ធ្លាប់លឺយូរហើយ! ប្អូនដេននី ក្វាន់ បញ្ចេញវីដេអូ បង្ហាញពីកាមេរ៉ាបង្កប់ ដាក់ចំគ្រែតែម្តង នៅសណ្ឋាគារមួយ (មានវីដេអូ)

778

ខេត្តព្រះសីហនុ៖ កំពុងតែល្បីពេញបណ្ដាញសង្គមក្រោយពី ដេននី ក្វាន់ បានបង្ហោះសាររឿងសណ្ឋាគារបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេងដែលនាងបានស្នាក់នៅ។

ព្រឹកម៉ិញនេះ ប្អូនដេននី ក្វាន់ ក៏បានទម្លាយនូវវីដេអូបង្ហាញយ៉ាងច្បាស់ៗ ពីកាមេរ៉ាដោយម្ចាស់ផ្ទះ លួចបន្លំលាក់កាមេរ៉ា ក្នុងគែមជញ្ជាំងបន្ទប់។ មិនដឹងថា មានភ្ញៀវច្រើនប៉ុណ្ណាទេ ដែលបានក្លាយទៅជាជនរងគ្រោះ ដោយមិនដែលចាប់អារម្មណ៍នឹងការបង្កប់បែបនេះ ។

បើតាមការបញ្ជាក់របស់ប្អូន ដេននី ក្វាន់ នៅក្នុងវីដេអូ សណ្ឋាគារនេះមានឈ្មោះថា «សមុទ្រមាស» ស្ថិតនៅក្នុងខេត្តព្រះសីហនុ ។ គាត់ក៏បានបង្ហាញទៀតថា ក្នុងលើជញ្ជាំងទល់នឹងគ្រែនោះ មានប្រហោងជាច្រើន ដែលប្រើដើម្បីបញ្ឆោត បង្វែរការចាប់អារម្មណ៍របស់ភ្ញៀវ ដោយក្នុងចំណោមរន្ធទាំងអស់មានរន្ធមួយ មានបង្កប់កាមេរ៉ា ពោលគឺចំគ្រែសម្រាកតែម្តង ។

ចង់ជ្រាបកាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូនខាងក្រោមនេះ ៖