ភាពជោគជ័យ មិនបានមកដោយងាយៗនោះទេ! ខ្សែជីវិតតារាស្រី Park Shin Hye ជាមួយលោកប៉ាអ្នកបើកតាក់ស៊ី ជំរុញកូនស្រីទៅដល់ក្តីស្រមៃ

បច្ចុប្បនបើនិយាយពីឈ្មោះតារាស្រីនៃ ឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង គឺកញ្ញា Park Shin Hye សម្រាប់អ្នកតាមដានរឿងភាគកូរ៉េគ្មានអ្នកណាមិនស្គាល់នាងទេ ព្រោះនាងជាតារាដ៏មានទេពកោសល្យមួយរូប នាងត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងរឿង You Beautiful, The Heirs, Pinocchio, Doctor ជាដើម ។ រួមទាំងខ្សែភាពយន្តរឿង Miracle in Cell No.7 ដែលធ្វើឱ្យអ្នកគាំទ្រយំតាមអស់ទឹកភ្នែករាប់លីត្រ រហូតក្លាយជាព្រះនាងនៃឧស្សាហកម្មភាពយន្តភាគទៀតផង ។

តែទម្រាំមានភាពជោគជ័យដូចសព្វថ្ងៃ វា​មិន​មែន​ជា​រឿងងាយ​ស្រួលទេ នាងត្រូវពិសោធន៍វែងឆ្ងាយណាស់ទម្រាំមានការទទួលស្គាល់ ។ ហើយដូចដែលប្រិយមិត្តរាល់គ្នាបានដឹងហើយ ថានាងចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ ពិតណាស់ក្រៅពីខ្លួននាងផ្ទាល់ កម្លាំងជំរុញដ៏សំខាន់របស់នាងគឺក្រុមគ្រួសារ ជាពិសេសឪពុកដែលតែងតែគាំទ្រក្តីសុបិន្តរបស់នាង។

Shin Hye បានកើតនៅក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៩០ ដែលនាងបាននិយាយនៅក្នុងកម្មវិធីជជែកកម្សាន្ត Knowing Brother ដើមឡើយស្ថានភាពហិរញ្ញវត្ថុ គ្រួសាររបស់នាងមិនល្អទេ។ Shin Hye ក៏បានចែករំលែកនោះផងដែរថា តាមពិតនាងមានក្តីសុបិន្តចង់ក្លាយជាប៉ូលីស ច្រើនជាងជាតារា។

ព្រោះនៅពេលនាងរៀននៅសាលាបឋមសិក្សា ម្តាយរបស់នាងត្រូវបានចោរលួចយកប្រាក់សន្សំរបស់គ្រួសារ ដែលគាត់ខំសន្សំអស់រយៈពេលជាយូរ ម្ល៉ោះហើយនាងចង់ធ្វើជាប៉ូលីសដើម្បីការពារក្រុមគ្រួសាររបស់នាង។

ប៉ុន្តែដោយសារហេតុការណ៍មួយនេះ បានធ្វើឱ្យនាងផ្លាស់ប្តូរគំនិតរបស់នាង ហើយធ្វើឱ្យនាងឈានជើងចូលក្នុងឧស្សាហកម្មកម្សាន្តវិញ នីពេលដែលផលិតកម្ម Dream Factory Club បានបើកជ្រើសរើសតួសម្តែងវីដេអូចម្រៀង របស់តារាចម្រៀងដែលមានឈ្មោះ Lee Seung Hwan ។

ពេលនោះគ្រូទាំងអស់របស់នាង ពួកគេស្រឡាញ់ និងចូលចិត្តនាងណាស់ ដូច្នេះគ្រូក៏បានផ្ញើរូបភាពរបស់នាងទៅចូលក្រកួត ហើយនាងបានប្រឡងជាប់ជុំទីមួយ ដើម្បីចូលរួមក្នុងការវាយតម្លៃនៅទីក្រុងសេអ៊ូល។ បើទោះជាចុងបញ្ចប់នាងមិនបានជាប់ឈ្មោះសម្តែងនៅក្នុងវីដេអូតន្ត្រីនោះក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះបែរជាបានទទួលឱកាសដ៏ធំមួយ នៅពេលដែលភ្នាក់ងារបានសួរនាងថា តើនាងចង់សាកល្បងសម្ដែងដែរឬទេ? ទើបធ្វើឱ្យនាងបានក្លាយជាសិស្សហ្វឹកហាត់ នៅក្នុងផលិតកម្ម Dream Factory Club តែម្តង់ ។

