Update: កូរ៉េខាងត្បូង អ្នកពន្លត់អគ្គិភ័យ ដែលជាប់នៅក្នុងអាគារ បានប្រទះឃើញស្លាប់នៅក្នុងឃ្លាំងក្រុមហ៊ុន Coupang (មានវីដេអូ)

កូរ៉េខាងត្បូង៖ ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គិភ័យម្នាក់ បានជាប់នៅក្នុងអណ្តាតភ្លើង ដែលបានឆាបឆេះក្រុមហុន Coupang Inc មួយកន្លែងត្រូវបានរកឃើញស្លាប់។

លោក គីមដុងស៊ីក អាយុ ៥២ ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីជាន់ទី ២ នៃអគារបួនជាន់របស់ក្រុមហ៊ុនអេឡិចត្រូនិច នៅអ៊ីឆុន ចម្ងាយ ៨០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកពន្លត់អគ្គិភ័យ ដែលបានបាត់ខ្លួន ក្នុងកិច្ចការត្រួតពិនិត្យសុវត្ថិភាពរបស់អគារ។

សូមបញ្ជាក់ថា នៅមុនពេលកើតហេតុនៃការបាត់ខ្លួន លោក គីម បានចូលទៅក្នុងបន្ទប់ក្រោមដីនៅម៉ោងប្រហែល ១១ និង ២០ នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមិថុនា ឆ្នាំ ២០២១ ជាមួយមិត្តរួមការងារ ៤ នាក់របស់គាត់ ដើម្បីស្វែងរកមនុស្ស ដែលជាប់នៅក្នុងអគ្គិភ័យនាព្រឹកនោះ។ សហសេវិកម្នាក់បាននិយាយថា នៅពេលភ្លើង កំពុងឆាបឆេះសហសេវិកទាំងបួនបានរកឃើញផ្លូវរត់គេច រីឯលោក គីម ឈរនៅខាងក្រោយជួរ ដើម្បីធានាថាពួកគេទៅដល់ទីសុវត្ថិភាព។

ការស្វែងរកលោក គីម បានចាប់ផ្តើមភ្លាមៗ ប៉ុន្តែត្រូវបានផ្អាកភ្លាមៗផងដែរ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអាគារ និងអាគារចង់បាក់រលំ។

រហូតមកដល់រសៀលថ្ងៃសៅរ៍ អគ្គិភ័យត្រូវគ្រប់គ្រងបាន ទោះបីវាមិនទាន់ត្រូវបានរលត់ទាំងស្រុងក៏ដោយ។

មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា “ សាកសពរបស់គាត់ត្រូវបានរកឃើញថាឆេះស្ទើរសុស ដោយសារតែភ្លើងឆេះខ្លាំងពេក” ។ យើងបានប្រមូលបំណែកនៃសាកសពរបស់គាត់ ដែលនៅសេសសល់ យកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អ្នករុករកបានចាប់ផ្តើមនៅក្នុងបន្ទប់ក្រោមដីជាន់ទី ២ ហើយធ្វើការនៅទីនោះដើម្បីពន្លត់រាប់ម៉ោង ទើបអាចចូលបានដល់ខាងក្នុង។ ទោះជាយ៉ាងណាក៏ដោយវានៅតែរាលដាលយ៉ាងឆាប់រហ័ស ដោយមានអណ្តាតភ្លើងដ៏ធំបរិមាណជាច្រើននៃសម្ភារៈវេចខ្ចប់ បានធ្លាក់មក ដោយរួមមានក្រដាស ប្រអប់ផ្លាស្ទិច និងក្រដាសបិទ។

អាជ្ញាធរជឿជាក់ថាអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីព្រីភ្លើង។

មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថាក្នុងពេលពិនិត្យអាគារនោះ លោក គីម បានចូលទៅខាងក្នុង ដោយពាក់ធុងអុកស៊ីសែន ដែលជាធម្មតាអាចប្រើបានរយៈពេលប្រហែល ២០ នាទីនៅក្នុងផ្សែងភ្លើង។

លោក Moon Heung-shik សហសេវិកម្នាក់ដែលបានធ្វើការជាមួយលោក គីម អស់រយៈពេល ២០ ឆ្នាំ បាននិយាយថា “គាត់តែងតែពិនិត្យមើលជុំវិញខាងក្នុងតំបន់មានអគ្គិភ័យ ដើម្បីប្រាកដថា មិត្តរួមការងាររបស់គាត់មិនមានរងរបួស” ។ លោកបានបន្តថា “ មួយថ្ងៃមុនពេលមានករណីឆេះនេះ ខ្ញុំបានឃើញគាត់ហ្វឹកហាត់យ៉ាងខ្លាំង នៅឯស្ថានីយ៍ពន្លត់អគ្គីភ័យ“ គាត់បានប្រាប់ខ្ញុំថា គាត់ចង់ប្រឹងប្រែងធ្វើការឲ្យបានល្អម្ដងទៀត! យើងបានញញឹម ហើយវាគឺជាពេលចុងក្រោយដែលខ្ញុំបានឃើញគាត់។

រដ្ឋាភិបាលនៃខេត្ត Gyeonggi ជាកន្លែងដែលមានទីតាំងស្ថិតនៅ Icheon បាននិយាយថា គាត់គ្រោងនឹងទៅចូលរួមមរណទុក្ខក្រុមគ្រួសាររបស់លោក គីម ដែលជាការស្លាប់នៅក្នុងកាតព្វកិច្ចការងារ និងចង់រៀបចំពិធីឲ្យបានធំមួយសម្រាប់ជូនដំណើរគាត់ជាចុងក្រោយ។

អ្នកពន្លត់អគ្គីភ័យជើងចាស់ ដែលមានអាយុកាលនៃការងារ ២៧ ឆ្នាំ រូបនេះ ធ្លាប់បានទទួលរង្វាន់ជាច្រើនពីរដ្ឋាភិបាលសម្រាប់សេវាកម្មការងាររបស់គាត់ និងមានលក្ខណៈសម្បត្តិល្អជាច្រើនទាក់ទងនឹងការងាររបស់គាត់។

គីម ត្រូវបានគេដឹងថាមានភរិយា កូនស្រី និងកូនប្រុសម្នាក់ក្នុងជួរអាយុ ២០ ឆ្នាំ ។

អ្នកនាំពាក្យ Cheong Wa Dae លោកស្រី Park Jung-mee បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាប្រធានាធិបតី Moon Jae-in បានសំដែងនូវការចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារ។

លោក Moon ត្រូវបានគេដកស្រង់សំដីដោយនិយាយថា “ ប្រជាជាតិទាំងមូលបានជួបជុំគ្នារង់ចាំការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់លោក គីម ដែលគាត់ប្រឹងប្រែងដើម្បីសុវត្ថិភាពអ្នករួមការងារ និងបានលះបង់ជីវិតខ្លួនឯងចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ” ។ “ឈឺចិត្តរបស់ខ្ញុំ” ៕ ប្រភពពី៖ yna