ គីឡូម៉ែត្រ និងឆ្លងកាត់ភូមិអ្នកស្រុកចំនួន ៣ ស្ថានីយ៍ប្រេងឥន្ធនៈ និងមានតែមណ្ឌលសុខភាពតែ ១ ប៉ុណ្ណោះ

៥. ទីតាំងនៅប្រទេសឥណ្ឌា ឈ្មោះស្ពានដែកផ្លូវដែក វាពិបាកសម្រាប់រថភ្លើងឆ្លងកាត់ ប្រសិនបើល្បឿនខ្យល់ឈានដល់កម្រិតជាង ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង

៦. វាគួរឱ្យខ្លាចបន្តិចនៅពេលឆ្លងកាត់ផ្សាររថភ្លើង Maeklong ក្នុងប្រទេសថៃ អ្វីដែលអស្ចារ្យនោះ គឺអ្នកលក់ត្រូវបត់តង់ឲ្យបានឆាប់រហ័សបំផុត នៅពេលរថភ្លើងមកដល់ ដែលវាបើកក្នុងល្បឿន ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង

៧. សម្រាប់អ្នកដែលចង់រីករាយជាមួយការធ្វើដំណើរផ្សងព្រេងតាមរថភ្លើង ដែលប្រកបដោយភាពភ័យរន្ធត់ព្រឺព្រួច រថភ្លើង ២១៧ ខេខេនៅអាហ្សង់ទីន គឺជាជម្រើសដ៏ល្អមួយ ពីព្រោះវាឆ្លងកាត់ផ្លូវរូងក្រោមដីចំនួន ២១ ស្ពាន ៤២ និងស្ពានឆ្លងកាត់ដ៏រន្ធត់ចំនួន ២

៨. ផ្លូវឆ្លងកាត់សាឡាដឺយូយូនី ប្រទេសបូលីវី ផ្លូវដ៏ស្ងួតហួតហែងចម្ងាយ ៣៦៥០ ម៉ែត្រ ហើយនៅទីនេះទូរស័ព្ទចល័តគ្មានប្រយោជន៍ទេ (គ្មានសេវា)

៩. វាមើលទៅស្អាតដូចគំនូរ ផ្លូវ Passage du Gois នៅប្រទេសបារាំង អាចមើលទៅដូចជាផ្លូវធម្មតា ប៉ុន្តែនៅពេលមានជំនោរខ្ពស់ទឹកនឹងលិចដល់កម្ពស់ ៤ ម៉ែត្រ

១០. ទីតាំងនៅអេក្វាឌ័ររថភ្លើងនេះមានឈ្មោះថា “ ច្រមុះរបស់អារក្ស” វាត្រូវបានសាងសង់ក្រោមល្បាក់ថ្ម និងមានកម្ពស់មានដល់ទៅ ៨០០ ម៉ែត្រ

តើអ្នកធ្លាប់ជួបផ្លូវមួយណាដែរ? តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចនៅពេលនោះ? ប្រភពពី៖ mira