ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co បានផ្អាកផលិតកម្មជាបណ្តោះអាសន្ននៅឯរោងចក្ររបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី

291

កាលពីថ្ងៃអង្គារទី ១ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co បានផ្អាកផលិតកម្មជាបណ្តោះអាសន្ននៅឯរោងចក្ររបស់ពួកគេ ក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែការចាក់សោរ និងការរាលត្បាតនៃជម្ងឺឆ្លងទូទាំងប្រទេស ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin នៅថ្ងៃសុក្រ (២៨ ឧសភា ២០២១) បានប្រកាសពីការបិទទ្វារចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមិថុនា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងវីរុស ។

យោងតាមអ្នកនាំពាក្យម្នាក់បាននិយាយថា ក្រុមហ៊ុនតូយ៉ូតាដែលបានផលិតរថយន្តប្រមាណ ៥១.០០០ គ្រឿងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីឆ្នាំទៅនឹងបញ្ឈប់ការលក់ និង ផលិតកម្មចាប់ពីថ្ងៃអង្គារនេះតទៅ។

ចំណែកឯអ្នកនាំពាក្យម្នាក់បាននិយាយថាក្រុមហ៊ុនបុត្រសម្ព័ន្ធ Daihatsu Motor របស់តូយ៉ូតា ដែលផលិតរថយន្តតូចក៏នឹងបញ្ឈប់ការផលិតនៅចន្លោះថ្ងៃទី ១ និង ១៤ ខែមិថុនា ផងដែរ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធបានផលិតរថយន្តប្រហែល ២២០.០០០ គ្រឿងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅឆ្នាំ ២០២០ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនហុងដាបាននិយាយថាក្រុមហ៊ុនផលិតរថយន្តនឹងបិទរោងចក្រចំនួនពីរ ជាបណ្តោះអាសន្នក្នុងកំឡុងពេលចាក់សោរ។

លោកបានមានប្រសាសន៍ថា រោងចក្រទាំងនេះដែលជារៀងរាល់ឆ្នាំផលិតរថយន្តបានប្រហែល ១០០.០០០ គ្រឿងនិងម៉ូតូ ៣០០.០០០ គ្រឿងត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការឡើងវិញចាប់ពីថ្ងៃទី ១៥ ខែមិថុនា ។

ប្រភពពី៖asiaone