សហគ្រាសធុនតូច និងមធ្យមប្រមាណជិត ២ ម៉ឺនបានបិទទ្វារនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដោយសាររោគរាតត្បាតកូវីដ-១៩

ថៃ៖ សហគ្រាសធុនតូច និងមធ្យមប្រហែល ២ ម៉ឺនសហគ្រាស (ខ្នាតតូច និងមធ្យម) ដែលភាគច្រើននៅក្នុងវិស័យទេសចរណ៍បានបិទទ្វារក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត ។

ប្រធានការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (OSMEP) លោក VeerapongMalai បាននិយាយកាលពីចុងសប្តាហ៍មុនថា ការបិទសហគ្រាសធុនតូច និងមធ្យមក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំនេះ ត្រូវបានឆ្លុះបញ្ចាំងពីការកើនឡើងចំនួន ២ ទៅ ៣ ដងនៃចំនួននិយោជិក ដែលស្វែងរកសំណងពីសន្តិសុខសង្គម។

លោកបន្តថាក្នុងរយៈពេលដូចគ្នានេះសហគ្រាសធុនតូច និងមធ្យមថ្មីប្រមាណ ២៣.០០០ បានបើកសម្រាប់ធុរកិច្ចភាគច្រើន តាមរយៈវេទិកាតាមអ៊ីនធឺណេតដោយលោកបន្ថែមថា ការនាំចេញកំពុងកើនឡើងជាលំដាប់ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាបណ្តើរៗនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាចិន សហរដ្ឋអាមេរិក និងជប៉ុន។

ទោះយ៉ាងណាអត្រាកំណើនសេដ្ឋកិច្ចរបស់សហគ្រាសធុនតូច និងមធ្យមសម្រាប់ត្រីមាសទី ១ នៃឆ្នាំនេះ ត្រូវបានគេព្យាករថានឹងធ្លាក់ចុះដល់ ៤,៨ ភាគរយជំនួសឱ្យ ២,៤ ភាគរយដូចការព្យាករណ៍មុននេះ ដោយសារតែរលកនៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងខែធ្នូឆ្នាំមុន។ រឿងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ចំណូលរបស់សហគ្រាសធុនតូច និងមធ្យម ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដូចជាអាហារ និងសណ្ឋាគារ។

ដើម្បីជួយបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះលោក Veerapong បានមានប្រសាសន៍ថា OSMEP បានដាក់ចេញកញ្ចប់រំញោច ៥០:៥០ ដោយមានគោលបំណងបញ្ចុះបញ្ចូលសហគ្រាសធុនតូច និងមធ្យមប្រហែល ១០០,០០០ ចូលរួមក្នុងគម្រោងលទ្ធកម្មរបស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះដែរលោក Chonrungsee Chalermchaikit ប្រធានកិត្តិយសសហព័ន្ធសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ បានកត់សម្គាល់ថា សហគ្រាសធុនតូច និង មធ្យមភាគច្រើនមិនមានលទ្ធភាពទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដូចជាប្រាក់កម្ចីទុនពីធនាគារពាណិជ្ជកម្មទេ ហើយពួកគេកំពុងរង់ចាំធនាគារថៃបន្ធូរបន្ថយការរឹតត្បិតលើការខ្ចីប្រាក់៕ ប្រភពពី៖ thaipbsworld