ស្នេហាពោរពេញ ដោយឧបសគ្គ! តារាស្រី Noon Ramida បើកបេះដូង និយាយពីពេលខ្លួន រង់ការរិះគន់ថា “នាងមិនសាកសម និង​កំពូលតួឯកប្រុស Louis Scott”

Noon Ramida បានបើកចិត្ត និយាយពីការដែលគេរិះគន់ ថានាងមិនសាកសមនឹងតួឯកប្រុស Louis វាធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង សឹងទាំទ្រមិនបាន ។

Noon ជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់ទៀត ប៉ុន្តែទម្រាំមានមនុស្សជាច្រើនមើលឃើញ និងទទួលស្គាល់ នាងបានប្រើពេលវេលាដើម្បីបញ្ជាក់មិនតិចទេ ។ ខណៈពេលកំពុងរង់ចាំភាពល្បីល្បាញ នាងមិនដែលបោះបង់ឡើយ ទោះបីពេលខ្លះបាក់ទឹកចិត្តក៏ដោយ ប៉ុន្តែនាងមិនដែលរាថយនោះទេ នាងនៅតែបោះជំហានទៅមុខរហូត ដើម្បីសម្រេចក្តីសុបិនរបស់នាង។

ប្រៀបដូចជាក្តីស្នេហារបស់នាង ជាមួយកំពូលតួឯកប្រុស លោក Louis Scott ដែល Noon បានចំណាយពេលយកឈ្នះពាក្យនេះ “ខ្លួនមិនស័ក្តិសមទេជាគូស្នេហ៍របស់លោក Louis” រហូតបានសម្រេចដូចគ្នា។

អ្នកនាងបានផ្តល់បទសម្ភាសថា រាល់ពេលដែលនាងនិយាយជាមួយ Louis អ្នកនាងនឹងបោះជំហានថយក្រោយ ដោយសារតែនាងគិតថាខ្លួនមិនល្បី មិនស្អាត ហើយថែមទាំងមិនអាចឆ្លើយតបបានថា អ្នកទាំង ២ គឺជាអ្វីនិងគ្នាទៀតផង។

លើសពីនេះទៅទៀតវាតែងតែមានធ្លាយព័ត៌មានមកថា អ្នកទាំង ២ មិនសមនឹងគ្នាទេ វាហាក់ដូចជានាងកំពុងតោងតៀម Louis ប៉ុនែ្តពេលវេលាវាបានបង្ហាញថា “ពួកយើងសមគ្នាប៉ុណ្ណា”

“រាល់ពេលដែលយើងនិយាយគ្នា ខ្ញុំតែងតែបោះជំហានថយក្រោយមួយជំហានរហូត ព្រោះខ្ញុំគិតថា ខ្ញុំមិនល្បី មិនស្អាតទេ គាត់ម៉េចនឹងអាចស្រឡាញ់ខ្ញុំ? ពួកយើងនិយាយគ្នាអស់រយៈពេល ៦ ខែ ទាំងមិនដែលជួបមុខគ្នាទេ។

នៅមុខអ្នកសារព័ត៌មាន ខ្ញុំក៏មិនអាចឆ្លើយបានថាតើខ្ញុំនិង Louis គឺជាអ្វីនឹងគ្នា? អ្នកសារព័ត៌មានក៏ទៅសួរ Louis ថាគាត់និង Noon ទាក់ទងគ្នាមែនទេ? Louis ក៏ជាអ្នកឆ្លើយតបថា មែនហើយពួកយើងទាក់ទងគ្នា ។

ពេលដែលខ្ញុំឮប្រយោគនេះ ខ្ញុំពិតជារំភើបខ្លាំងណាស់ ព្រោះនៅក្នុងការគិតរបស់ខ្ញុំ វាមិនអាចទៅរួចទេដែល Louis មកស្រឡាញ់ខ្ញុំ ។ ទៀតសោត ក៏ធ្លាប់មានមនុស្សនិយាយជាមួយខ្ញុំដូច្នេះថា ‘បងគិតថា តើគេនឹងរើសយកបងមែនទេ?’ ពាក្យមួយម៉ាត់នេះ វាធ្វើឲ្យខ្ញុំឈឺខ្លាំងណាស់”

ទន្ទឹមនឹងនោះ Noon ក៏និយាយពី ពាក្យសម្តីដែលនាងធ្លាប់ជួបកន្លងដូច្នេះទៀតថា៖ “មនុស្សស្អី ខ្មៅក៏ខ្មៅ មិនមែនជាតួឯកស្រី ថតរូបបង្ហាញម៉ូតក៏មិនស្អាត មិនសាកសមនិងខាងប្រុសត្រង់ណាបន្តិច! ហេតុអីបានជា Louis ត្រូវមកជ្រើសរើសស្រីបែបហ្នឹង? ប្រហែលជានាងចង់តោង Louis ល្បីហើយ ។ ពេលខ្លះខ្ញុំក៏មាន អារម្មណ៍អន់ចិត្តដែរ ព្រោះ Louis ហាក់មិនមានប្រតិកម្មជាមួយពាក្យទាំងអស់នេះសោះ”

លុះពេលពិធីករសួរថា តើអ្នកធ្លាប់បាក់ទឹកចិត្តដោយសាររឿងទាំងនេះទេ ឬចង់ចុះចាញ់ទេ?

Noon ឆ្លើយថា៖ “ខ្ញុំតាំងចិត្តថា ខ្ញុំនឹងពិសោធន៍ឲ្យគ្រប់គ្នាដឹងថា ខ្ញុំសាកសមនឹង Louis ។ ពេលនោះខ្ញុំនិយាយអ្វីមិនបានទេ ខ្ញុំបានតែខំប្រំង តែសំណាងល្អដែលឱកាសវាដើរចូលមករកខ្ញុំ ធ្វើឲ្យមានមនុស្សស្គាល់ខ្ញុំថា ខ្ញុំគឺជានរណា?”

ទន្ទឹមនឹងនោះ អ្នកនាង Noon ក៏បង្ហើបផងដែរថា លោក Louis ប៉ិនប្រច័ណ្ឌណាស់ មានពេលមួយនោះ លោកប្រច័ណ្ឌរហូតទាល់តែ ស្រក់ទឹកភ្នែកក៏មានដែរ ៕