ក្រុមហ៊ុនរបស់ប្រទេសប៉ាគីស្ថានរួមសហការណ៍គ្នាជាមួយសាជីវកម្មជប៉ុនដើម្បីទទួលបានការបញ្ជាទិញតាមព័ត៌មានវិទ្យា

558

អ៊ីស្លាមម៉ាបាដ៖​ ក្រុមហ៊ុនជប៉ុនមួយកំពុងរៀបចំផែនការបច្ចេកវិទ្យាដើម្បីពង្រីកសេវាកម្មនៅលើពិភពលោកដោយបានប្រកាសផ្តល់ការបញ្ជាទិញពីក្រុមហ៊ុននៅក្នុងប្រទេសប៉ាគីស្ថានតាមបច្ចេកវិទ្យាព័ត៌មានលើសេវាកម្មអចលនទ្រព្យ។ លោក Imtiaz Ahmad ជាឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសជប៉ុនបាននិយាយថា“យើងមានសេចក្តីរីករាយដែលក្រុមហ៊ុន Bears Inc របស់ប្រទេសជប៉ុនបានជ្រើសរើសយកក្រុមហ៊ុន Saffran Group របស់ប្រទេសប៉ាគីស្ថានដើម្បីរួមសហការណ៍គ្នា”។

លោក Ahmad បានបន្តថា”គម្រោងនេះនឹងត្រូវបញ្ចប់ដោយអ្នកជំនាញព័ត៌មានវិទ្យាជាន់ខ្ពស់នៅក្នុងប្រទេសប៉ាគីស្ថាន”។ ចំណែកឯការចំណាយសរុបលើការអភិវឌ្ឍមានចំនួន ៣,២ លានដុល្លារក្នុងនោះការចំណាយលើពលកម្មមានតម្លៃ ១,៣០ លានយ៉េនបូករួមទាំងសេវាកម្មវិនិយោគដែលត្រូវបានគេបង្កើតរួចហើយ។ សេចក្តីប្រកាសព័ត៌មានបាននិយាយថា លោក Ahmad បានជួបប្រជុំជាមួយភាគីជប៉ុនលោក Michiyoshi Takuma និងលោក Mirza Asif Baigដែលជាម្ចាស់ក្រុមហ៊ុនទាំងពីរ។

លោកឯកអគ្គរដ្ឋទូតបានអបអរសាទរចំពោះក្រុមហ៊ុនទាំងពីរលើគម្រោងនេះនិងបានធានានូវកិច្ចសហប្រតិបត្តិការពេញលេញរបស់ស្ថានទូតនិងរដ្ឋាភិបាលប្រទេសប៉ាគីស្ថានដើម្បីបញ្ចប់កិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនាំចេញចំនួនពីររបស់ប្រទេសប៉ាគីស្ថានបានឱ្យដឹងថា”វាគឺជាការបញ្ជាទិញអចលនទ្រព្យដោយផ្ទាល់ពីសាជីវកម្មជប៉ុននៅក្នុងប្រទេសប៉ាគីស្ថានក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានបាន”។

បែបនេះគឺជាការលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀតឱ្យពិចារណាលើគម្រោងរបស់ប្រទេសប៉ាគីស្ថាន ហើយវាក៏ជាការស្វែងរកដំណោះស្រាយអាជីវកម្មតាមបច្ចេកវិទ្យាព័ត៌មាននៅក្នុងវិស័យផ្សេងៗនៅប្រទេសប៉ាគីស្ថាន។ មានន័យថា ​វាក៏នឹងលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យាប៉ាគីស្ថានដទៃទៀតឱ្យស្វែងរកឱកាសដើម្បីផ្តល់ឬទទួលសេវាកម្មព័ត៌មានវិទ្យាដល់ក្រុមហ៊ុនជប៉ុនដូចគ្នាផងដែរ៕ ប្រភព៖ Geo.tv