អតីតសមាជិក AOA ឈ្មោះ Mina បង្ហាញពីមិត្តប្រុសរបស់នាងនៅលើ Instagram

អតីតសមាជិកក្រុម AOA ឈ្មោះ Mina បានបង្ហើបថាបច្ចុប្បន្ននាងកំពុងមានទំនាក់ទំនងស្នេហា។

នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ Mina បានចែករំលែករូបថតរបស់នាង និងបុរសអាថ៌កំបាំងនៅលើបណ្តាញសង្គម Instagram ដោយបន្ថែមរូបសញ្ញាបេះដូងពណ៌ស្វាយនៅក្នុងចំណងជើង។

អ្នកគាំទ្រម្នាក់បានបញ្ចេញមតិនៅលើប៉ុស្ដិ៍ ដើម្បីសួរថាតើបុរសនៅក្នុងរូបថតនោះជាសង្សាររបស់នាង ដោយសរសេរថា “ តើអ្នកមានមិត្តប្រុសមែនទេ? អីយ៉ា…បើអ្នកសប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តដូចគ្នា” Mina បានឆ្លើយដោយបញ្ជាក់ថា ” ចាស” ។

 

View this post on Instagram

 

A post shared by 권민아 (@kvwowv)

សូមអបអរសាទរចំពោះគូថ្មីដែលសប្បាយរីករាយ!