មាន “ ដើមប្រមាត់មនុស្ស “ ដូចជាមានពេទ្យនៅក្នុងផ្ទះ! ថ្នាំធម្មជាតិសក្តិសិទ្ធដ៏ល្បីល្បាញបំផុត! នេះជាវិធីប្រើប្រាស់ និងអាចព្យាបាលជម្ងឺអ្វីខ្លះ

 ដូនតាខ្មែរ គឺជាមនុស្សដែលចូលចិត្តដើរព្រៃ រស់ជាមួយធម្មជាតិ និងរៀនពីធម្មជាតិ ដូច្នេះពួកគាត់ដឹងច្បាស់ពីធម្មជាតិ និងចេះទាយប្រយោជន៍ពីធម្មជាតិ។ រុក្ខជាតិប្រម៉ាត់មនុស្សត្រូវបានប្រជាជនខ្មែរប្រើរាប់រយឆ្នាំមកហើយ រុក្ខជាតិនេះមានជាតិល្វីងខ្លាំង ហើយមានដុះនៅតាមតំបន់ភ្នំ។ វាក៏ត្រូវបានទទួលស្គាល់ពី WHO ផងដែរ ជាឱសថព្យាបាលរោគផ្ដាសសាយពូកែសក្តិសិទ្ធ។

សូមមើលពីរបៀបប្រើប្រាប់ដើមប្រម៉ាត់មនុស្សនៅខាងក្រោម៖

នេះជាដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធដ៏ល្បីល្បាញ!
ផ្សំព្យាបាលរោគគ្រុនចាញ់ ផ្តាសាយធំ រលាកផ្លូវដង្ហើម ជំនួយក្រពះពោះវៀន ព្យាបាលក្តៅក្នុង ឈឺបំពង់ក


ដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធ ដ៏ល្បីល្បាញក្នងពិភពលោកជាពិសេស នៅប្រទេសចិនដែលបានប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ ក្នុងការព្យាបាល ជម្ងឺ៖
– ជម្ងឺផ្តាសាយធំ ,ឈឺបំពង់ក , ក្អក, រលាកសួត, រលាកផ្លូវដង្ហើម , ទម្លាក់ស្លេស
រោគសើស្បែក , បុស , រាកមួល, កែរលាកក្រពះ និងពោះវៀន, ជំរុញឲ្យឆ្ងាញ់បាយ
មានឥទ្ធិពលបង្អាក់ដំណើរលូតលាស់នៃពពួកមេរោគ ។ ត្រូវចេះប្រើប្រាស់ឲ្យបានត្រឹម
ត្រូវទើបបានផលដ៏ល្អ ប្រសើរ ។


– វិធី និង កម្រិតប្រើប្រាស់ ៖
១/ ផ្តាសាយធំ ,ឈឺក ឈឺ ក្បាល ក្តៅខ្លួន៖ យកទាំងមែកទាំងស្លឹក ១ក្តាប់ ( ប្រមាណ ២៥ ក្រាម
ស្រស់ ឬ ៣ក្រាមស្ងួត ) ស្ងោរទឹកពិសាមុនអាហារ ២ដង ក្នុង ១ថ្ងៃ និងពេលមានអាការៈ ខ្លាំង។
២/កែរាកមួល ( ៣-៩ ក្រាម ) ដាំទឹកពិសាពេញមួយថ្ងៃ ។
៣/ សម្រាប់ការថែទាំសុខភាពការពារជម្ងឺផ្សេងៗដូចជា ជំនួយក្រពះពោះវៀន ជំរុញឲ្យបាយបាន រោគសើស្បែក ពិសារ ១ថ្ងៃ ១ពែងជាប្រចាំ។ ប្រភព៖ The Memories
៤/ ព្យាបាលឈឺបំពង់ក៖ គ្រាន់តែយកស្លឹកវាមកទំពារបៀមរួចលេបចូលទៅក្នុងមាត់ ប្រាកដជាបាត់ឈឺយ៉ាងសក្តិសិទ្ធ។
៥/ ឱសថសម្រាប់បងប្អូនដែលមានជម្ងឺគ្រុនផ្តាសាយរ៉ាំរៃ ឈឺបំពង់ក រលាកបំពង់ក ដុះសាច់បំពង់ក
* វិធីធ្វើ៖
– បេះស្លឹកប្រម៉ាត់មនុស្ស ស្រស់ៗចាស់ល្មមចំនួន២០សន្លឹក និងមើមខ្ទឹមសរ ៣កំពឹស បុកលាយចូលគ្នា រួចពូតទឹកឱ្យបាន១ស្លាបព្រាបាយ ហើយពិសារ មុនពេលចូលគេង ១ថ្ងៃម្តង។
– សម្រាប់អ្នកដែលមានជម្ងឺផ្តាសាយរ៉ាំរៃ គឺប្រើចំពោះតែអ្នកដែលហើយមានអាការៈក្តៅខ្លួន។
– ហូបតែរយៈពេល១អាទិត្យទេនោះអ្នកនឹងបានលទ្ធផលល្អ។

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ប្រភពពី៖ អ៊ាង សុផល្លែត