ថ្មីៗនេះ TVB មានគំរោងថតរឿង “ ដាវទេពកាំបិតប្រហារនាគ” ឡើងវិញ ដែលមានតួល្បីៗក្មេងៗមួយចំនួនចូលរួម ព្រមទាំងបានបង្ហាញនូវតួសម្ដែងក្នុងរឿងចាស់មួយចំនួន

ការរំលឹកឡើងវិញនូវរឿងរ៉ាវបុរាណជាច្រើនរបស់ទូរទស្សន៍ TVB បានធ្វើអោយអ្នកទស្សនាសើចចំអកដល់ស្ថានីយ៍ ដែលមិនចេះយកលំនាំតាម និងមិនសម្លឹងមើលភាពជោគជ័យចាស់ក្នុងគោលបំណង ធ្វើឲ្យគោលដៅនាពេលបច្ចុប្បន្នប្រសើរឡើង ព្រមទាំងទាំងទទួលបាននូវចំណាត់ថ្នាក់ល្អជាថ្មី។

បច្ចុប្បន្ននេះ មានពាក្យចរាមអារ៉ាមថាស្ថានីយ៍នេះមានគម្រោងសម្រាប់ការថតខ្សែភាពយន្តភាគបុរាណឡើងវិញ ដែលជារឿង ដាវទេពកាំបិតប្រហារនាគ <倚天屠龍記> ដោយមានក្រុមសម្ដែងគួរឱ្យភ្ញាក់ផ្អើល។

Adam Cheng (鄭少秋) and Liza Wang (汪明荃) The Heaven Sword and Dragon Saber ឆ្នាំ ១៩៧៨

បើពិតវានឹងក្លាយជារឿងភាគប្រលោមលោកថ្មីរបស់ហុងកុងទៅបញ្ចាំងលើកញ្ចក់ទូរទស្សន៍ជាថ្មី រឿងប្រលោមលោកដែលពេញនិយមពីមុនសម្ដែងដោយ Louis Cha 金庸 ។ តារាដើមឆ្នាំ ១៩៧៨ ឈ្មោះ Adam Cheng (鄭少秋) និង Liza Wang (汪明荃) ចំណែករឿងភាគឆ្នាំ ១៩៨៦ បានសម្តែងដោយ លោក Tony Leung (梁朝偉) និង Kitty Lai (黎美嫻) ។ និងកំណែថ្មី ២០០១ បានសំដែងដោយលោក Lawrence Ng (吳啟華) និង Gigi Lai (黎珈而) ។

Tony Leung (梁朝偉) និង Kitty Lai (黎美嫻) នាំ ១៩៨៦

នាពេលថ្មីៗនេះ មានការក្រឡេកមើលខ្សែភាពយន្តបុរាណជំនាន់មុន ដោយបានលេចចេញលើព័ត៌មាន ដែលមិនទាន់មានការបញ្ជាក់ ក្នុងនោះមានតារាសម្ដែរួមមានទាំងអ្នកចំរៀង Voice Entertainment៖ តារាសម្តែង និងអ្នកចំរៀង Alvin Ng (富富橋), Joey Thye (戴祖儀) និង Tsang Lok Tung (曾樂彤) ដែលនឹងបង្ហាខ្លួនក្នុងតួនាទីរបស់ ចាងវូជី ចូវមីន និងចូវចៀវយូ (周芷若) ហើយសិល្បករទាំង ៣ រូបមានអាយុ ២៦ ឆ្នាំ។

awrence Ng (吳啟華) និង Gigi Lai (黎珈而) ឆ្នាំ ២០០១

ចំណែកសម្រាប់តួគាំទ្រវិញ គឺ Pakho Chau (周柏豪) និង Shiga Lin (連詩雅) ត្រូវបានកំណត់ឱ្យសំដែងជាឪពុកម្តាយរបស់ចាងវូជី គឺចាងជូសាន និងយិនស៊ូស៊ូ។ Vivian Koo (谷婭溦) ជាស៊ាវចាវ ជា Xiaozhao, Ginny Wu (吳若希) ជាយិនលី, Angela Hui (許靖韻) ជាហ្សូជីហ្សិន…។ល។

ព័ត៌មានអំពីការថតឡើងវិញ និងចាក់ផ្សាយលើអ៊ីនធឺណិត ប៉ុន្តែមិនត្រូវបានបញ្ជាក់ដោយ TVB ទេ៕ ប្រភពពី៖ Yahoo HK

Pakho Chau (周柏豪)
Joey Thye (戴祖儀) ចូវមីន
Tsang Lok Tung (曾樂彤)
Pakho Chau (周柏豪) ឪពុកចាងវូជី ឈ្មោះ ចាងជូសាន
Pakho Chau (周柏豪) សម្ដែងជាម្ដាយរបស់ចាងវូជី ឈ្មោះ យិនស៊ូស៊ូ