តារាសម្ដែង Shaun Chen & Zhang Yaodong ចែករំលែករឿងរ៉ាវខ្មោចលង ដែលពួកគាត់បានជួបប្រទះជាយហេតុ

263

ពិតជាចម្លែកណាស់រឿងមួយដែលនឹកស្មានមិនដល់នាពេលរាត្រីកំឡុងពេលដែលលោក Christopher Lee, លោក Chen Hanwei, លោក Shaun Chen និង លោក Zhang Yaodong បានផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (១២ មិថុនា ២០២១) ការសន្ទនារបស់ពួកគេមានរយៈពេលប្រហែលមួយម៉ោង ។

ផ្ទុយទៅវិញពេលវេលាគួរឲ្យព្រឺលសម្បុរបានចាប់ផ្តើម នៅពេលដែលអ្នកលេងអ៊ីនធឺរណែតម្នាក់បានសរសេរថា “ Yaodong តើអ្នកណានៅពីក្រោយអ្នក ? ” Yaodong ខ្លួនឯងផ្ទាល់មានការភ្ញាក់ផ្អើល នៅពេលនោះគាត់បានងាកត្រួតពិនិត្យខាងក្រោយ ប៉ុន្តែពិតណាស់គ្មាននរណានៅពីក្រោយគាត់ទេ ។

យ៉ាងណាមិញវាបានក្លាយជារឿងរ៉ាវមួយ ដែលជំរុញឲ្យតារាសម្តែងរូបនេះចង់ចែករំលែករឿងពិត ធ្លាប់ជួបប្រទះចំពោះរឿងខ្មោចលងសម្រាប់ក្រុមសិល្បករ Mediacorp ដែលធ្លាប់ឆ្លងកាត់កន្លងមក ។

តារាសម្ដែងរូបនេះបាននិយាយថា ខ្ញុំមិនប្រាកដថាខ្ញុំអាចចែករំលែកទាក់ទងនឹងរឿងនេះបានទេ ប៉ុន្តែកាលពីប៉ុន្មានយប់មុននេះ នៅពេលខ្ញុំកំពុងតែមានបញ្ហាគេងមិនលក់ ហើយមិនអាចគេងលក់ស្រួលផង ។

នៅប្រហែលជាម៉ោង ៣ ទៅ ៤ ព្រឹក ការជូនដំណឹងមួយបានលេចឡើងលើទូរស័ព្ទរបស់ខ្ញុំ ដោយស្នើសុំឱ្យខ្ញុំលុបការចងចាំរបស់ទូរស័ព្ទចោល។

ខ្ញុំចាប់ផ្តើមលុបរូបភាព ហើយភ្លាមៗនោះបានឆ្លងកាត់រូបភាពមួយ ដែលមានរឿងប្លែកនៅខាងក្នុង។ គាត់​បាន​និយាយ​ថា “ វាត្រូវបានថតនៅបរិវេណ Mediacorp ចាស់ (នៅ Caldecott Hill ) ដោយ DJ ៩៧២ Violet Fenying ដែលបានថតរូប Selfie មុនពេលសំដែង នៅពេលគាត់យករូបថតមកកាត់ត ស្រាប់តែលោកឃើញថា នៅខាងក្រោយខ្នងតារាស្រីម្នាក់ មានចម្លាក់មនុស្សម្នាក់ ” ។

នេះជាផ្នែកមួយដ៏គួរឱ្យខ្លាច ដោយសារតែរូបរាងរបស់មនុស្សមិនស្គាល់អត្តសញ្ញាណនោះ គឺគ្មានក្បាល និងស្លៀកពាក់ខោអាវក្នុងរាជវង្សឈីង។  បន្ទាប់ពីលុបរូបនៅខ្លះនៃរូបវិចិត្រសាលរបស់ Yaodong គាត់មានអារម្មណ៍ថាមានរូបថតមួយប្លែកដូចគ្នាដែលត្រូវបានថត នៅអំឡុងពេលថតរូបឲ្យតារាស្រីម្នាក់នោះដែរ ។

សម្រាប់ Hanwei បានបង្ហាញរូបថតនៅលើអេក្រង់យ៉ាងច្បាស់ ហើយនេះគឺជាការថតជាប់ខ្មោចឈរនៅពីក្រោយ ។

បើយោងទៅតាម Yaodong ប្រសិនបើអ្នកពង្រីក និងផ្តោតអារម្មណ៍លើកញ្ចក់ទ្វារអ្នកក៏អាចមើលឃើញក្បាលមនុស្សម្នាក់នោះកំពុងសម្លឹងមើលមក ។ នេះជាការជួបខ្មោចលងមួយទៀត ដែលបានចែករំលែកដោយលោក  Shaun ក្នុងអំឡុងពេលផ្សាយផ្ទាល់ ។

យោងតាម Shaun​ រឿងនេះបានកើតឡើងនៅពេលដែលគាត់កំពុងថត The Journey: Tumultuous Times នៅ Penang ។ “ សណ្ឋាគារដែលយើងស្នាក់នៅមិនមានអ្វីប្រក្រតីនោះទេ តែដោយសារខ្ញុំនឿយហត់ ។ ដូច្នេះខ្ញុំបានដេកលក់បន្ទាប់ពីថតខ្សែភាពយន្តចប់ ។

អ្នកដឹងទេពិតជាចម្លែកណាស់ នៅពាក់កណ្តាលអធ្រាត្រខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់មកប៉ះខ្ញុំ ប៉ុន្តែខ្ញុំមិនអាចកម្រើកបានទាល់តែសោះ ដោយមានអារម្មណ៍ថាមានអ្នករុញខ្ញុំទម្លាក់ចុះពីគ្រែ ។

ភ្លាមៗនោះមានកម្លាំងអ្វីម្យ៉ាងមកសង្កត់លើខ្ញុំ ពេលនោះហើយដែលខ្ញុំខំរើខ្លួនជាខ្លាំង ហើយចាប់ផ្ដើមស្រែកខ្លាំងៗដាក់ព្រលឹងខ្មោចទាំងនោះ ក្នុងពេលនោះខ្មោចនោះបានបាត់ខ្លួនទៅ ។

ដូច្នេះខ្ញុំប្រាប់ជាយោបល់សម្រាប់អ្នកទាំងអស់គ្នា បើមិនចង់ជួបបញ្ហាបែបនេះ កុំព្យាយាមស្នាក់នៅកន្លែងណា ឬសណ្ឋាគារណាដែរមិនដឹងប្រវត្តិឲ្យសោះ ៕

ប្រភពពី៖todayonline