ពាក់ព័ន្ធនឹងបញ្ហាប្រទេសថៃ ចម្លងរចនាបទអង្គរខ្មែរ មានទស្សនៈមួយបានលើកឡើងថា ដោយសារចម្លងរចនាបទអង្គរ ទើបត្រូវបណ្ដាសា ធ្វើឲ្យរោងចក្រគីមីប្រទេសថៃ រងនូវភ្លើងឆេះ តើទស្សនៈនេះជាការពិត? សូមបញ្ចេញមតិប្រកបដោយភាពថ្លៃថ្នូរក្នុងនាមជាខ្មែរ

កាលពីថ្ងៃច័ន្ទ ទី ៥ ខែកក្កដា ឆ្នាំ ២០២១ មានគេហទំព័រហ្វេសប៊ុកខ្មែរមួយបានលើកមកបង្ហាញនូវ ទស្សនៈស្ដីអំពីបណ្ដាសាដូចតាខ្មែរពាក់ព័ន្ធនឹងការចម្លងរចនាបទអង្គរ។

សូមពិចារណាទាំងអស់គ្នាថា វាពិតជាដូច្នេះមែនទេ? មុនពេលចូលដល់ទស្សនៈខាងក្រោម យើងសូមបញ្ជាក់ថា ទស្សនៈខាងក្រោមមិនមែនជាទស្សនៈយើងទេ។

យើងក៏មិនមានគំនិតច្រើនក្នុងរឿងនេះដែរថា ត្រូវជឿ ឬក៏មិនជឿ? ប៉ុន្តែប្រសិនបើអ្នកជាពុទ្ធសាសនិកជនគួរតែចងចាំ ពាក្យមួយឃ្លាដែលព្រះពុទ្ធមានពុទ្ធដីកា ឬដូនតាខ្មែរនិយាយតៗគ្នានោះគឺ ជំនឿប្រកបដោយហេតុផល ជំនឿប្រកបដោយការបញ្ញា ជំនឿប្រកបដោយភាពសមហេតុសមផល ទើបបង្កើតនូវភាពរីកចម្រើន។

សម្រាប់ពួកយើងសូមបញ្ជាក់ថា បច្ចុប្បន្នជាសម័យវិទ្យាសាស្ត្រដូច្នេះ គួរគិតតាមបែបវិទ្យាសាស្ដ្រខ្លះ ទើបប្រសើរ ។ ប្រសិនបើវាជាបណ្ដាសាពិតមែនគួរតែប៉ះទៅលើមនុស្ស កំពុងប្រព្រឹត្ត ដើម្បីឲ្យពួកគេបញ្ចប់ការសាងសង់ភ្លាមៗ។

ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖

អ្នកជឿរ លេីរឿងបណ្ដាសាដែរទេ ? ⚜️

⚜️កាលសាងសង់ប្រាសាទអង្គរវត្ត ព្រះបាទសូរ្យវរ្ម័នទី២ និង ព្រះពិស្ណុការ បានធ្វេីពិធីបែបព្រហ្មញ្ញសាសនា សូត្រសែកវេទ បញ្ចុះមន្តអាគមវិជ្ជាការ យ៉ាមាំទាំ មុននឹងសាងសង់ ហេីយការសាងសង់ក៏គន់គូរមេីលតាមតារាសាស្ត្រ ផ្កាយនក្ខត្តឫក្ស ផងដែរ ។ បេីគ្រប់កន្លែងសុទ្ធតែអាចសាងសង់ បាននោះលោកប្រហែលមិនជ្រេីសយកទីតាំងនេះទេ ! ទឹកមុខបង្ហាញពី បណ្ដាសា កំហឹង ការបួងសួង ហ្នឹង ការសោកស្ដាយ

⚜️ នៅប្រទេសបារាំងបន្ទាប់ពីសាងសង់ ហេីយត្រូវបានដួលរលំនៅសង្គ្រាមលោកលេីកទី2

⚜️ នៅប្រទេសឥណ្ឌាត្រៀមសាងសង់ តែជួបគ្រោះថ្នាក់ធម្មជាតិ យ៉ាងធ្ងង់ធ្ងរ

⚜️ នៅប្រទេសថៃ ចាប់ផ្ដេីមសាងសង់ដែរ តែត្រូវជួបជាមួយ ការផ្ទុសរោងចក្រគីមី បណ្ដាលអោយមានហានិភ័យយ៉ាងធ្ងង់ធ្ងរ ត្រូវជំលាសប្រជាជនចេញយ៉ាងឆាប់រហ័ស

❤️សុំទោសដែលមិនអាចសំរាយបែកអូរហូរស្ទឹង ❤️

ប្រភពពី៖ Khmer-International-Custom