កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ ទោះបីចិនប្រឆាំងក៏ដោយ

សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់នៅថ្ងៃពុធនេះ បានចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ បើទោះបីជាមានការជំទាស់ពីប្រទេសចិនក៏ដោយ កិច្ចពិភាក្សានេះត្រូវបានគេដឹងថាជាការជំរុញចំណងមិត្តភាពរវាងទីក្រុងវ៉ាស៊ីននិងកោះនេះបន្ទាប់ ៥ ឆ្នាំ បានកន្លងទៅ ។

កិច្ចពិភាក្សា មានជាបន្តបន្ទាប់ពីភាគីទាំងពីរ ដោយបានឯកភាពគ្នាលើចំណុចមួយចំនួន ក្រុមប្រឹក្សាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគ (TIFA) ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា ទទួលបន្ទុកក្នុងការស្វែងរកមធ្យោបាយ ដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ។

សេចក្តីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថាកិច្ចពិភាក្សានៅពីថ្ងៃពុធ “ ផ្តោតលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដែលមានជាយូរមកហើយរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់” ។

ទីក្រុងប៉េកាំងបានចាត់ទុក កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយឯករាជ្យថាជាទឹកដីរបស់ខ្លួន ហើយប្រទេសនេះនឹងត្រូវដណ្តើមកាន់កាប់កោះនេះនៅថ្ងៃណាមួយដោយបង្ខំ ប្រសិនបើចាំបាច់ចិនអាចនឹងមានឆន្ទៈប្រើកម្លាំងយោធាគាបសង្កត់កោះនេះកាន់តែខ្លាំងឡើង។ រឿងនេះបានក្លាយជាក្ដីបារម្ភមួយរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតី ចូបៃដិន បានជំរុញទៅមុខជាមួយការពង្រឹងទំនាក់ទំនងជាមួយតៃប៉ិ រួមទាំងការកែប្រែវិធានច្បាប់ ដែលបានរារាំងដល់ទំនាក់ទំនងរបស់អាមេរិកដោយផ្ទាល់ជាមួយតៃវ៉ាន់ ដោយច្បាប់ត្រូវបានគេដឹងថាធ្វើឡើងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនប្តូរការទទួលស្គាល់ទីក្រុងប៉េកាំងនៅឆ្នាំ ១៩៧៩ ៕ ប្រភពពី៖ AFP