BTS’ ‘DNA’ MV មានចំនួនអ្នកទស្សនាជាង ១.៣ ពាន់លាននាក់ជាលើកដំបូង (មានវីដេអូ)

វីដេអូតន្រ្តី BTS ‘DNA’ មានចំនួនអ្នកចូលទស្សនាដល់ទៅ ១.៣ ពាន់លានដង ជាកំណត់ត្រាមិនចេះរីងស្ងួត!

នៅថ្ងៃទី ២ ការចូលមើលយូធ្យូបលើ MV សម្រាប់ចំណងជើងបទចម្រៀង ‘DNA’ របស់ BTS អាល់ប៊ុម LOVE YOURSELF 承 ‘Her’ បានចេញនៅខែកញ្ញា ឆ្នាំ ២០១៧ មានអ្នកទស្សនាលើសពី ១.៣ ពាន់លាននៅម៉ោង ១១:៤៨ នាទី។ ជាលទ្ធផលវីដេអូចម្រៀង BTS មានអ្នកទស្សនាចំនួន ១.៣ ពាន់លានដំបូង ដែលជាវីដេអូ ‘DNA’ ។ វាត្រូវចំណាយពេលប្រហែល ៥ ខែ សម្រាប់ការកើនឡើងនៃអ្នកទស្សនា MV បទ  “DNA” ដោយបង្កើនចាប់ពី ១០០ លាន រហូតដល់ ១.២ ពាន់លាន និងឈានដល់ ១.៣ ពាន់លាន។

ជាមួយនឹង ‘DNA’ BTS បានក្លាយជាតារាចម្រៀងកូរ៉េដំបូងគេ ដែលចូលក្នុង US Billboard ‘Hot 100’ និង ‘Billboard 200 (អាល់ប៊ុម LOVE YOURSELF 承 ‘Her’ ) ។

នៅពេលនោះ ‘DNA បានបញ្ចូល ‘Hot 100’ នៅលេខ ៨៥ និងជាប់ចំណាត់ថ្នាក់ទី ៦៧ ក្នុងលំដាប់ខ្ពស់បំផុត និងត្រូវបានឈរក្នុងតារាងរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នា ហើយ LOVE YOURSELF 承 ‘Her’ នៅលើតារាង Billboard 200’ ប្រាំមួយសប្តាហ៍ជាប់ៗគ្នា។

ទន្ទឹមនឹងនេះដែរ BTS មានវីដេអូតន្ត្រី ដែលមានអ្នកទស្សនាចំនួន ៣៣ ពាន់លាន រួមទាំង ‘DNA’ ៕ ប្រភពពី៖ Youtube