UEFA ក្ដៅស្លឹកត្រចៀក បានចេញមកព្រមានក្រុមនានា ចំពោះសកម្មភាពរបស់កីឡាករ ដែលបាន “ផ្លាស់ប្តូរភេសជ្ជៈនៅលើតុ” នៅក្នុងសន្និសីទសារព័ត៌មាន (មានវីដេអូ)

ចាប់ពីម្សិលមិញនេះ #Mowowapu បាននិយាយអំពីកីឡាករបាល់ទាត់ព័រទុយហ្កាល់ដ៏ល្បីល្បាញ គឺ Cristiano Ronaldo ។ ជាបុព្វហេតុដែលបណ្តាលឱ្យតម្លៃទីផ្សារភាគហ៊ុនរបស់ កូកា-កូឡា ធ្លាក់ចុះជាង ៤ ពាន់លានដុល្លារ នៅពេលដែលគាត់យកភេសជ្ជៈខ្មៅចេញពីលើតុ។

ប្រសិនបើអ្នកជាអ្នកគាំទ្របាល់ទាត់ ហើយទស្សនាការធ្វើសន្និសិទសន្និសីទកាសែតក្នុងអំឡុងពេលព្រឹត្តិការណ៍ UEFA EURO អ្នកគួរតែដឹងច្បាស់ថា Ronaldo មិនមែនជាមនុស្សតែម្នាក់ទេ ដែលបានបញ្ចេញមតិ និងធ្វើសកម្មភាពបែបនេះ។

Paul Pogba កីឡាករបាល់ទាត់បារាំង ក៏បានយកផលិតផលភេសជ្ជៈចេញពីតុផងដែរ

រួមទាំង Manuel Locatelli, កីឡាករបាល់ទាត់អ៊ីតាលី ក៏បានផ្លាស់ប្តូរភេសជ្ជៈខ្មៅចេញ ហើយដាក់ទឹកសុទ្ធជំនួសវិញផងដែរ

ថ្មីៗនេះ UEFA បានចេញមកនិយាយអំពីបញ្ហានេះ។ សរុបសេចក្តីមក ក្រុមជម្រើសជាតិដែលជាកីឡាករបាល់ទាត់ទាំងនោះ អាចនឹងត្រូវពិន័យ ចំពោះអាកប្បកិរិយានៃការផ្លាស់ប្តូរផលិតផលភេសជ្ជៈនៅលើតុក្នុងសន្និសីទសារព័ត៌មាន។

ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថាអ្នករៀបចំការប្រកួតបាននិយាយអំពីបញ្ហារបស់កីឡាករបាល់ទាត់មួយចំនួន ដែលមានអាកប្បកិរិយាបែបនេះ។ ទន្ទឹមនឹងការព្រមានថាសកម្មភាពនេះអាចត្រូវបានគេចាត់ទុកថាជាការរំលោភលើវិធានស្តង់ដារនៃការប្រកួត…

UEFA បានព្រមានក្រុមដែលចូលរួមក្នុងការប្រកួតទាំងនោះ ចំពោះភាពជាដៃគូ ឬភាពជាក្រុមហ៊ុនដៃគូជាសហការ វាត្រូវបានគេចាត់ទុកថាជាផ្នែកសំខាន់មួយនៃការប្រកួត។

វាក៏បង្កើតទំនុកចិត្តក្នុងការអភិវឌ្ឍបាល់ទាត់នៅទូទាំងទ្វីបអឺរ៉ុបផងដែរ នេះរួមបញ្ចូលទាំងកម្រិតបាល់ទាត់បុរស និងបាល់ទាត់ស្ត្រីផងដែរ។

លោក Martin Kallen នាយកនៃការប្រកួតបាល់ទាត់អឺរ៉ុប

លោក Martin បាននិយាយថាចំណុចសំខាន់នៃរឿងនេះ គឺសកម្មភាពរបស់ Ronaldo ខណៈករណីរបស់ Pogba ដែលយកសុរាចេញ អាចយោគយល់បាន ដោយសារតែហេតុផលសាសនា។

“ ប្រសិនបើវាជាបញ្ហាសាសនា វាមិនចាំបាច់មានដបភេសជ្ជៈនៅនឹងមុខបែបនេះទេ” ។

ទោះយ៉ាងណាលោក Martin ក៏បានលើកឡើងដូច្នេះដែរ សូម្បីតែកីឡាករបាល់ទាត់ក៏ត្រូវធ្វើតាមច្បាប់របស់សហព័ន្ធដែរ ប៉ុន្តែនៅពេលដែលពួកគេធ្វើខុស អ្នករៀបចំកម្មវិធីមិនដែលដាក់ទោសកីឡាករដោយផ្ទាល់ឡើយ។ ដោយពួកគេនឹងបញ្ជូនកំហុសទាំងនេះទៅឲ្យក្រុមជម្រើសជាតិ ដែលមានទំនាក់ទំនងជាមួយពួកគេធ្វើជំនួសវិញ …

យើងនឹងមិនកែប្រែកីឡាករណាម្នាក់ឡើយ ប៉ុន្តែយើងនឹងកែសំរួលជាមួយសមាគមន៍ក្រុមជម្រើសជាតិ ដែលបានចូលរួមជំនួសវិញ បន្ទាប់ពីនោះតើពួកគេនឹងដាក់ទណ្ឌកម្មដល់កីឡាករ ឬក៏អត់? វាជាសំរេចចិត្តចុងក្រោយរបស់សហព័ន្ធជាតិ។ សូមបញ្ជាក់ជាថ្មីថា យើងមិនដែលដាក់ទណ្ឌកម្មកីឡាករដោយផ្ទាល់ឡើយ។

ប្រភពពី៖ catd