សត្វឈ្លូលយក្សដ៏កម្រ ត្រូវបានមើលឃើញ តាមរយៈកាមេរ៉ាស្វ័យប្រវត្ត នៅឯតំបន់អភិរក្សសត្វព្រៃភាគឦសាននៃប្រទេសកម្ពុជា

កម្ពុជា៖ មន្រ្តីកម្ពុជាបាននិយាយថា សត្វឈ្លូសដ៏កម្រមួយក្បាលដែលត្រូវបានគេស្គាល់ថា ជា “ ឈ្លូសយក្ស” ឃើញមាននៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យផ្នែកបរិស្ថានលោក នេត្រភក្ត្រា បានថ្លែងថា សត្វឈ្លូសយក្ស (Giant muntjac) ជាប្រភេទសត្វជិតផុតពូជ ហើយត្រូវបានគេរកឃើញ និងថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តបង្កប់នៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរីភាគឦសាន ប្រទេសកម្ពុជា។

សត្វឈ្លូសយក្សដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំនៃប្រទេសឡាវ វៀតណាម និងភាគខាងកើតប្រទេសកម្ពុជា។ ទោះយ៉ាងណាក៏ដោយព័ត៌មានទាក់ទននឹងសត្វនេះមិនមានគ្រប់គ្រាន់ ដែលបញ្ជាក់ពីចំនួនសត្វនេះនៅតំបន់នេះ គេគ្រាន់តែអាចកត់សម្គាល់ដឹងថាសត្វឈ្លូសយក្សមានទម្ងន់លើសពី ៣០ គីឡូក្រាម​ក្នុងមួយក្បាល។

សត្វឈ្លូសនេះ ត្រូវបានគេថតបានតាមរយៈកាមេរ៉ាស្វ័យប្រវត្ត ដែលដាក់ថតជាច្រើនខែមុន បន្ទាប់ពីអាជ្ញាធរកម្ពុជាទទួលរូបភាពរបស់វាតាមរយៈកាមេរ៉ាពួកគេពិតជារំភើបខ្លាំងណាស់ ដែលនៅសេសសល់ពួកវានៅក្នុងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា មានអំណរយ៉ាងខ្លាំងចំពោះវត្តមានសត្វឈ្លូសយក្ស ដោយហៅថាជាដំណឹងដ៏រំភើបបំផុតសម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្រ និងជិតផុតពូជត្រូវបានគេរកឃើញ។

ប្រភេទសត្វឈ្លូសយក្ស ត្រូវបានគេរកឃើញដំបូងគេនៅប្រទេសវៀតណាម និងក្បែរឡាវក្នុងឆ្នាំ ១៩៩៤ ។

ឧទ្យានសត្វឈ្លូសយក្ស ត្រូវបានគេរកឃើញថាស្ថិតនៅក្រោមការគំរាមកំហែងជាប្រចាំពាក់ព័ន្ធនឹងការរុកទន្ទ្រានដីព្រៃ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់តំបន់អភិរក្សសត្វព្រៃខេត្តរតនគិរី៕ ប្រភពពី៖ WWF Bangkok Post