​គួរ​ឱ្យ​ស្រឡាញ់ម្យ៉ាងដែរ កូនសិស្សសុរិន្ទនៅសាលាមួយជិះដំរីទៅរៀន ដឹកជូនដល់មុខមាត់ ទ្វារឈប់ ហើយគោរពគ្រូទៀត (មានវីដេអូ)

ខ្ញុំបានលឺរឿងគួរឱ្យអស់សំណើចមួយ ដែលបរទេសច្រើនតែសួរជនជាតិថៃ តើប្រជាជនថៃជិះដំរីទៅសាលារៀនមែនទេ? ប្រការនេះធ្វើឱ្យបរទេសចងចាំថាប្រជាជនថៃត្រូវតែប្រើដំរីជាយានសម្រាប់ធ្វើដំណើរប្រចាំថ្ងៃនៅតំបន់មួយចំនួន។

ហើយវានឹងក្លាយជាការពិតសម្រាប់កូនសិស្សថៃ មកពីខេត្តសុរិនលេងយ៉ៃ ចំពោះការធ្វើដំណើរទៅសាលារៀនដោយប្រើដំរីជាជំនិះ។

វាបានក្លាយជានិន្នាការមួយដែលត្រូវបានចែករំលែកយ៉ាងច្រើនលើសលប់ជាមួយភាពស្រស់ស្អាត និងបរិសុទ្ធរបស់សិស្សមកពីសូរិន ហើយរូបភាពនេះក៏ត្រូវបានផ្សាយដោយគ្រូផង Pongput Ngamlert, pongput Ngamlert បានបញ្ជាក់ថា “ ការបញ្ជូនសិស្សទៅសាលាថ្មីចុងក្រោយ មឿងសុរិន្ទ ឆាងយៃ ” ។

ឈប់ឱនក្បាលគោរពគ្រូរបស់អ្នក

នៅក្នុងសំណុំនៃរូបភាពនេះអ្នកអាចឃើញថាសិស្ស ៣ នាក់កំពុងធ្វើដំណើរដោយជិះដំរីជាមួយគ្នា ដោយពួកគេមិនមកតែម្នាក់ឯងទេ ព្រោះតែត្រូវការទ្រមាក់ម្នាក់។ នៅពេលពួកគេមកដល់មាត់ទ្វារសាលារៀន ដំរីនេះនឹងអោនក្បាលគោរពគ្រូ ដែលកំពុងមើលពួកគេ ព្រោះនេះជាទម្លាប់គួរសមសម្រាប់ប្រជាជនអាស៊ីមួយចំនួន រួមទាំងខ្មែរផង។ ដំរីមួយក្បាលនេះតែងតែគោរពដល់គ្រូ ដែលញញឹមដាក់វា។

អ្នកលេងអ៊ីនធឺណេតជាច្រើន បានរីករាយនឹងរូបភាពដែលពួកគេបានឃើញនេះ ដោយសារតែនៅក្នុងជីវិតប្រចាំថ្ងៃ រឿងបែបនេះគេមិនសូវបានមើលឃើញជាញឹកញាប់នោះទេ ជាមួយនឹងយកដំរីធ្វើជាយានសម្រាប់ធ្វើដំណើរទៅកាន់ចំណុចផ្សេងៗ។

ហើយវានៅតែជារូបភាពដែលអ្នកនិយមលេងអ៊ីនធឺណេត កំពុងជជែងគ្នាយ៉ាង ដោយក្ដីរីករាយផងដែរ។ នេះជាមូលហេតុ ដែលបរទេសចូលចិត្តសួរថាតើពួកគេនៅតែជិះដំរីទៅសាលារៀន ទៅផ្ទះ ឬទៅកន្លែងផ្សេងៗដែរ ឬទេ។

សម្រាប់ខ្មែរយើងក៏មានមនុស្សមួយចំនួនប្រើដំរីជាយានជំនិះផងដែរ ប៉ុន្តែគ្រាន់តែមិនបានធ្វើបែបនេះ។ រឿងមួយទៀតដំរីក៏ជាសត្វដ៏គួរឲ្យខ្លាចផងដែរ នៅពេលដល់រដូវការវាដោយញីដោយឈ្មោល ប៉ុន្តែយ៉ាងក៏ដោយសត្វនេះត្រូវបានដូនតាខ្មែរប្រើប្រាប់សតវត្សរ៍មកហើយ ទើបជះឥទ្ធិពលនេះដល់ប្រទេសជិតខាង៕ ប្រភពពី៖ catd