ត្បូងពេជ្រពណ៌ស្វាយខ្ចី ថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រត្រូវបានដាក់ឱ្យដេញថ្លៃ

365

ហុងកុង៖ បើយោងទៅតាមការពិពណ៌នាពីកន្លែងដេញថ្លៃត្បូងពេជ្រពណ៌ស្វាយខ្ចីនេះអាចបញ្ចេញស្រមោលពណ៌ឆឺរីពីផ្ទៃខាងក្នុងរបស់វា។ តាមរយៈសារព័ត៌មាន CNN បានអោយដឹងថា ត្បូងពេជ្រដែលមានទំហំ ១៥.៨១ ការ៉ាត់មានឈ្មោះថាសាគូរ៉ា និងត្រូវបានដាក់លក់ក្នុងតម្លៃ ២៩.៣ លានដុល្លារនៅក្នុងការដេញថ្លៃដោយផ្សាយផ្ទាល់របស់កន្លែងដេញ Christie’s នៅទីក្រុងហុងកុងកាលពីថ្ងៃ ២៣ ឧសភា។

វាគឺជាការពិតដែលត្បូងពេជ្រពណ៌ស្វាយខ្ចីបានដាំនៅលើចិញ្ចៀនផ្លាទីនធម្មតាមួយវង់។ ក្រុមហ៊ុនដេញថ្លៃបាននិយាយថា ត្បូងពេជ្រនេះស្ថិតនៅក្នុងពពួកត្បូងពេជ្រដែលមានពណ៌ផ្កាឈូក ៤ ភាគរយ ចំណែកឯពណ៌របស់វាមានលក្ខណៈជ្រៅល្មមនឹងរស់រវើក។ កន្លែងដាក់ដេញថ្លៃបានប្រាប់កាសែត Hindustan Times ថាត្បូងពេជ្រនេះត្រូវបានគេចាត់ថ្នាក់ជាត្បូងពេជ្រដែលរស់រវើកនិងទាន់សម័យដោយសារតែវាអាចបញចេញពន្លឺបានយ៉ាងល្អឥតខ្ចោះ។

បើតាមលោកស្រី Vickie Sek ជាប្រធានផ្នែកគ្រឿងអលង្ការប្រចាំនៅកន្លែងដាក់ដេញថ្លៃ Christie’s បានពណ៌នាថា ការដាក់ដេញថ្លៃលក់នៅថ្ងៃទី ២៣ ខែឧសភាគឺជាកម្មវិធីដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម្រាប់ការដេញថ្លៃគ្រឿងអលង្ការ។ មុនពេលលក់លោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ត្បូងពេជ្រនេះហាក់ដូចជាថ្មមួយដុំដែលមានពន្លឺពណ៌ផ្កាឈូរី។ វាគឺជាត្បូងពេជ្រពណ៌ផ្កាឈូកដ៏កម្រដែលត្រូវបានគេចាត់ថ្នាក់ថាជាវត្ថុដ៏ល្អឥតខ្ចោះ។

ចំណែកឯទំហំរបស់ត្បូងពេជ្រក៏មានលក្ខណៈមិនធម្មតាទេ រីឯកន្លែងដេញ Christie’s បានសំគាល់ឃើញថា ទីនោះមានត្បូងពេជ្រពណ៌ផ្កាឈូកប្រមាណ ១០ ភាគរយ ដែលមានទំងន់ច្រើនជាង ០.២ ការ៉ាត់។ បើតាមការកំណត់តម្លៃដំបូងរបស់ក្រុមហ៊ុនដេញថ្លៃវាមានតម្លៃ ៣៨ លានដុល្លារ ប៉ុន្តែតម្លៃចុងក្រោយរបស់ត្បូងពេជ្រសាគូរ៉ានេះបានធ្លាក់នៅត្រឹមតែ ២៩,៣ លានដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណាត្បូងពេជ្រនេះបានបំបែកឯតទគ្គកម្មដេញថ្លៃសម្រាប់ត្បូងពេជ្រពណ៌ស្វាយខ្ចី ប៉ុន្តែកាលពីឆ្នាំមុនត្បូងពេជ្រដែលមានទម្ងន់ ១៤,៨ ការ៉ាត់មានតម្លៃជិត ២៧ លានដុល្លារត្រូវបានលក់ចេញ។ កាលពីឆ្នាំ ២០១៧ ត្បូងពេជ្រពណ៌ផ្កាឈូកទំហំ ៥៩.៦ ការ៉ាត់បានលក់ក្នុងតម្លៃ ៧១,២ លានដុល្លារនៅឯកន្លែងដេញថ្លៃ Sotheby ទីក្រុងហុងកុង។ ត្បូងពេជ្រនេះត្រូវបានទិញដោយក្រុមហ៊ុនសាជីវគ្រឿងអលង្ការហុងកុងដែលមានឈ្មោះថា Chow Tai Fook

ក្រោយមកក្រុមហ៊ុនសាជីវគ្រឿងអលង្ការខាងលើបានប្តូរឈ្មោះថ្មីថា CTF Pink Star វិញ។ នេះគឺជាត្បូងពេជ្រប៉ូលាដែលថ្លៃបំផុតតាមពណ៌នីមួយៗក្នុងការដាក់ដេញថ្លៃ។ នៅក្នុងការដេញថ្លៃនៅថ្ងៃទី ២៣ ខែឧសភាចិញ្ចៀនត្បូងពេជ្រពណ៌ផ្កាឈូករាងបេះដូងទីពីរបានលក់ក្នុងតម្លៃជាង ៦.៥ លានដុល្លារអាមេរិក។ ក្រៅពីនេះខ្សែកត្បូងពេជ្រត្រូវបានទិញក្នុងតម្លៃ ២,៧ លានដុល្លារ។

ទោះបីជាការសម្រេចបានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារគ្រឿងអលង្ការពិភពលោកក្នុងឆ្នាំកន្លងទៅនេះ។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Bain & Co បានឱ្យដឹងថា ប្រាក់ចំណូលពីការលក់ត្បូងពេជ្របានធ្លាក់ចុះ ១៥ ភាគរយនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០។ នៅសហរដ្ឋអាមេរិកការលក់គ្រឿងអលង្ការបានធ្លាក់ចុះ ៤០ ភាគរយនៅត្រីមាសទីពីរក្នុងឆ្នាំនេះ៕ ប្រភព៖ Zing News