អង្គការ OPEC + យល់ស្របគ្នានឹងជំរុញការផ្គត់ផ្គង់ប្រេងចាប់ពីខែសីហា នៅពេលដែលតម្លៃប្រេងកំពុងកើនឡើងខ្ពស់

រដ្ឋមន្រ្តីអង្គការ OPEC + បានឯកភាពគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីជំរុញការផ្គត់ផ្គង់ប្រេងចាប់ពីខែសីហា ដើម្បីកាត់បន្ថយតម្លៃប្រេង ដែលបានឡើងដល់កំរិតខ្ពស់ពី ២-១ / ២ ឆ្នាំ នៅពេលសេដ្ឋកិច្ចពិភពលោក កំពុងតែងើបឡើងវិញក្រោយពីជម្ងឺរាតត្បាតបានថយចុះ។

ក្នុងគំរោងសម្រាប់អនាគត ក្រុមនេះដែលរួមបញ្ចូលទាំងប្រទេសក្នុង OPEC និងសម្ព័ន្ធមិត្តដូចជាប្រទេសរុស្ស៊ី បានឯកភាពគ្នាលើការបែងចែកផលិតកម្មថ្មីចាប់ពីខែឧសភា ឆ្នាំ ២០២២ ដើម្បីជំនះភាពខុសគ្នារវាងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមអេមីរ៉ាត ដែលបានគំរាមកំហែងដល់ផែនការនេះ។

OPEC + កាលពីឆ្នាំមុន បានកាត់បន្ថយការផលិតចំនួន ១០ លានបារ៉ែល ក្នុងមួយថ្ងៃ (bpd) ចំពេលមានជម្ងឺរាតរាតត្បាត និងធ្វើឲ្យមានការធ្លាក់ចុះនៃតម្លៃប្រេង។ ក្រោយមកពួកគេបានធ្វើការស្តារឡើងវិញនូវការផ្គត់ផ្គង់មួយចំនួន ដើម្បីកាត់បន្ថយការផលិតនៅត្រឹមប្រហែល ៥,៨ លានបារ៉ែល ក្នុងមួយថ្ងៃ។

អង្គការ OPEC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីខែសីហារហូត ដល់ខែធ្នូឆ្នាំ ២០២១ ក្រុមហ៊ុននឹងបង្កើនការផ្គត់ផ្គង់បន្ថែមទៀតចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ០,៤ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីទម្លាក់តម្លៃប្រេង។

ក្រុមនេះ ក៏បានយល់ព្រមពង្រីកកតិកាសញ្ញារួមរបស់ពួកគេរហូតដល់ដំណាច់ឆ្នាំ ២០២២ ចាប់ពីកាលបរិច្ឆេទ ដែលបានគ្រោងទុកដល់ខែមេសា ឆ្នាំ ២០២២ ដើម្បីទុកកន្លែងទំនេរបន្ថែមទៀត ក្នុងករណីមានការស្ទុះងើបឡើងវិញនូវមេរោគថ្មី។

ដើម្បីជំនះការខ្វែងគំនិតគ្នា OPEC + បានយល់ព្រមកូតាទិន្នផលថ្មីសម្រាប់សមាជិកជាច្រើនចាប់ពីខែឧសភា ឆ្នាំ ២០២២ រួមមានអារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត រុស្ស៊ី គុយវ៉ែត និងអ៊ីរ៉ាក់។

យោងតាមការគណនារបស់រ៉យទ័រ បានឱ្យដឹងថា ការកែតម្រូវជាទូទៅនឹងបន្ថែមការផ្គត់ផ្គង់ ១,៦៣ លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែឧសភា ឆ្នាំក្រោយ៕ ប្រភបពី៖ Reuters