ក្នុងរូបភាពថ្មីៗនេះ! អ្នកនាង Ada Choi បង្ហាញថានាងជាមាតាដៃ ១០១ ដែលអាចធ្វើកិច្ចការក្នុងផ្ទះ និងមើលថែកូនក្នុងពេលតែមួយបាន នាងក៏ទទួលបានមតិប្លែកៗពីអ្នកគាំទ្រផងដែរ

ការមើលថែកូនទាំង ៣ នាក់នៅផ្ទះ Ada Choi (蔡少芬) បានចែករំលែករូបថតធ្វើម្ហូប ពេលកំពុងកណ្ដៀតកូនប្រុសរបស់នាង ដោយដៃម្ខាងទៀតធ្វើការចំណិនម្ហូប។

ទោះបីជាការខិតខំប្រឹងប្រែងលើអាជីព និងភារកិច្ចក្នុងគ្រួសារក៏ដោយ Ada ត្រូវបានគេដឹងថានាងពូកែ និងប៉ិនប្រសព្វក្នុងការធ្វើកិច្ចការទាំងនេះខ្លាំងណាស់ ដូច្នេះប្តីរបស់នាង Max Zhang (張晉) អាចផ្តោតលើការងារស្ងប់ចិត្ត ព្រមទាំងស្រឡាញ់នាងខ្លាំងទៀតផង។

តារាសម្តែងវ័យ ៤៧ ឆ្នាំរូបនេះ តែងតែធ្វើឱ្យទាន់សម័យនូវបណ្តាញសង្គមរបស់នាងជាប្រចាំជាមួយនឹងឈុតខ្លីៗនៃជីវិតគ្រួសារ ដោយទទួលបានការគាំទ្រពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។ កាលពីពេលថ្មីៗនេះនាងបានបង្ហោះរូបថតដែលនាងកណ្ដៀតកូនប្រុសអាយុ ១ ឆ្នាំនៅលើដៃឆ្វេងរបស់នាង ដែលកូននេះមានឈ្មោះ Zhang Lok Yi (樂樂兒) ហើយជើងខាងឆ្វេងរបស់នាងដាក់លើចង្ក្រាន ដោយនាងប្រើដៃស្ដាំចម្អិនអាហារ។

ទារករបស់នាងមើលទៅគួរឱ្យស្រឡាញ់ណាស់ ខណៈដែល Ada មើលទៅរូបរាងក្នុងរូបថតនេះពិតជាគួរឲ្យអស់សំណើច។

ការប្រកាសមិនចេះខ្វល់ខ្វាយរបស់ Ada ចំពោះរូបរបស់នាងបានទាក់ទាញអ្នកនិយមលេងអ៊ីនធឺណេត ដោយបានបញ្ចេញមតិថា “នាងកំពុងតែបញ្ចេញកុងហ្វូចិនមែនទេ” ហើយម្នាក់ទៀតបាននិយាយថា “អ្នកក្បាច់គុនកុងហ្វូ ម្នាក់នេះ មិនត្រឹមតែពូកែធ្វើម្ហូបប៉ុណ្ណោះទេ ថែមទាំងពូកែមើលថែកូនទៀត” ។

ក្នុងនោះដែរមានមតិខ្លះបាននិយាយពីសមត្ថភាពសិល្បៈក្បាច់គុនរបស់ស្វាមីនាងថា “ ការបង្ហាញរបស់នាងនៅក្នុងរូបភាពនេះ ឃើញថាក្បាច់គុនរបស់នាងស្ទាត់ជំនាញមិនចាញ់លោក Zhang ប៉ុន្មានទេ” “ ជំនាញនេះមើលទៅមិនអន់នោះទេ” និង “ ពិតជាខ្លាំងមែនអាចធ្វើម្ហូប និងហ្វឹកហាត់ក្នុងពេលតែមួយបាន ពិតជាមាតាដៃ ១០១ មែន” ៕ ប្រភពពី៖ jaynestars