បច្ចេកវិទ្យាជប៉ុនខ្លាំងមែន! ពហុកីឡដ្ឋាន Sapporo Dome ពហុកីឡាដ្ឋានបេស្បល បានប្រែក្លាយទៅជាទីលានបាល់ទាត់ក្នុងរយៈពេលប៉ុន្មាននាទី (មានវីដអូ)

វីដេអូឃ្លីបជប៉ុនមួយបានរាតត្បាតនៅលើអ៊ីនធឺណ ដែលបង្ហាញពីការផ្លាស់ប្តូរវាលបេស្បល ទៅជាវាលបាល់ទាត់ ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!?

ថ្ងៃនេះយើងមានព័ត៌មានបង្ហាញជូនមិត្តទាំងអស់គ្នា ដើម្បីឲ្យថាបច្ចេកវិទ្យាជប៉ុនបានដើរដល់ចំណុចណា? អ្នកអាចមើលវា…

ឈុតវីដេអូ បានកើតឡើងនៅឆ្នាំ ២០១៩ ក្នុងព្រឹត្តិការណ៍បាល់ឱបពិភពលោក

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយវីដេអូឃ្លីបនៃដំណើរការផ្លាស់ប្ដូរពហុកីឡដ្ឋានបេស្បល នៅឯកីឡាដ្ឋាន Sapporo Dome ស្ថិតក្នុងខេត្តហុកកៃដូ។ ជប៉ុន បានប្រែក្លាយវាទៅជាទីលានបាល់ទាត់ក្នុងឈុតវីដេអូពន្លឿន ចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ!!

វាមានតំលៃពន្យល់ថា Sapporo Dome គឺជាពហុកីឡាដ្ឋានមួយដែលត្រូវបានរចនាឡើងជាធម្មតា ដើម្បីអាចផ្លាស់ប្ដូដីសម្រាប់ការប្រកួតបាល់ទាត់ផង និងបេស្បលផង។

សម្រាប់ក្រុមដែលប្រើវាលនេះ វាជាក្រុមបាល់ទាត់ ហុកកៃដូឌីដាឡៅសាប៉ូរ៉ូ និង ក្រុមបាល់បោះ ហុកកៃដូណាផុន  ។

វាត្រូវបានគេបើកដំណើរការដំបូងក្នុងឆ្នាំ ២០០១ Sapporo Dome មានកៅអីចំនួន ៤១.៥៨០ ហើយត្រូវបានប្រើប្រាស់ក្នុងការប្រកួតចំនួន ៣ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០០២ ។

ទីលានបេស្បល នឹងស្ថិតនៅខាងក្រោម ហើយវាមានទីធ្លាបាល់ទាត់នៅខាងក្រៅ ដែលអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលគ្រប់ពេល។

ទីលានបាល់ទាត់នៅខាងក្រៅពហុកីឡដ្ឋាន

ផ្នែកនៃវាលនៅខាងក្នុងអាចត្រូវបានគេកែសំរួលបង្វិលវាន ៩០ ដឺក្រេ ហើយកៅអីក៏អាចត្រូវបានកែតម្រូវផងដែរ។

ពហុកីឡាដ្ឋាបែបនេះមានច្រើនទៀតនៅលើពិភពលោកដូចជាជែលឌែរដិន នៅហូឡង់, វីឡេនថេននៅអាឡឺម៉ង់ និងពហុកីឡាដ្ឋានធីមហមស្តុតនៅទីក្រុងឡុង។

ប៉ុន្តែពហុកីឡាដ្ឋានទាំងនេះមានប្រព័ន្ធបើក និងបិទដំបូល ដែល Sapporo Dome មិនមាន ដោយសារមូលហេតុអាកាសធាតុ៕ ប្រភពពី៖ catd