ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ “ រឿងព្រេងនិទានអានលេ” បានបង្ហាញខ្លួនជាលើកដំបូង ដែលមានតារាសម្ដែង Dilraba Dilmurat និង Simon Gong Jun ធ្វើការសហការគ្នាសម្ដែងជាលើកដំបូង (មានវីដេអូ)

រឿងព្រេងប្រវត្តិសាស្ត្រថ្មីរបស់ Youku រឿង Legend of Anle (An Le Zhuan) 安乐传 ចាប់ផ្តើមថតជាផ្លូវការនៅថ្ងៃនេះ ដោយចូលរួមសម្ដែងដោយ Dilraba Dilmurat និង Simon Gong Jun ។ ភ្ញាក់ផ្អើលទេ? អ្នករាល់គ្នាជាច្រើនប្រហែលជាមិនទាន់ដឹងទេ ប៉ុន្តែនៅប្រទេសចិនពាក្យចចាមអារ៉ាមធ្លាប់បានបញ្ជាក់ពីការចាប់គូក្នុងការសម្ដែងរបស់អ្នកទាំងពីរួចមកហើយ។ ទោះយ៉ាងណាក៏ដោយក៏មានទស្សនិកជនជាច្រើនមានការរំពឹងទុកខ្ពស់ខ្លាំងសម្រាប់ការចាប់ដៃគូជាលើកដំបូងរវាងតារាទាំងពីរ។

រឿងព្រេងនិទានអានលេ (Legend of Anle) ត្រូវបានកែសំរួលពីប្រលោមលោក Di Huang Shu 帝皇书 របស់អ្នកនិពន្ធ Xing Ling និងអ្នកនិយមលេងអ៊ីនធឺណេតដែលធ្លាប់ដឹងរឿងនេះបាននិយាយថា គ្រោងការនេះគឺរំលឹកពួកគេក្នុងភាពយុវវ័យ ជាមួយអានលេ ភាពជាស្ត្រីនៃ Mei Changsu! នៅក្នុងសាច់រឿងតួឯកស្រី Di Zi Yuan (សម្ដែងដោយ Dilraba Dilmurat) បានកែប្រែខ្លួននាងជា “ ចោរប្លន់” រ៉េនអានលេ បន្ទាប់ពីការក្បត់របស់បុរសម្នាក់ និងមានបំណងចង់បានអំណាច ធ្វើឲ្យគ្រួសាររបស់នាងត្រូវបានសម្លាប់។

Dilraba Dilmurat

Simon Gong Jun ត្រូវបានគេចាត់ទុកថាជាតារាកំពុងពេញនិយមនាពេលបច្ចុប្បន្នជាមួយនឹងប្រជាប្រិយភាពរបស់គាត់ ដែលកំពុងបន្តកើនឡើង ឥតឈប់ឈរ រួមទាំងបានទទួលភាពជោគជ័យពីរឿង Word of Honor ថែមទៀតផង ធ្វើឲ្យការសម្ដែងលើកនេះគាត់មានទំនុកចិត្តថាវានឹមានអ្នកគាំទ្រច្រើន។

Simon Gong Jun

គួរឱ្យចាប់អារម្មណ៍បំផុតវាហាក់ដូចជាការជួបជុំគ្នាម្ដងទៀតដើម្បីធ្វើការសម្តែងដូចក្នុងរឿង The Long Ballad ។ ក្រៅពី Wu Lei និង Zhao Lusi ធ្វើការរួមគ្នាដើម្បីសម្តែងក្នុងរឿងនេះ ក៏មានតារាសម្តែង Liu Yuning នៅក្នុងខ្សែភាពយន្ត រឿងព្រេងនិទានអានលេ (Legend of Anle) ផងដែរ។ តួអង្គក្នុងការសម្ដែងរួមមាន Xia Nan , Pei Zitian , Chen Kexiao , Wang Yiting , Long Shuiting , Shang Xinyue , Qin Xiaoxuan Er , Bai Bingke និង Zhang Yikai ផងដែរ៕ ប្រភពពី៖ CHASESHÊ