អស្ចារ្យណាស់! ទីក្រុងបុរាណ លាក់ខ្លួនក្រោមដីនៃប្រទេសទួរគី មិនគួរឱ្យជឿសោះថាវាត្រូវបានសាងសង់កាលពីអតីតកាល

និយាយត្រលប់ទៅឆ្នាំ ១៩៦៣ នៅក្រុង Nevşehir ប្រទេសទួរគី មានរកឃើញដ៏ធំសម្បើមបានកើតឡើងដោយភាពចៃដន្យតូចតាច នៅពេលដែលអ្នកភូមិម្នាក់បានវាយកម្ទេចជញ្ជាំងផ្ទះ ដើម្បីជួសជុលផ្ទះរបស់គាត់ ប៉ុន្តែវាប្រែជាការឃើញបន្ទប់ចម្លែកនៅខាងក្រោយជញ្ជាំងនោះទៅវិញ ។

នៅពេលគាត់ពិនិត្យមើលបន្ទប់ខាងលើ បុរសនោះក៏បានរកឃើញថា ផ្ទះរបស់គាត់ត្រូវបានភ្ជាប់ទៅនឹងផ្លូវក្រោមដីសម្ងាត់ដ៏ធំមួយ ហើយនៅពេលដែលរឿងនេះបានដឹងដល់អ្នកជំនាញ ទើបដឹងថាទីកន្លែងនោះគឺជាបំណែកនៃទីក្រុងក្រោមដី ដែលលាក់ខ្លួននៅក្នុងតំបន់ Cappadocia ។ ទីកន្លែងនោះត្រូវបានគេស្គាល់ថាជា “Derinkuyu” ។

ទីក្រុងបុរាណ Derinkuyu ជាផ្លូវរូងក្រោមដីដែលមានជម្រៅប្រហែល ៦០ ម៉ែត្រ និងមានកន្លែងឆ្លងកាត់ និងបង្អួចខ្យល់ជាង ១៥០០០ ប្រលោះ មានបន្ទប់ផ្សេងៗគ្នាជាជាន់ចំនួន ១១ ជាន់។

អ្វីដែលសំខាន់ វាក៏មានទាំងប្រភពទឹក និងកន្លែងផ្ទុកស្បៀងអាហារ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ២០,០០០ នាក់ វាអាចត្រូវបានគេហៅថា ជាទីក្រុងក្រោមដីដ៏អស្ចារ្យ និងជ្រៅបំផុតមួយនៅលើពិភពលោក។

ជាអកុសលរឿងរ៉ាវនៃទីក្រុងបុរាណ Deringuyu រហូតមកដល់ពេលនេះ នៅតែមានអាថ៌កំបាំងជាច្រើនដែលមិនទាន់ត្រូវបានដោះស្រាយ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាអ្នកសាងសង់កន្លែងនេះទេ។

តែទោះយ៉ាងនេះក៏ដោយ អ្នកបុរាណវិទ្យាជឿជាក់ដូច្នេះថា រយៈពេលរាប់រយឆ្នាំបន្ទាប់ពីវាត្រូវបានបង្កើតឡើង កន្លែងនេះគួរតែត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សចំនួនជាច្រើន។

និងត្រូវបានពង្រីកទំហំ ហើយជ្រៅដូចដែលយើងបានឃើញសព្វថ្ងៃ ដោយក្រុមអ្នកស្រុកមួយមកពីចក្រភព byzantine (ប្រហែលឆ្នាំ ៣៣០-១៤៦១) ។

វាអាចទៅរួចដែលថា នៅគ្រានោះប្រជាជនគ្រីស្ទានសម័យដើម ប្រហែលជាប្រើកន្លែងនេះជាលេណដ្ឋានពីពួកម៉ូស្លីម ឬនៅក្នុងស្ថានភាពនៃភាពចម្រូងចម្រាស់ ។

យោងទៅតាមផ្លូវរូងក្រោមដី មានតំណភ្ជាប់ទៅកាន់ទីក្រុងក្រោម ទៅទីក្រុងក្រោមដីមួយទៀតនៅក្បែរនោះ។ សម្រាប់ហេតុផលនេះហើយ ដែលទីក្រុងបុរាណ Deringuyu  អាចនិយាយបានថា ទីក្រុងនេះត្រូវបានសាងសង់ដើម្បីសុវត្ថភាព ។

ទន្ទឹមនឹងនោះ នៅជាន់នីមួយៗមានទ្វារថ្មធំ ដែលអាចត្រូវបានបិទដោយមនុស្សម្នាក់ ហើយត្រូវបានរចនាឡើងដើម្បីបើកតែពីខាងក្នុងប៉ុណ្ណោះ បូករួមទាំងនៅលើទ្វារមានរន្ធតូចដែលដើរតួរដូចជាភ្នែកឆ្មា ដូច្នេះពួកគេអាចមើលឃើញអ្វីដែលនៅម្ខាងនៃទ្វារបាន ។

ទ្វារថ្មត្រូវបានរចនាឡើងដើម្បីបើកតែពីខាងក្នុងប៉ុណ្ណោះ

ទីក្រុងក្រោមដីបុរាណនេះ បានបើកជាផ្លូវការសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ១៩៦៩ ហើយនៅតែជាកន្លែងទាក់ទាញដ៏សំខាន់មួយរបស់ទីក្រុង Nevşehir មកទល់បច្ចុប្បន្ន ៕

ប្រភព៖ vintag, historicmysteries