ហាវើដ បានដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីចាប់ផ្តើមគម្រោង “ The Galileo” ក្នុងការស្វែងរកបច្ចេកវិទ្យាពីជីវិតក្រៅភព ឬមនុស្សក្រៅភពម្ដងទៀត

ចំពោះអ្នកវិទ្យាសាស្ត្រជាច្រើនសំណួរសួរថា តើនៅក្នុងលំហដ៏ធំទូលាយរបស់យើងអាចមានអរិយធម៌មនុស្សក្រៅភព ដែលឆ្លាតវៃ និងមានសមត្ថភាពក្នុងការបង្កើតបច្ចេកវិទ្យាទំនើប ព្រមទាំងមានសមត្ថភាពក្នុងការធ្វើដំណើរឆ្លងភព និងផ្ដាយដែរឬទេ? វាប្រហែលជាសំណួរមួយ ដែលពួកគេចង់ស្វែងរកចម្លើយដ៏ល្អបំផុត។

ដូច្នេះក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានទទួលវីដេអូផ្លូវការកាន់តែច្រើនឡើងៗ អំពីវត្ថុអាថ៌កំបាំងហោះហើរនៅតំបន់មួយចំនួន អ្នកវិទ្យាសាស្ត្រពីស្ថាប័ននានាទូទាំងសហរដ្ឋអាមេរិកចាប់ផ្ដើមចេញផ្សាយពីការសម្រេចចិត្តចូលរួមក្នុងក្រុមសិក្សាអំពីមនុស្សក្រៅភពម្ដងទៀត។

ក្នុងនោះពួកគេបានបង្កើតកម្មវិធី ” The Galileo” ដែលជាគម្រោងរុករកសកលលោក ដែលទាក់ទងនឹងបច្ចេកវិទ្យាអវកាសមនុស្សក្រៅភព និងយូអឹមអេស។

គំរោង ” The Galileo” ត្រូវបានដឹកនាំដោយសាស្រ្តាចារ្យវិទ្យាសាស្ត្រ អាវ៉ូឡប ជានាយកដ្ឋានតារាសាស្ត្រ សកលវិទ្យាល័យហាវើត។

វាជាគម្រោងសហការគោលដៅ ដើម្បីស្វែងរក និងពិនិត្យមើលភស្តុតាង ដែលអាចបង្ហាញពី “ អរិយធម៌បច្ចេកវិទ្យាក្រៅប្រព័ន្ធចក្រវាឡ” មិនថាវាជាបាតុភូតអវកាសដែលមិនស្គាល់អត្តសញ្ញាណ (UAP) ឬវត្ថុឆ្លងដែននៅទីអាកាស ដែលមិនមានអត្តសញ្ញាណឡើងក៏ត្រូវធ្វើការសិក្សានៅក្នុងគំរោងនេះដផងដែរ។

អាវុធចំបងរបស់ពួកគេក្នុងការតាមរកភស្តុតាងនេះ គឺជាទិន្នន័យដែលបានមកពីការសង្កេតរបស់តារាវិទូ និងកែវពង្រីកដ៏ធំមួយសម្រាប់ពិនិត្យមើល។

ក្បួនដោះស្រាយថ្មី និងប្រព័ន្ធបញ្ញាសិប្បនិម្មិត វាត្រូវបានរចនាឡើង ដើម្បីវិភាគសក្តានុពលអំពីអ្នកធ្វើដំណើរពីទីអវកាស ពីផ្កាយរណបទៅតំបន់នានា ជាពិសេសទៅកាន់ប្រភពទាំងអស់។

វិទ្យាសាស្ត្រមិនគួរបដិសេធរឿងរ៉ាវរបស់មនុស្សក្រៅភពទេ ដោយសារតែត្រូវបានគេមើលឃើញថាមិនសមហេតុសមផលពីចំណង់ចំណូលចិត្តសង្គម ឬវប្បធម៌ នោះមិនទាក់ទងទៅនឹងការស៊ើបអង្កេតដែលស្ថិតនៅចំណុចកណ្ដាលនៃវិទ្យាសាស្ត្រឡើយ។

អ្នកស្រាវជ្រាវ អាវ៉ូឡប បាននិយាយថាទាំងក្នុងន័យត្រង់ និងន័យធៀប ឥឡូវនេះយើងត្រូវចាប់ផ្ដើមនូវគំរោងនេះឡើងវិញ បើទោះបីជាមានមតិខ្លះស្រប និងមានមតិខ្លះបដិសេធក៏ដោយ ។

ទោះបីជាយើងមិនអាចដឹងថា តើគំរោង ” The Galileo” នៅទីបំផុតអាចបញ្ចប់អាចឆ្លើយនូវសំណួរ ដែលមានជាយូរមកហើយក៏ដោយក៏អត្ថិភាពនៃមនុស្សក្រៅភពឆ្លាតវៃនៅតែត្រូវសិក្សា។

ប៉ុន្តែការពិតដែលអ្នកវិទ្យាសាស្ត្របានសំរេចចិត្តធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ឡើងវិញ គឺដើម្បីរកភស្តុតាងអំពីភាពជឿនលឿនរបស់អរិយៈអវកាសដ៏គួរឱ្យចាប់អារម្មណ៍ ក៏នឹងត្រូវស្រាវជ្រាវនៅលើលំហអវកាសផងដែរ។

គំរោងនេះ វានឹងបង្កើនឱកាសរបស់មនុស្សជាតិក្នុងការរកឲ្យឃើញនូវឧទាហរណ៍ដំបូងនៃបច្ចេកវិទ្យាមនុស្សក្រៅភព៕ ប្រភពពី៖ livescience