មន្តស្នេហ៍ស្រីស្អាតប្រទេសរុស្ស៊ី Polina Knoroz អត្តពលិកលោតកម្ពស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០ មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងមានសមត្ថភាពខ្ពស់ផងដែរ (មានវីដេអូ)

យើងអាចហៅអូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូឆ្នាំនេះថាមានរឿងរ៉ាវផ្សេងៗជាច្រើន ដែលធ្វើឲ្យទាក់ចិត្តអ្នកទស្សនា ជាពិសេសទៅលើអត្តពលិកមានរូបរាងស្រស់ស្អាត និងស្រស់សង្ហារ ដោយបង្វែរភ្នែកទាំងប្រុសទាំងស្រីឲ្យតាមដានទាំងសម្រស់ និងទេពកោសលរបស់ពួកគេ។

ថ្ងៃនេះយើងនឹងនាំអ្នកអោយស្គាល់អត្តពលិកស្រស់ស្អាតម្នាក់ទៀត លើកនេះមកពីប្រទេសរុស្ស៊ី ដែលបានចូលប្រកួតប្រជែង ខ្ញុំអាចធានាថានាងស្រស់ស្អាតមិនចាញ់អត្តពលិកផ្សេងៗ ហើយសមត្ថភាពមិនធម្មតាដែរ។

ណែនាំ Polina Knoroz (ប៉ុលីណា ណូរ៉ូហ្ស) ភេទស្រីអាយុ ២២ ឆ្នាំជាអ្នកលោតកម្ពស់ប្រើបង្គោល មកពីប្រទេសរុស្ស៊ី។

បន្ថែមពីលើភាពស្រស់ស្អាត និងសិចស៊ី នាងមានទេពកោសលជាច្រើន។

Polina បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតកីឡាស្ត្រីនៅឆ្នាំ ២០១៤ ហើយបានបង្កើតកំណត់ត្រាជាច្រើន ដោយលោតបានខ្ពស់បំផុតរហូតដល់ទៅ ៤,៧៥ ម៉ែត្រ។

នាងបានឈ្នះជើងឯកអន្តរជាតិម្តងរួចមកហើយ ទើបក្លាយជាអ្នកតំណាងក្រុមជម្រើសជាតិរុស្ស៊ី ចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុន។

ក្រៅពីការងារជាអត្តពលិកអាជីព នាងក៏ជាអ្នកតំណាងផលិតផលម៉ាក Nike ផងដែរ។

 

View this post on Instagram

 

A post shared by Polina Knoroz💫 (@pknoroz__)

អីចឹង សូមទុកព័ត៌មានមួយឡែកសិន អ្នកអាចទៅទស្សនារូបភាពពេញលេញនៃរូបសម្រស់របស់នាងនៅខាងក្រោម…