“ លោកតាអាឡាស្កា” ត្រូវ “ ខ្លាឃ្មុំ” យាយី និងដេញតាមធ្វើបាបគាត់ ធ្វើឲ្យគាត់លាក់ខ្លួននៅក្នុងខ្ទមរយៈពេល ៤ ថ្ងៃ ប៉ុន្តែចុងក្រោយគាត់មានសំណាងរួចជីវិត

បុរសអាឡាស្កា ត្រូវបានយាយីដោយខ្លាឃ្មុំញ៉ាំញីរាល់យប់ គាត់ភ័យរន្ធត់ និងចដេកមិនលក់ជាច្រើនថ្ងៃ ហើយបានរៀបចំដុំថ្ម និងរៀបចំ SOS សម្រាប់សុំជំនួយ មុនពេលត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រសង្គ្រោះ។

Richard Jessee

នៅថ្ងៃទី ២២ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា ក្រុមគ្រោះមហន្តរាយ ជួយបុរសអាឡាស្កា Richard ម្នាក់ ដែលត្រូវបានយាយីដោយខ្លាឃ្មុំហ្គ្រីសលី។

គាត់បានប្រាប់យើងថា នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីការជីកយករ៉ែបានបញ្ចប់ គាត់បានបើកម៉ូតូមួយដែលមានសណ្ដោយរ៉ឺម៉ក ដើម្បីត្រលប់ទៅខ្ទមវិញនៅក្បែរដងអូរមួយក្នុងតំបន់ Nome County រដ្ឋអាឡាស្កា។

ភ្លាមៗនោះខ្លាឃ្មុំ បានលេចចេញពីកន្លែងមួយ ដោយខឹងសម្បារយ៉ាងខ្លាំង គាត់បានបើកម៉ូតូយ៉ាងលឿនរហូតដល់ធ្លាក់ទៅអូរ ហើយទូរស័ព្ទដៃរបស់គាត់ក៏បានធ្លាក់ក្នុងទឹកទៅជាមួយម៉ូតូនោះផងដែរ។

បុរសចំណាស់ខាងលើពិតជាតក់ស្លុតយ៉ាងខ្លាំង ពេលបានជួបហេតុការណ៍នេះ ដូច្នេះគាត់បានប្រើកាំភ្លើងខ្លីមួយដើមដើម្បីការពារខ្លួន ដោយបាញ់ទៅលើខ្លាឃ្មុំ និងបានប្រឹងប្រែងរត់ចូលក្នុងខ្ទមដោយជោគជ័យ ជាមួយខ្លាឃ្មុំដែលមិនឈប់រំខាន និងយាយី វាបានព្យាយាមបំបែកទ្វារ និងបង្អួចដើម្បីចូល។

ជំរុំរបស់ជេអ៊ីត

បុរសកំសត់បាននិយាយថា “ ខ្ញុំមិនដឹងថាហេតុអ្វីវាកាចម្លេះម៉្លេះ ប្រហែលជាមកពីវាមានកូននៅក្បែរនោះ”។

ទោះយ៉ាងណាម៉ិញ ខ្លាឃ្មុំមិនអាចសម្រុកចូលខ្ទម ប៉ុន្តែវាក៏មិនបោះបង់ចោលដែរ វានៅតែវិលត្រឡប់មកវិញ ដើម្បីពិនិត្យមើលកន្លែងនោះដដែល។ ដូច្នេះគាត់បានលាក់ខ្លួននៅក្នុងខ្ទមអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីរង់ចាំជំនួយ ប៉ុន្តែគាត់មានអារម្មណ៍មិនស្រណុកចិត្តទេ ទើបធ្វើឲ្យគាត់គេងមិនលក់នៅពេលយប់ ដោយខ្លាចខ្លាឃ្មុំចូលមកក្នុងខ្ទមពេលដែលគាត់គេងលក់។

គាត់ថែមទាំងបានយកកំណល់ឈើមួយ ដែលមានសញ្ញា “ SOS ជួយខ្ញុំផង ” ដាក់លើដំបូលខ្ទម រង់ចាំអ្នកជួយសង្គ្រោះ។

បួនថ្ងៃក្រោយមកឧទ្ធម្ភាគចក្រឆ្មាំសមុទ្របានហោះទៅតំបន់នោះ  អ្នកបើកយន្តហោះបាននិយាយថាពួកគេបានឃើញមនុស្សម្នាក់គ្រវីដៃទាំងពីរ។ ទន្ទឹមនឹងពួកគេក៏បានឃើញពាក្យ SOS ផងដែរ និងបានហោះចុះទៅជួយគាត់ យកមកដាក់ក្នុងឧទ្ធម្ភាគចក្រ និងបញ្ជូនទៅមន្ទីរពេទ្យ។

ក្រុមជួយសង្គ្រោះបានជួបជាមួយបុរសចំណាស់

មានស្នាមជាំជាច្រើនត្រូវបានគេរកឃើញនៅលើខ្លួនលោកតា Richard រួមទាំងរបួសជង្គង់ផងដែរ ដូច្នេះគាត់ត្រូវសម្រាកមួយរយៈ។

លោកតា Richard បាននិយាយថា ខ្ញុំនឹងចងចាំមុខមនុស្សដែលបានជួយខ្ញុំអស់មួយជីវិត។ ឧប្បត្តិហេតុនេះធ្វើឱ្យខ្ញុំភ័យជាខ្លាំង ប៉ុន្តែខ្ញុំក៏រីករាយដែរដែលមានមនុស្សស្វែងរកខ្ញុំ។

“ មេរៀននេះ នឹងធ្វើឲ្យខ្ញុំមិនអាចទៅទីនោះតែម្នាក់ឯងបានទេ ប្រាកដណាស់ខ្ញុំជាមនុស្សសំណាងខ្លាំងដែលអាចរួចជីវិត ” ។

នៅចន្លោះឆ្នាំ ២០០០ និងឆ្នាំ ២០១៧ អាឡាស្កា មនុស្សចំនួន ៦៨ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារការវាយប្រហាររបស់ខ្លាឃ្មុំ ក្នុងនោះមនុស្ស ១០ នាក់បានស្លាប់៕ ប្រភពពី៖ Nomenugget