ក្រោយបង្ហាញវីដេអូ និងរូបថតយុវវ័យ អ្នកនិយមលេងបណ្ដាញសង្គមបាននិយាយថា Karen Mok អាយុ ១៦ ឆ្នាំ មើលទៅដូចជារូបរាង និងចរិតនៅក្នុងរឿង “ស្ដេចចុងភៅទេវតាទិនហ្វី” (មានវីដេអូ)

277

យើងដឹងហើយថា មនុស្សភាគច្រើនមិនសូវបង្ហាញនូវរូបថតពីកុមារភាពឲ្យអ្នកផ្សេងបានឃើញ ឬដឹងឡើយ ដោយសារតែរូបថតទាំងនោះមានគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យអាម៉ាស់ ប៉ុន្តែយើងជាមនុស្សសាមញ្ញម្នាក់មិនចាំបាច់បារម្ភសម្រាប់រឿងនេះទេ ។

ថ្មីៗនេះទូរទស្សន៍ TVB បានបង្ហោះវីដេអូចាស់របស់តារាចម្រៀងហុងកុងអ្នកនាង Karen Mok ដែលត្រូវបានថតក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនពេលនាងនៅរៀនថ្នាក់អនុវិទ្យាល័យ ។ នាងជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតស្រី “ ឆ្នើម ” ចំនួន ១០ នាក់ ដែលត្រូវបានជ្រើសរើសសម្រាប់ដំណើរផ្លាស់ប្តូរវប្បធម៌។

នៅក្នុងឃ្លីបនោះនាងបាននិយាយថា អ្នកធ្លាប់ធ្វើដំណើរទៅប្រទេសជប៉ុនជាមួយគ្រួសាររបស់នាងពីមុន ជាអ្វីដែលនាងធ្លាប់បានឃើញ បានធ្វើ និង រៀនក្នុងដំណើរនេះនូវរឿងជាច្រើន “ នាងមិនបានទិញសំបុត្រពិសេសនៅក្នុងដំណើរកម្សាន្តនោះទេ” ដែលបង្ហាញពីភាពចាស់ទុំគួរឱ្យកត់សម្គាល់ក្នុងជីវិតក្មេងវ័យរបស់នាង ។

យ៉ាងណាមិញការរៀបចំខ្លួនរបស់នាងមានភាពចាស់ទុំ និងស្ទីលម៉ូដសក់ខ្លីរបស់ក្មេងស្រី Karen បានធ្វើឱ្យមានជជែកគ្នាជាច្រើនសម្រាប់អ្នកនិយមលេងអ៊ីនធឺណេត ។

អ្នកលេងបណ្ដាលសង្គមខ្លះនិយាយថា មើលទៅរូបថតនោះពិតជាមិនស្អាតទេ ហើយមើលទៅរូបរបស់នាង “គួរឲ្យអស់សំណើច” នៅក្នុងភាពជាយុវវ័យ និងបានលើកឡើងពីរបៀបដែលនាងសម្ដែងក្នុងឆ្នាំទសវត្សទី ៩០ ជាតារាកំប្លែងក្នុងកម្មវិធី Stephen Chow The God of Cookery ។

ម៉្យាងទៀតមានអ្នកដែលចង្អុលបង្ហាញថា ក្រៅពីស្ទីលម៉ូដសក់របស់នាង រី​​ឯមាត់របស់នាងពោរពេញទៅដោយលោហៈធាតុ (ឧបករណ៍ពុតធ្មេញ) ដោយមើលទៅដូចជា “រូបរាងនៅក្នុងរឿង ស្ដេចចុងភៅទេវតាទិនហ្វី” ។ សម្រាប់មនុស្សមួយចំនួនទៀតបាននិយាយថា មើលទៅរូបរាងរបស់នាងហាក់ដូចជាមិនមានការផ្លាស់ប្តូរច្រើនប៉ុន្មានទេ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ពួកគេក៏បានសរសើរស្រ្តីអាយុ ៥១ ឆ្នាំរូបនេះផងដែរថា ជា “ មនុស្សដែលមិនចេះចាស់  ” ។

ប្រភពពី៖todayonline

 

View this post on Instagram

 

A post shared by TVB (@tvbcomhk)