ចុម! រថយន្ដទំនើបជាច្រើនគ្រឿងត្រូវបានបំផ្លាញនៅប្រទេសហ្វីលីពីនអស់រាប់សិបលានដុល្លារ

317

ម៉ានីឡា៖ អាជ្ញាធរប្រទេសហ្វីលីពីនបានរឹតបន្តឹងលើការប្រើប្រាស់រថយន្តដែលមិនបានបង់ពន្ធ។ គេបានបំផ្លាញយានយន្តចំនួនម្ភៃមួយគ្រឿងក្នុងនោះមានទាំងរថយន្តទំនើបៗ និងរថយន្តស្ព័រទំនើបៗផងដែរ។ អគ្គនាយកដ្ឋានគយនៅក្នុងប្រទេសហ្វីលីពីនទើបតែបានធ្វើការបំផ្លាញជាសាធារណៈនូវរថយន្តរាប់សិបគ្រឿងដែលបានគេចពន្ធចូលក្នុងប្រទេសនេះ។

ទាំងនេះគឺជាវត្ថុតាងស្តីពីការចាប់យកទៅបំផ្លាញក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងការរត់ពន្ធយាន្តយន្តខុសច្បាប់ក្រោមបទបញ្ជារបស់រដ្ឋាភិបាល។ ក្នុងចំណោមរថយន្តចំនួនម្ភៃមួយគ្រឿងដែលត្រូវបានបំផ្លាញក្នុងនោះមានរថយន្តស្ព័រចំនួនប្រាំពីរគ្រឿងនិងរថយន្តទំនើបដូចជាម៉ាក McLaren ម៉ាក Bentley ម៉ាក Porsche ម៉ាក Mercedes-Benz ម៉ាក Lotus។

តម្លៃសរុបនៃវត្ថុតាងដែលបានបំផ្លាញមានប្រហែល ១,២១ លានដុល្លារ។ រថយន្តដែលមានតម្លៃបំផុតគឺម៉ាកម៉ាកMcLaren 620-R។ នេះគឺជាស៊េរីរថយន្តប្រណាំង 570S GT4។ អ្វីដែលពិសេសនោះរថយន្តម៉ាក McLaren 620-R គឺមានតែចំនួន ៣៥០ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិតឡើង។

តែមដែលសរសេរថា Richard Mille គឺជាឈ្មោះរបស់ម្ចាស់រថយន្តនេះដែលបានបិទនៅលើរថយន្តដ៏ប្រណិតម៉ាក McLaren 620-R នោះ។ បើនិយាយពីរថយន្តម៉ាកនេះមានប្លុកម៉ាស៊ីន V8 ទំហំម៉ាស៊ីន 3.8 L ដែលមានកម្លាំង ៦២០ សេះនិងកម្លាំងបង្វិល ៦២០ Nm។

នៅប្រទេសហ្វីលីពីនរថយន្តម៉ាក McLaren 620-R មានតម្លៃប្រហែល ៦៨ ម៉ឺនដុល្លារ។ មិនមែនត្រឹមតែរថយន្តម៉ាក McLaren 620-R នោះទេ ចំណែកឯរថយន្តផ្សេងទៀតក៏ត្រូវបានបំផ្លាញដូចគ្នាដែរដូចជារថយន្តម៉ាក Bentley Continental Flying Spur ដែលផលិតនៅឆ្នាំ ២០០៧ ជាដើម។

រីឯរថយន្តម៉ាក Porsche 911 Carrera ដែលផលិតឆ្នាំ ២០០៥។ រថយន្តម៉ាក Mercedes-Benz SLK ដែលផលិតនៅឆ្នាំ ២០០៤។ រថយន្តម៉ាក Lotus Exige ដែលផលិតនៅឆ្នាំ ២០០៤។ រថយន្តម៉ាក Toyota Camry Solara និងរថយន្តម៉ាក Hyundai Genesis Coupe។

នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលប្រទេសហ្វីលីពីនបានប្រកាន់ជំហរដ៏រឹងមាំលើការរត់ពន្ធរថយន្តខុសច្បាប់។ កាលពីខែកុម្ភៈពន្ធគយប្រទេសហ្វីលីពីនក៏បានបំផ្លាញយានយន្តគ្រប់ប្រភេទចំនួនដប់ប្រាំពីរគ្រឿងផងដែរ។ កាលពីឆ្នាំ ២០១៨ រថយន្តជាងមួយរយគ្រឿងត្រូវបានបំផ្លាញដោយគិតជាទឹកប្រាក់ជាងប្រាំមួយយលានដុល្លារ៕ ប្រភព៖ Zing News