សត្វដំរីមួយក្បាលនៅប្រទេសឥណ្ឌា បានដើរចម្ងាយ ២៥ គីឡូម៉ែត្រដើម្បីទៅលាគ្រូបង្វឹក និងចូលរួមពីបុណ្យសព (មានវីដេអូ)

382

កេរ៉ាឡា៖ បើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន World of Buzz បានឱ្យដឹងថា នៅពេលខ្លះសត្វចិញ្ចឹមមួយក្បាលអាចភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់បានយ៉ាងល្អ ហើយនៅពេលខ្លះវាត្រូវបានគេគណនាសេចក្ដីស្រឡាញ់របស់ពួកគេថាគ្មានព្រំដែននោះទេ។ នៅក្នុងករណីនេះដែរមានសត្វដំរីមួយក្បាលឈ្មោះBrahmadathan ក៏អាចផ្តល់ទីស្រឡាញ់ជូនគ្រូបង្វឹករបស់វាប្រកបដោយភាពទន់ភ្លន់ នៅពេលវាបានបាត់បង់គ្រូបង្វឹកដ៏មានចិត្តធម៌ផងដែរ។

កាលពីថ្ងៃទី ៣ ខែមិថុនាដំរីមួយក្បាលនៅរដ្ឋ Kerala ក្នុងប្រទេសឥណ្ឌាបានដើរចម្ងាយប្រហែលម្ភៃប្រាំគីឡូម៉ែត្រដើម្បីមកលាគ្រូបង្វឹកជាលើកចុងក្រោយប្រកបដោយភាពអាឡោះអាល័យជាទីបំផុត។ គ្រូបង្វឹកសត្វដំរីមានឈ្មោះ Damodaran Nair បានទទួលមរណភាពដោយសារជំងឺមហារីកនៅក្នុងស្រុក Kralayam នៅរដ្ឋ Kerala។

លោក Damodaran បានប្រកបអាជីពជាគ្រូបង្វឹកសត្វដំរីអស់រយៈពេលជិតហុកសិបឆ្នាំហើយ។ ទន្ទឹមគ្នានោះដែរគាត់និងសត្វដំរី Brahmadathan បានរស់នៅជាមួយគ្នាអស់រយៈកាលម្ភៃប្រាំឆ្នាំកន្លងមកហើយ បន្ទាប់ពីកូនប្រុសទាំងពីររបស់លោកគ្រូបង្វឹកសត្វដំរីបានទិញសត្វដំរីមួយក្បាលនេះពីបុរសម្នាក់មកជូនគាត់។

ក្នុងនាមជាគ្រូបង្វឹកសត្វដំរីពេញមួយជីវិត គាត់ពេញចិត្តនឹងសត្វដំរីមួយក្បាលនេះខ្លាំងណាស់និងថែមទាំងចាត់ទុកវាជាកូនរបស់គាត់ទៀតផង។ បើតាមខ្សែវីដេអូមួយបានបង្ហាញថា មនុស្សដែលបានចូលរួមពិធីបុណ្យសពកំពុងស្រែកទ្រហោយំនៅពេលបានឃើញសត្វដំរីបានមកលាគ្រូបង្វឹករបស់វាជាលើកចុងក្រោយ។

បន្ទាប់មកកូនប្រុសរបស់លោក Damodaran បានយំឱបសត្វដំរីនោះ។ នៅពេលនោះដែលគេក៏បានឃើញសត្វដំរីនោះបានដើរថយក្រោយយឺតៗ ចំណែកឯលោក Rajesh ដែលជាកូនប្រុសរបស់របស់លោកគ្រូបង្វឹកសត្វដំរីបានជូនដំណើរវាដោយចាត់ទុកថាជាការថ្លែងអំណរគុណ ដែលវាបានចូលរួមក្នុងពិធីបុណ្យសពនោះ។

សត្វដំរីបានចាកចេញពីពិធីបុណ្យសពនោះទាំងអាឡោះអាល័យ។ ចំណែកឯវីដេអូខូចចិត្តមួយនេះក៏បានហែកខ្លួនអង្រួនបេះដូងអ្នកទស្សនាជាង ៤៦,០០០ ដងនៅលើបណ្តាញសង្គមធ្វីតថឺដោយភាពរំជួលចិត្តថែមទៀតផង។ កាលពីថ្ងៃទី ៣ ខែមិថុនាគ្រូបង្វឹកសត្វដំរីបានប្រាប់ពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ នៅពេលដែលស្ថានភាពសុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ។

នោះគឺជាការស្នើសុំឱ្យសត្វដំរីដែលជាទីស្រឡាញ់បំផុតរបស់គាត់មកជួបគ្នាជាលើកចុងក្រោយ។ អ្វីដែលរឹតតែគួរឱ្យអាណោចអាធមនោះគឺគាត់បានទទួលមរណភាពយ៉ាងក្រៀមក្រំនៅប៉ុន្មាននាទីក្រោយមកតែប៉ុណ្ណោះ។ ដោយការចាត់ទុកសត្វដំរីនោះជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគ្រួសារទាំងអស់របស់ពួកគេកូនប្រុសរបស់គ្រូបង្វឹកនោះបាននាំសត្វដំរីទៅចូលរួមពិធីបុណ្យសពឪពុករបស់ខ្លួននៅផ្ទះរបស់ពួកគេ។

អ្នកស្រុកបាននិយាយថា វាបានធ្វើដំណើរយ៉ាងហោចណាស់ចម្ងាយម្ភៃប្រាំគីឡូម៉ែត្រពីផ្ទះសព។ វាហាក់ដូចជាការនឹករលឹកគ្នាផងនិងត្រូវបំពេញបំណងចុងក្រោយរបស់ឪពុករបស់ខ្លួនផងកូនប្រុសរូបនោះបានរាយការណ៍ប្រាប់សារព័ត៌មាន The Nation តាមដំណើររឿងហេតុខាងលើ។ អ្វីដែលពិសេសគាត់បានប្រាប់ឱ្យដឹងថា”យើងពិតជាចង់ប្រាប់បានថាពួកគេទាំងពីរពិតជាមានចំណងពិសេស។ យើងនឹងយំគ្រប់គ្នាប្រសិនបើយើងធ្លាប់បានឃើញរឿងអ្វីមួយដូច្នេះនៅពីមុខយើង”៕