ប្រទេសចិនបើកការលុកលុយទ្រង់ទ្រាយធំបំផុតមកលើកោះតៃវ៉ាន់ទៀតហើយបន្ទាប់ពីការរិះគន់ពីបណ្តាប្រទេស G-7

294

តៃប៉ិ៖ តាមប្រភពពី Big News Network បានឱ្យដឹងថា ក្រោយពីបណ្តាប្រទេស G-7 បានរិះគន់ចំៗទៅលើប្រទេសចិនក្នុងកិច្ចប្រជុំកំពូល ស្រាប់តែចិនបានឆ្លើយតដោយយន្តហោះចម្បាំងចំនួន ២៨ គ្រឿងរបស់ខ្លួនរួមទាំងយន្តហោះប្រយុទ្ធ និងយន្តហោះបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរបានចូលក្នុងលំហអាកាសរបស់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ។ នេះជាការលុកលុយដ៏ធំបំផុតរបស់ប្រទេសចិនបើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ការលុកលុយរបស់ប្រទេសចិនមកលើកោះតៃវ៉ាន់សារជាថ្មីម្តងទៀតបានកើតឡើង បន្ទាប់ពីក្រុមមេដឹកនាំមកពីបណ្តាប្រទេសទ G-7 បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអាទិត្យដោយបានរិះគន់ចំពោះប្រទេសចិនលើបញ្ហាមួយចំនួននិងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពជាមួយតៃវ៉ាន់។ ក្រោយមកប្រទេសចិនបានច្រានចោលការរិះគន់ពីបណ្តាប្រទេស G-7 ដោយប្រទេសចិនហៅការលើកឡើងនោះថា”ជាការបង្កាច់បង្ខូច”

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះកោះតៃវ៉ាន់បានសម្តែងការត្អូញត្អែរ បន្ទាប់ពីការលុកលុយម្តងហើយម្តងទៀតដោយកងកម្លាំងអាកាសរបស់ចិនមកលើតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់នៅក្បែរកោះ Pratas។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយបង្អស់របស់ប្រទេសចិនបានពាក់ព័ន្ធនឹងយន្តហោះប្រយុទ្ធ J-16 ចំនួនដប់បួនគ្រឿង យន្តហោះប្រយុទ្ធ J-11 ចំនួនប្រាំមួយគ្រឿងក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួនបួនគ្រឿង។

យន្តហោះទាំងនោះអាចផ្ទុកអាវុធនុយក្លេអ៊ែរ រួមជាមួយនាវាមុជទឹកប្រឆាំងនឹងនាវាមុជទឹកដូចគ្នារបស់សង្គ្រាមអេឡិចត្រូនិចនិងយន្តហោះព្រមានតាមរលកសញ្ញា។ កាលពីថ្ងៃទី ១២ ខែមេសាប្រទេសចិនបានបញ្ជូនយន្តហោះចំនួន ២៥ គ្រឿងទៅក្នុងលំហអាកាសរបស់កោះតៃវ៉ាន់។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា យន្ដហោះចម្បាំងរបស់តៃវ៉ាន់ត្រូវបានហោះឡើងជាបន្ទាន់ដើម្បីស្ទាក់ចាប់និងព្រមានដល់កងកម្លាំងដែនអាកាសរបស់ប្រទេសចិននៅក្នុងពេលភ្លាមៗនោះ។

មិនត្រឹមតែយន្តហោះរបស់ប្រទេសចិនបានហោះហើរនៅតំបន់ជិតកោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែយន្តហោះទម្លាក់គ្រាប់បែកនិងប្រយុទ្ធរបស់ប្រទេសចិនក៏បានហោះជុំវិញភាគខាងត្បូងរបស់កោះតៃវ៉ាន់ផងដែរ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់រ៉យទ័រថា“ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រទេសចិនដែលកំពុងកើនឡើង យើងនឹងបន្តពង្រឹងទំនាក់ទំនងសន្តិសុខក្រៅផ្លូវការរបស់យើងដើម្បីធានាថាកោះតៃវ៉ាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារខ្លួន”។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបានបន្ថែមថា ការបង្កើនសកម្មភាពយោធារបស់ប្រទេសចិន ដែលធ្វើឡើងនៅក្បែរកោះតៃវ៉ាន់គឺកំពុងតែធ្វើឱ្យមានអស្ថិរភាពនិងបង្កើនហានិភ័យប្រកបដោយការវិនិច្ឆ័យខុស។ ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យកោះតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយលើកឡើងថា”កោះនេះជាបញ្ហាដែនដីដែលងាយរងគ្រោះបំផុតហើយក៏ជាបន្ទាត់ក្រហមដែលសហរដ្ឋអាមេរិកមិនគួរឆ្លងកាត់ទេ”៕