៧ គូស្នេហ៍តារាថៃ បញ្ចប់ទំនាក់ទំនងស្នេហ៍ ក្នុងឆ្នាំ ២០២០-២០២១ ផ្អើលអស់ពិភពសិល្បៈ

នៅក្នុងអត្ថបទនេះ គេហទំព័រសករាជនឹងនាំបងប្អូនប្រិយមិត្ត ទៅស្គាល់គូស្នេហ៍តារាល្បីៗ ដែលស្នេហាឈានដល់ទីបញ្ចប់ មិនអាចបន្តទៅមុខទៀតត្រូវតែបែកគ្នានៅក្នុងឆ្នាំ ២០២១ រហូតធ្វើឲ្យផ្អើលអស់អ្នកសិល្បៈ និងអ្នកគាំទ្រ ។

១. តារាស្រី Taew Nataporn និងលោក Ton Aat Laisakul

ពួកគេមានទំនាក់ទំនងជាមួយគ្នា អស់រយៈពេល ១៤ ឆ្នាំ ចាប់តាំងពីសម័យនៅសិក្សា។ ពួកគេគឺជាគូស្នេហ៍ដែលត្រូវបានគេសួរនាំញឹកញាប់បំផុត អំពីថ្ងៃរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែនៅទីបញ្ចប់ស្នេហាមិនអាចបន្តទៅមុខបាន បន្សល់ទុកត្រឹមមិត្តភាពល្អៗ ។ ហើយឥឡូវតារាស្រី Taew បានធ្វើដំណើរឆ្ងាយហើយ ដោយនាងកំពុងដាំដើមឈើស្នេហាថ្មី ជាមួយ Hiso Nai ទៅហើយ។

 

២. តារាស្រី Toey Jarinporn និងលោក Alek Theeradej

ពួកគេបានបែកបាក់គ្នា បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំ ដោយបន្សល់ទុកតែមិត្តភាពល្អប៉ុណ្ណោះ។ កាលនោះមានលេចឮពត៌មានថា មានជនទី ៣ ដែលជាអ្នកមានមុខមាត់ ចូលមកជ្រៀកស្នេហ៍បំបែកខាងស្រី ចេញពីខាងប្រុស ។ តែក្រោយមកតារាស្រី Toey បានចេញមកបដិសេធ ហើយនាងបានលើកឡើងថា នាងមិនបានស្រឡាញ់មនុស្សដោយគិតលើរឿងមានបានទេ សំខាន់ស្នេហាគឺជារឿងរបស់មនុស្ស ២ នាក់ ។

 

៣. លោក GunNapat និងតារាស្រី Marie Broenner

ដែលនៅក្នុងរយៈពេលដែលអ្នកទាំង ២ ទាក់ទងគ្នា ជារឿយៗ តែងតែមានលេចឮបញ្ហានៃជម្លោះ ម្តងបែក ម្តងជួប រហូតមក តែនៅទីបញ្ចប់ពួកគេក៏បែកគ្នាមែន ក្រោយទាក់ទង់គ្នាបាន ១ ឆ្នាំ ។ ក្រោយមក Marie ក៏បានបើកចិត្តនិយាយបន្ទាប់ពីបែកគ្នាថា ស្នេហាគឺជាការតស៊ូទាំងសងខាង ប៉ុន្តែកត្តាជុំវិញខ្លួន និងស្ថានភាពជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នា វាប្រហែលជាមិនមានហេតុផលអ្វីដែលសំខាន់ដែរ ចុងបញ្ចប់ប្រសិនបើមនុស្សពីរនាក់ ឬនរណាម្នាក់ដែរមិនអាចបន្តទៅមុខទៀតបាន ។

ទន្ទឹមនឹងនោះ តារាស្រី Marie នាងសុំដើរចេញពីភាពឈឺចាប់ ដោយកាត់ផ្តាច់មិនចាំបាច់និយាយទៀត ទោះបីជាខាងប្រុសនៅតែចង់ត្រឡប់ក៏ដោយ ក៏នាងផ្តល់ឋានៈឲ្យត្រឹមតែមនុស្សដែលធ្លាប់ស្គាល់គ្នា ។

 

៤. លោក Num Sornram និងអ្នកនាង Tik Kanittharin

ពីបញ្ហាគ្រួសារ និងបំណុលជាច្រើនរបស់ខាងស្រី ធ្វើឲ្យលោក Sornram បានសំរេចចិត្តបង្ហាញសំបុត្រលែងលះ ប្រកាសពីតួនាទីជាឪពុកទោលដើម្បីមើលថែកូនស្រី និងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គ្មានឱកាសវិលត្រឡប់មកវិញទេ ស្ថានភាពនៅសល់តែឪពុក និងម្តាយរបស់កូនប៉ុណ្ណោះ។

 

៥. លោក Toy Pathompong និងតារាស្រី Mook Woranit

បន្ទាប់ពីបែកគ្នា ខាងស្ត្រីបានផ្តល់បទសម្ភាសន៍ថា ពួកគេបានបែកបាក់គ្នាដោយសាររឿងអ្នកទាំង ២ វាមិនមែននកពីជនទី ៣ ទេ។ ក្រោយមកតារាប្រុសរូបនេះ ក៏បើកចំហរថា ខ្លួនកំពុងទាក់ទងជាមួយតារាស្រី Gina The Face ក្រោយបែកបាក់គ្នាពីតារាស្រី Mook Woranit មក ។

 

៦. តារាស្រី Ice-Aphisada និងលោក Non Thanaon Wearaya

ចាប់តាំងពីមានទំនាក់ទំនងថ្មី ក៏លេចឮព័ត៌មានថា ខាងប្រុសជាអ្នកមានមែននមិនពិត រហូតដល់មិត្តភក្តិរបស់តារាស្រី Ice ចេញមកបញ្ជាក់ថាលោក Non គឺជាអ្នកមានពិតប្រាកដ ។ ក្រោយមកអ្នកទាំង ២ ក៏ត្រូវបានគេចាប់ អារម្មណ៍ថាពួកគេហាក់ដូចជាបែកគ្នា ព្រោះឃើញថាខាងស្រី មិនបានពាក់ចិញ្ចៀនពេជ្រដែលខាងប្រុសជូន នៅនឹងម្រាមដៃ ។ បន្ទាប់មកខាងស្រីក៏ចេញមកទទួលស្គាល់ថា អ្នកទាំង ២ ពិតជាបញ្ចប់ទំនាក់ទំនងមែន ។

 

៧. តារាប្រុស Aof Pongsak និងលោក Phumi

Aof បានចេញមុខប្រកាសបញ្ចប់ទំនាក់ទំនងជាមួយលោក Phumi បន្សល់ទុកតែមិត្តភាពល្អ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាង ២ ឆ្នាំ ។ Aof បានបង្ហាញពីចំណុចរបត់ដែលធ្វើឱ្យមានការបែកបាក់ ពីការយល់ច្រឡំ និងគ្មានពេលវេលាសម្រាប់គ្នាទៅវិញទៅមក ៕

ប្រភព៖ The Bangkok Insight