ទីក្រុងអ៊ីស្រាអ៊ែល កំពុងរៀបចំវិក័យប័ត្រ ដើម្បី “ធ្វើតេស្តឌីអិនអេ លើសត្វឆ្កែតាមចិញ្ចើមផ្លូវ ” ដើម្បីតាមដានរកម្ចាស់របស់វា

អ៊ីស្រាអែល៖ ម្ចាស់ឆ្កែមួយនៅក្នុងទីក្រុង អ៊ីស្រាអែល ពួកគេនឹងត្រូវបញ្ជូនគំរូ ឌីអិនអេ របស់ឆ្កែ ទៅក្រុមប្រឹក្សាក្រុង ដើម្បីឱ្យបុគ្គលិកអាចកំណត់អត្តសញ្ញាណម្ចាស់បាននៅពេលសត្វឆ្កែបាត់ចេញពីផ្ទះ។

រឿងរ៉ាវនេះ កើតឡើងនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ពួកគេត្រូវប្រឈមនឹង “ ឆ្កែជាច្រើន ” ដែលនៅពាសពេញលើដងផ្លូវក្នុងទីក្រុងជារៀងរាល់ខែ។

បណ្តាលឱ្យភ្នាក់ងាររដ្ឋាភិបាលចាត់វិធានការ ដើម្បីដោះស្រាយបញ្ហានេះជាមួយម្ចាស់ឆ្កែនៅបណ្ដោយឲ្យឆ្កែដើរពាលពេញផ្លូវ និងបានយកឆ្កែត្រឡប់ទៅវិញ។

ដើម្បីបង្កើតការយល់ដឹងរបស់សហគមន៍ និងការរំពឹងទុករបស់ប្រជាជន ដើម្បីឱ្យមានការទទួលខុសត្រូវជាសាធារណៈកាន់តែច្រើន ក្រុមប្រឹក្សាក្រុងមានផែនការប្រើប្រាស់ការពិនិត្យ ឌីអិនអេ សត្វចិញ្ចឹមទាំងអស់ដើម្បីងាយកំណត់អត្តសញ្ញាណនៅពេលវាបាត់។

ច្បាប់ចាស់ត្រូវបានបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ដែលច្បាប់ថ្មីចែងថា អ្នកដែលជាម្ចាស់ឆ្កែ ត្រូវដាក់បញ្ចូល ឌីអិន របស់ខ្លួនទៅក្រុមប្រឹក្សាក្រុង។

បន្ទាប់មកបុគ្គលិកនឹងបញ្ចូលលទ្ធផល ឌីអិនអេ ទៅក្នុងឃ្លាំងទិន្នន័យឌីជីថល។

ច្បាប់ថ្មីបញ្ជាក់ថា អ្នកណាយកឆ្កែលែង និងខកខានក្នុងការប្រមូលពួកគេត្រឡប់ទៅវិញ នឹងត្រូវពិន័យជាប្រាក់ចំនួន ៧២០ Shekel

ខ្ញុំត្រូវនិយាយថានៅទីក្រុង Tel Aviv នេះគឺជាទីក្រុងដែលមានកំណត់ត្រាខ្ពស់បំផុតសម្រាប់ការចិញ្ចឹមសត្វឆ្កែ នៅលើពិភពលោក ដែលមានឆ្កែទាំងអស់ យោងតាមទិន្នន័យបានបង្ហាញថាប្រជាជនម្នាក់អាចចិញ្ចឹមឆ្កែរហូតដល់ ១១ ក្បាល។

ពីច្បាប់ថ្មីដែលត្រូវបានប្រកាស មនុស្សជាច្រើនបានយល់ស្រប ទន្ទឹមនឹងនេះដែរមានអ្នកខ្លះមិនយល់ស្រប ព្រោះវាត្រូវបានគេមើលឃើញថាជាការអនុវត្តច្បាប់ឃោរឃៅពេក៕ ប្រភពពី៖ unilad