ប្រជាជនកូរ៉េ ៨០% នឹងទទួលបានជំនួយជាសាច់ប្រាក់ ២២០.០០០ វ៉ុន សម្រាប់កម្មវិធីកូវីដ-១៩

កូរ៉េខាងត្បូង៖ មន្រ្តីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រជាជនកូរ៉េខាងត្បូងប្រមាណ ៨០ ភាគរយនឹងទទួលបានប្រាក់ចំនួន ២៥០.០០០ វ៉ុន (២២០ ដុល្លារ) ក្នុងកម្មវិធីប្រគល់ប្រាក់ចុងក្រោយរបស់កម្មវិធីកូវីដ-១៩ ។

បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលមួយក្រុមមន្ត្រី បាននិយាយថាពួកគេបានសំរេចចិត្តរកថវិកាចំនួន ១០,៤ ពាន់ពាន់លានវ៉ុន សម្រាប់កម្មវិធីផ្តល់ប្រាក់ជំនួយលើកទី ៥ ក្នុងប្រទេស។ ថវិកាទាំងនេះនឹងត្រូវចំណាយលើថវិកាបន្ថែមចំនួន ៣៣ ពាន់ពាន់លានវ៉ុន របស់ប្រទេសសម្រាប់ឆ្នាំនេះ ដែលគណបក្សកាន់អំណាច និងរដ្ឋាភិបាលបានប្រកាសរួមគ្នាកាលពីថ្ងៃអង្គារ។

គណបក្សប្រជាធិបតេយ្យកូរ៉េ ដែលកំពុងកាន់អំណាចបាននិយាយមុននេះថា “ ប្រាក់ចំណូលទាបក្រោម ៨០ ភាគរយនឹងក្លាយជាអ្នកទទួលផលពីកម្មវិធីនេះ ហើយអ្នកទទួលនឹងត្រូវបានកំណត់ដោយការគណនាដូចគ្នា ដែលប្រើសម្រាប់ក្រុមអ្នកទទួលផលនៃសេវាកម្មធានារ៉ាប់រងសុខភាពជាតិ។

អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Ahn Do-geol បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារថាស្តង់ដារ NHIS ត្រូវបានជ្រើសរើសជាកម្មវិធីគិតគូរលើប្រាក់ចំណូលប្រជាជនកូរ៉េទាំងអស់។

មិនដូចកម្មវិធីចែកប្រាក់សង្រ្គោះបន្ទាន់លើកដំបូង ដែលត្រូវបានអនុវត្តនៅពាក់កណ្តាលឆ្នាំ ២០២០ ដោយបានដាក់កម្រិតលើថវិកា ដែលបានប្រគល់ឲ្យអាស្រ័យលើចំនួនប្រជាជនក្នុងគ្រួសារ អ្នកទទួលទាំងអស់ត្រូវបានគេចាត់ទុកថាជា “ មានប្រាក់ចំណូលទាបបំផុត ៨០ ភាគរយ” នឹងទទួលបាន ២៥០.០០០ វ៉ុនក្នុងម្នាក់ៗ។

រដ្ឋាភិបាល ប៉ាន់ប្រមាណថា ១៨ លានគ្រួសារក្នុងចំណោមគ្រួសារសរុប ២៣ លាន នៅទីនេះអាចមានសិទ្ធិដាក់ពាក្យស្នើសុំកម្មវិធីនេះបាន។

ពាក្យសុំនឹងទទួលទាំងតាមអ៊ិនធរណេត និងក្រៅប្រព័ន្ធ ដែលស្រដៀងនឹងកម្មវិធីប្រគល់ប្រាក់លើកដំបូង ហើយសាច់ប្រាក់នឹងត្រូវចែកចាយជាទម្រង់កាតឥណពន្ធ ឬកាតបង់ប្រាក់ជាមុន។

មនុស្សប្រមាណ ៣ លាននាក់ ស្ថិតក្នុងវង់ក្រចក ជាមនុស្សមានប្រាក់ចំណូលទាប ជាប្រាក់ចំណូលមូលដ្ឋាន ឬអ្នកដែលជាសមាជិកគ្រួសារ មានឪពុក ឬម្តាយតែមួយនឹងទទួលបានប្រាក់ចំនួន ១០០,០០០ វ៉ុនក្នុងមនុស្សម្នាក់។

រដ្ឋាភិបាលគ្រោងនឹងបង្កើតក្រុមការងារដើម្បីរៀបចំប្រព័ន្ធជាក់លាក់មួយ និងព័ត៌មានលម្អិតផ្សេងទៀតសម្រាប់កម្មវិធីផ្តល់ជំនួយសង្គ្រោះជាសាច់ប្រាក់។ វាមានគោលបំណងចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភក្នុងរយៈពេលមួយខែ បន្ទាប់ពីរដ្ឋសភាអនុម័តថវិកាបន្ថែមចុងក្រោយ ដោយថវិកាគ្រោងនឹងអនុម័តនៅថ្ងៃសុក្រ។

ទោះបីជាមានការរំពឹងទុកជាសាធារណៈចំពោះកម្មវិធីឧបត្ថម្ភធនសាច់ប្រាក់ក៏ដោយក៏ NHIS បានប្រើបទដ្ឋានដើម្បីកំណត់ចំពោះអ្នកទទួល ដែលត្រូវបានគេរំពឹងថាអាចនឹងមានការរិះគន់ជាថ្មីពីមាត្រដ្ឋានមួយចំនួន ដែលមិនច្បាស់លាស់។ កាលពីឆ្នាំមុនអ្នកខ្លះបានត្អូញត្អែរថា ពួកគេបានទទួលការគាំទ្រយឺតយ៉ាវពី NHIS នៅពេលដែលពួកគេគ្មានការងារ និងការខាតបង់ប្រាក់ចំណូល ដោយសារការគ្របដណ្តប់ដោយកូវីដ-១៩ ។

ដោយសំដៅទៅលើការព្រួយបារម្ភ មន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា នីតិវិធីចាំបាច់ដើម្បីពិនិត្យមើលការខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំនៅឆ្នាំ ២០២០ ពួកគេនឹងរៀបចំការងារឲ្យបានរហ័ស និងលំអិតជាងមុន៕ ប្រភពពី៖ koreaherald