ដោយឡែក នៅពេលនាងក្លាយជាតារាសម្តែង វាមិនមែនជាការសម្រេចចិត្តរបស់នាងតែម្នាក់ទេ ដូច្នេះនាងបានពិគ្រោះយោបល់ជាមួយក្រុមគ្រួសារ ហើយបានសំរេចចិត្តផ្លាស់ចេញពី ក្រុងក្វាងជូ ទៅក្រុងសេអ៊ូលទាំងគ្រួសារ ។

Shin Hye បានបន្ថែមថា ឪពុកនាងគឺអស្ចារ្យណាស់ លោកបានលះបង់អ្វីៗទាំងអស់ដើម្បីគាំទ្រនាង ។ ឪពុករបស់នាងបានឈប់ពីការងារដែលជាអ្នកបើកបរតាក់ស៊ី អ្នកលក់ធានារ៉ាប់រង និងមុខរបរជាច្រើនទៀត ដើម្បីឱ្យក្រុមគ្រួសាររស់នៅក្នុងទីក្រុងធំ នាងបាននិយាយថា “ឪពុកម្តាយរបស់ខ្ញុំបានស៊ូទ្រាំច្រើនណាស់” ។

លុះនៅឆ្នាំ ២០០៣ Shin Hye បានចូលរួមសម្តែងក្នុងរឿងភាគ​ល្បីល្បាញ ” Stairway to Heaven” ក្នុងនាមជាតួឯកស្រី Han Jung Soo វ័យកុមារ បើទោះបីជាស្នាដៃដំបូងរបស់នាងក៏ដោយ ក៏ការសម្ដែងបែបធម្មជាតិរបស់នាង បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។  រហូតនាងទទួលបានពានរង្វាន់ជាតារាសម្តែងកុមារឆ្នើមពីឆាក SBS DRAMA AWARD ទៀតផង ហើយក្រុមគ្រួសាររបស់នាងសប្បាយចិត្តណាស់ខ្លាំងដែរ ។

ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើនាងមិនបានជោគជ័យនៅគ្រានោះទេ វាអាចជាគ្រោះមហន្តរាយនៃគ្រួសាររបស់ ទាក់ទិននឹងប្រធានបទនេះ Shin Hye និយាយថា៖ “នោះហើយជាអ្វីដែលខ្ញុំដឹងគុណឪពុកម្តាយរបស់ខ្ញុំ នៅពេលខ្ញុំយំនិយាយថាវាហត់ពេក ពួកគាត់បាននិយាយថា យើងមិនដែលបង្រៀនកូនៗ របស់យើងអោយធ្វើដូចនេះទេ កូនជាអ្នកជ្រើសរើសផ្លូវមួយនេះ ដូច្នេះប្រសិនបើកូនមិនខំតស៊ូទេ យើងទាំងអស់គ្នានឹងត្រូវត្រលប់ទៅក្វាងជូវិញ។ លុះពេលខ្ញុំឮបែបនេះ វាបានធ្វើឲ្យខ្ញុំមានកំលាំងចិត្តតស៊ូតទៅមុខទៀត”

ទៀតសោត ទោះបីជា Park Shin Hye បានចាប់ផ្តើមធ្វើការនៅក្នុងសិល្បៈតាំងពីនៅក្មេងក៏ដោយ ប៉ុន្តែប្រាក់ចំណូលដែលនាងទទួលបានគឺមិនច្រើនទេ នាងត្រូវសន្សំប្រាក់រហូតដល់ទៅ ១០ ឆ្នាំ ទម្រាំអាចបើកភោជនីយដ្ឋានសម្រាប់ឪពុកនិងម្តាយរបស់នាងបាន ហើយនៅពេលនាងទំនេរពីការងារ នាងតែងតែនៅទីនោះដើម្បីជួយរត់តុ និងលាងចាន។

ទោះយ៉ាងណា Shin នាងតែងតែយក់ចិត្តទុកដាក់នឹងគ្រួសារណាស់ ទោះនាងរវល់យ៉ាងណាក៏ដោយ នាងក៏នៅរកពេលវេលាផ្តោតលើគ្រួសារ ទើបគ្មានអ្វីប្លែកទេដែលជនជាតិកូរ៉េបានផ្តល់ងារឲ្យកូនស្រីជាងកូនស្រីកតញ្ញូ ៕

ប្រភព : VIU, lujuba