ទូរស័ព្ទ iPhone 14 Pro របស់ Apple អាចនឹងបំពាក់មកជាមួយទីតានីញ៉ូម ដែលរឹង និងងាយសម្គាល់ស្នាមម្រាមដៃ ប៉ុន្តែ Apple មានវិធីដោះស្រាយក្នុងរឿងនេះ (មានវីដេអូ)

នៅឆ្នាំក្រោយម៉ូដែលទូរស័ព្ទ iPhone មួយចំនួនអាចនឹងមានភាប្លែកពីម៉ូដែលមុនៗខ្លាំងជាង ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JP Morgan Chase (តាមរយៈ MacRumors ) ក្រុមហ៊ុន Apple គ្រោងនឹងបំពាក់ជាមួយតួទីតាញ៉ូមលើម៉ូដែល Pro លើ iPhone ស៊េរី ១៤ នៅឆ្នាំក្រោយ។

នេះអាចជាទូរស័ព្ទ iPhone ជំនាន់ដំបូងគេ ដែលបំពាក់ជាមួយតួទីតាញ៉ូម។ កាលពីមុន Apple បានប្រើអាលុយមីញ៉ូម និងដែកអ៊ីណុកសម្រាប់ទូរស័ព្ទ iPhone ។ ទីតានីញ៉ូ គឺមានភាពរឹង ហើយធន់នឹងការកោស ឬប៉ះទង្គិចខ្លាំង ធន់នឹងច្រែះ និងស្រាលជាងដែកអ៊ីណុក។

ទោះយ៉ាងណាទីតានីញ៉ូមគឺរឹង ហើយវាងាយនឹងប្រឡាក់ស្នាមម្រាមដៃ ប៉ុន្តែ Apple ត្រូវបានគេរាយការណ៍ថាមានដំណោះស្រាយសម្រាប់បញ្ហាទាំងពីរដោយប្រើថ្នាំអុកស៊ីតក្រូមេ ដែលអាចបំបាត់ស្នាមម្រាមដៃ ក៏ដូចជាដុះដោយប្រើឧស្ម័នគីមីដុតក្នុងកម្រិតខ្ពស់ ដែលធ្វើឱ្យទីតានីញ៉ូមបញ្ចប់នូវភាពរលោង។

គួរកត់សម្គាល់ថា Apple ពិតជាបានប្រើទីតាញ៉ូមរួចទៅហើយសម្រាប់ Apple Watch Edition ដែលធ្លាប់មានលាយសាធាតុសេរ៉ាមិច។

នៅក្នុងពាក្យចចាមអារាមផ្សេងទៀតរបស់ក្រុមហ៊ុន Apple Bloomberg Gurman បាននិយាយនៅក្នុងព្រឹត្តិប័ត្រ PowerOn ចុងក្រោយថា Apple គ្រោងនឹងនាំ Face ID ទៅបំពាក់គ្រប់ឧបករណ៍ ដែលរាប់បញ្ចូលទាំង iPad, Macs និង iPhone SE ផងដែរ។

ទោះយ៉ាងណាមិនមានការកំណត់ពេលវេលាច្បាស់លាស់ទេ ប៉ុន្តែវាគួរតែកើតឡើងនៅឆ្នាំក្រោយ ហើយអ្នកដឹងថានឹងមានអ្វីកើតឡើងបន្ថែមទៀតទេ ចំណុចឆកនៅលើ iPhone 13 នៅឆ្នាំនេះ នឹងមានភាពតូចជាងម៉ូដែលមុនៗ នេះបើយោងតាមពាក្យចចាមអារ៉ាម៕ ប្រភពពី៖ sea