អ្នកនិយមលេងអ៊ីនធឺណេតប្រទេសចិន អំពាវនាវឲ្យអាជ្ញាធរ Zunyi ប្រើប្រាស់សាលារៀន ដែលកសាងដោយលោក Louis Koo បន្ទាប់ពីត្រូវបានគេបោះបង់ចោល

260

សកម្មភាពសប្បុរសធម៌របស់តារាសម្ដែងលោក Louis Koo ត្រូវបានគេកត់ត្រាយ៉ាងល្អ ដោយតារាសម្ដែងរូបនេះមានវ័យ ៥០ ហើយប៉ុន្មានឆ្នាំកន្លងមកនេះលោក Louis បានផ្តល់ថវិកាយ៉ាងច្រើនសម្រាប់ការកសាងសាលារៀននៅទូទាំងប្រទេសចិន ។ គួរឱ្យស្តាយកន្លែងសិក្សាទាំងអស់នេះ មិនសុទ្ធតែត្រូវបានគេយកមកប្រើប្រាស់ឱ្យបានល្អនោះទេ ។

ថ្មីៗនេះអ្នកនិយមលេងអ៊ិនធឺណិតម្នាក់បានទៅមើលសាលារៀនមួយដែលលោក Louis បានសាងសង់នៅទីក្រុង Zunyi ក្នុងខេត្ត Guizhou កាលពី ១០ ឆ្នាំមុន គ្រាន់តែដឹងថា វាត្រូវបានគេបោះបង់ចោលជាយូរមកហើយ ។

យោងតាមរបាយការណ៍បានឲ្យដឹងថាលោក Louis បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់គាត់ចំនួន ១៨០ ដុល្លារហុងកុង និងបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតសាលាបឋមសិក្សា Hong Guang Gu Tian Le ។ ពាក្យថា “Gu Tian Le ‘គឺជាឈ្មោះចិនរបស់ Louis ដូច្នេះមិនមានការសង្ស័យទេថានេះជាសាលារបស់គាត់។

នៅពេលសាលារៀនត្រូវបានបញ្ចប់អ្នកស្រុក Zunyi ជាច្រើនបានបញ្ជូនកូនៗរបស់ពួកគេទៅសិក្សា ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនបានចាប់ផ្តើមចាកចេញពី Zunyi ដោយរំពឹងទុកថានឹងមានជីវិតប្រសើរជាងមុននៅក្នុងទីក្រុងធំៗជំនួសវិញ ។

សាលាថ្មីៗដែលមានកន្លែងល្អប្រសើរជាងមុន ត្រូវបានសាងសង់នៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុង ហើយមានសេសសល់នៅឯ Zuny ដោយបានជ្រើសរើសផ្ទេរកូនៗរបស់ពួកគេទៅសាលារៀនទាំងនោះវិញ ។

គេបាននិយាយថាសាលាបឋមសិក្សា Hong Guang Gu Tian Le ត្រូវបានបិទអស់រយៈពេល ៣, ៤ ឆ្នាំកន្លងមកហើយ ដូចដែលបានឃើញនៅក្នុងរូបភាព ដែលបានថតដោយអ្នកលេងអ៊ីនធឺណេត ឥឡូវនេះអគារនេះស្ថិតនៅក្នុងស្ថានភាពមិនសមរម្យ ហើយត្រូវស្មៅដុះពាសពេញ ។

ទោះបីជាលោក Louis មិនទាន់ធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៃបរិវេណសាលាក៏ដោយក៏អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន កំពុងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានដាក់អគារសិក្សាដែលត្រូវគេបោះបង់ចោល ប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង​ ។ ពួកគេក៏សង្ឃឹមថាតារាសម្តែងរូបនេះនឹងមិនខកចិត្ត ដោយសារអ្វីដែលបានកើតឡើង ហើយគាត់នឹងបន្តធ្វើសប្បុរសធម៌ដូចមុន ។

ប្រភពពី៖todayonline