ការសិក្សាបង្ហាញពី ការធ្លាក់ចុះអង់បដិប្រាណសន្សឹមៗ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ បានរយៈពេល ៦ ខែ

ប៉ីជីង៖ ការស្រាវជ្រាវពីមន្ទីរពិសោធន៍ បានអោយដឹងថាអង់បដិប្រាណ ដែលបង្កឡើងដោយការចាក់វ៉ាក់សាំង កូវីដ-១៩ ស៊ីណូវ៉ាក់ បាយអូតិច ស្ថិតនៅក្រោមកំរិតសំខាន់ក្នុងរយៈពេលប្រហែល ៦ ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ ទោះបីជាភាគច្រើនការចាក់លើកទី ៣ អាចមានឥទ្ធិពលខ្លាំងក៏ដោយ។

អ្នកស្រាវជ្រាវជនជាតិចិនបានរាយការណ៍ពីការស្រាវជ្រាវអំពីគំរូឈាមពីមនុស្សពេញវ័យ ដែលមានសុខភាពល្អ មានអាយុចន្លោះពី ១៨-៥៩ ឆ្នាំ នៅក្នុងកាសែតចេញផ្សាយកាលពីថ្ងៃអាទិត្យ (២៥ ខែកក្កដា ២០២១) ។

សម្រាប់អ្នកចូលរួមទទួលការចាក់ដូសពីរដាច់ពីគ្នារយៈពេល ២ ទៅ ៤ សប្តាហ៍មានតែ ១៦,៩ ភាគរយ និង ៣៥,២ ភាគរយនៅមានកម្រិតនៃការបន្សាបអង្គបដិបក្ខលើសកម្រិត ៦ ខែបន្ទាប់ពីការចាក់លើកទី ២ ។

ការរាយការណ៍ទាំងនោះផ្អែកលើទិន្នន័យពីក្រុមអ្នកចូលរួមចំនួនពីរក្រុម ដែលមានអ្នកចូលរួមច្រើនជាង ៥០ នាក់ ខណៈដែលការសិក្សាបានផ្តល់នូវកម្រិតដូសទីបីដល់អ្នកចូលរួមសរុប ៥៤០ នាក់។

ការសិក្សាបានបង្ហាញថានៅពេល ដែលអ្នកចូលរួមក្នុងក្រុមមួយចំនួន ត្រូវបានផ្តល់កម្រិតវ៉ាក់សាំងលើកទីបីប្រហែល ៦ ខែក្រោយ ការបន្សាបកម្រិតអង្គបដិប្រាណនៅដូសទី ២ បានកើនឡើងប្រហែលពី ៣ ទៅ ៥ ដងពីកម្រិតមុន បន្ទាប់ពីរយៈពេល ២៨ ថ្ងៃ ។

ការសិក្សានេះធ្វើឡើងដោយអ្នកស្រាវជ្រាវនៅអាជ្ញាធរត្រួតពិនិត្យជម្ងឺក្នុងខេត្តជាំងស៊ូ ស៊ីណូវាក់ និងស្ថាប័នចិនដទៃទៀត។

ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ការសិក្សាមិនបានធ្វើតេស្ត៍ប្រសិទ្ធភាពរបស់អង្គបដិប្រាណប្រឆាំងនឹងការចម្លងមេរោគនោះទេ ហើយការស្រាវជ្រាវបន្ថែម ចាំបាច់ត្រូវរង់ចាំ ៦ ខែ បន្ទាប់ពីចាក់ដូសទី ៣ ៕ ប្រភពពី៖ Asianone